មានសហគ្រិនខ្លះចំណាយពេលវេលាទៅលើអាជីវកម្មរបស់ខ្លួន រហូតមិនបានគិតពីសុខភាពដែលនាំឱ្យមានបញ្ហាដល់អាយុជីវិត។ ចំពោះមនុស្សគ្រប់គ្នាសុខភាពជារឿងសំខាន់ក្នុងការរស់នៅ ថ្ងៃនេះ Healthy Cambodia នឹងលើពីសហគ្រិនមួយរូប លោកTai Lopez ជាមហាសេដ្ឋីប្រាក់ពាន់ តើគាត់រក្សាសុខភាពបែបណា ទើបមានសុខភាពល្អរស់នៅមិនសូវឈឺច្រើន ស្របពេលមុខជំនួញក៏ជោគជ័យផងដែរ។
១. ការធ្វើលំហាត់ប្រាណ
លោក Tai Lopez បានចាប់ផ្តើមថែសុខភាពទាំងរបបអាហារ និងធ្វើលំហាត់ប្រាណ។ លោក Tai Lopes មានគ្រួបង្វឹកផ្នែកធ្វើលំហាត់ប្រាណម្នាក់ឈ្មោះថា Jason ជាអ្នកសហស្ថាបនិក BodySpec។ លោក Jason បាននិយាយទៅកាន់ លោក Tai Lopes ថា “អ្នកត្រូវធ្វើលំហាត់ប្រាណឱ្យខ្លាំងដើម្បីរក្សាចង្វាក់បេះដូង បើអ្នកចង់បានលទ្ធផលល្អផ្នែកសុខភាព។” ពេលចង្វាក់បេះដូងដើរបានល្អ វាជាផ្នែកមួយជួយឱ្យសុខភាពអ្នកបានយ៉ាងល្អផងដែរ។
ការធ្វើលំហាត់ប្រាណនេះ ជួយឱ្យលោក Lopoz មានរាងស្អាត និងមានសុខភាពល្អ ហើយលោកពិតជារីករាយនឹងការរស់នៅ។ លោកបាននិយាយថា “ មិត្តភក្តិរបស់ខ្ញុំ មិនមែនជាសហគ្រិនមានពេលវេលាជាច្រើនទៅហាត់ប្រាណ ៧ថ្ងៃ ក្នុងមួយសប្តាស៍។ តែខ្ញុំផ្តោត ៨០% ទៅលើការធ្វើលំហាត់ប្រាណរយៈពេល ៥ ថ្ងៃ ដើម្បីថែរក្សាសុខភាពរបស់ខ្ញុំឱ្យមានភាពរឹងមាំ។” ហើយក៏មានការស្រាវជ្រាវជាច្រើនបាននិយាយថា មនុស្សដែលធ្វើលំហាត់ប្រាណជាប្រាណប្រចាំថ្ងៃ និងមានរបបអាហារត្រឹមត្រូវ ជួយឱ្យពួកគេមានអាយុវែង និងមានសុខភាពល្អ។
២.របបអាហារ
មនុស្សដែលមានសុខភាពល្អជាអ្នកផ្តោតទៅលើអ្វីដែលមានភាពសំខាន់បំផុត ៨០ ភាគរយៈ។ ម៉ាក់របស់លោក Lopoz បាននិយាយថា “ មនុស្សដែលមានសុខភាពល្អ ជាអ្នកញ៉ាំអាហារ ៨០ ភាគរយដែលមានភាពត្រឹមត្រូវ និងមានពេលវេលាត្រឹមត្រូវ។” គោលការណ៍មួយនេះ វាត្រូវនឹងគោលការណ៍របស់ជនជាតិជប៉ុនផងដែរ។ ទម្លាប់របស់ជនជាតិជប៉ុន ដែលធ្វើឱ្យពួកគេមានសុខភាពល្អ គឺញ៉ាំអាហារឱ្យឆ្អែតត្រឹមតែ ៨០ ភាគរយ ដែលមានភាពត្រឹមត្រូវ។
លោក Bradley Martyn ជាបុរសដែលមានកាយសម្បទារឹងមាំ បាននិយាយប្រាប់ខ្ញុំថា “របបអាហារល្អបំផុត គឺជារបបអាហារដែលអ្នកបានប្រកាន់ខ្ជាប់។
ទោះបីការញ៉ាំត្រីសាម៉ុងពេញមួយថ្ងៃ តែអ្នកមិនចូលចិត្តវាទេ ពិតមែន ការត្រីនេះ វាជួយដល់សុខភាពអ្នក តែវានៅមិនជាប់ជាមួយរូបអ្នកនោះទេ។” អ្នកត្រូវស្រឡាញ់អាហារណាដែលជួយដល់សុខភាពរបស់អ្នក និងមានការប្រកាន់ខ្ជាប់នឹងវាជារាល់រហូត។ ពីព្រោះអាហារនេះ ជាការកំណត់សុខភាពរបស់អ្នកផងដែរ។ តាមមានទស្សនៈវិទូបុរាណផ្នែកវេជ្ជសាស្រ្តបាននិយាយថា “ សុខភាពរបស់មនុស្សចូលតាមម៉ាត់”។
វាមានអត្ថន័យបញ្ជាក់ថា អាហារពិតជាសំខាន់ខ្លាំងណាស់ចំពោះសុខភាព។ ការមានសុខភាពល្អ និងមានបញ្ហាសុខភាព ផ្នែកមួយដ៏ធំស្ថិតលើអាហារដែលអ្នកហូបជាប្រចាំថ្ងៃ។
បើយើងចង់មានសុខភាពល្អ ហើយមិនចេះរក្សាសុខភាពរបស់ខ្លួន ខ្ចិលធ្វើលំហាត់ប្រាណ និងញ៉ាំអ្វីដែលបំផ្លាញ់សុខភាព ប៉ុន្មានឆ្នាំក្រោយមក អ្នកនឹងស្តាយក្រោយ ដែលអ្នកមិនគិតពីសុខភាពតាំងពីដំបូង។ លោក Lopoz និងលោក Grant Cardone ទោះបីពួកលោកមានកិច្ចការរវល់ជាច្រើន ពួកលោកតែងគិតពីសុខភាព តែងធ្វើលំហាត់ប្រាណជាប្រចាំ និងមានរបបអាហារបានត្រឹមត្រូវ។ ពីព្រោះសុខភាពល្អ វាជួយអ្នកសម្រេចកិច្ចការជាច្រើនផងដែរ៕
អត្ថបទស្រាវជ្រាវដោយៈ ទ្រ សុភាព