បុគ្គលឆ្នើម
ក្រៅពីការងារមមាញឹកនឹងជំនួញតើមហាសេដ្ឋី Robert T.Kiyosaki ចូលចិត្តលេងកីឡាអ្វី?
Tror Sopheap
August 17 2020
842 views

កីឡាវាយកូនហ្គោលនេះ មានអត្ថប្រយោជន៍ច្រើនណាស់ ចំពោះសុខភាព និងការទំនាក់ទំនង...។ អ្នកលេងវាយកូនហ្គូលនេះមានអ្នកជំនួញ និងមេដឹកនាំធំៗ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយគ្នា។ ពីព្រោះកីឡាប្រភេទនេះ វាមិនមែនងាយស្រួលដូចអ្នកមើលគេវាយកូនហ្គោលនោះទេ។ ថ្ងៃនេះ Heathly Cambodia នឹងលើកអត្ថប្រយោជន៍ពីលេងកីឡាវាយហ្គោលនេះ ដែលមានពីរចំណុចរៀនតាមមហាសេដ្ឋី Robert T.Kiyosaki មានដូចជា៖

១. សុខភាព

កីឡាវាយកូនហ្គោនេះល្អចំពោះសុខភាពខ្លាំង ពីព្រោះវាជួយរក្សារាងកាយរបស់អ្នឱ្យមានភាពបត់បែនបានល្អ។ លោក Robert T.Kiyosaki ជ្រើសរើសកីឡាវាយកូនហ្គោល ដើម្បីលេង ​គឺវាល្អចំពោះសុខភាពសរសៃរឈាម និងចលនារាងកាយមានភាពបត់បែនយ៉ាងល្អ។ លោក Robert បាននិយាយថា ការវាយកូនហ្គោលនេះ មានអត្ថប្រយោជនន៍ចំពោះការគ្រង់គ្រងអារម្មណ៍ ចិត្តគំនិត និងការរក្សាររាងកាយឱ្យបានល្អ។ វាជាកីឡាពិបាក ដែលត្រូវការភាពអត់ធ្មត់ដើម្បីគ្រប់គ្រងអារម្មណ៍ក្នុងការលេង។ មានមហាសេដ្ឋីម្នាក់បានិយាយថា ការលេងវាយកូនហ្គោលនេះ វាល្អចំពោះសុខភាព និងការទំនាក់ទំនងជាមួយមនុស្សផងដែរ។

សូម្បីអតីតលោកប្រធានាធិបតី Barack Obama  និងលោក Donald Trump ក៏ចូលចិត្តលេងវាយកូនហ្គោលនេះដែរ។ ពីព្រោះវាជាហាត់ប្រាណមួយដ៏ល្អសម្រាប់ចលនារាងកាយ និងដំណើរសរសៃរឈាមរបស់ពួកគាត់បានយ៉ាងល្អ។ ហើយអ្វីជាពិសេសសម្រាប់ពូកគាត់ គឺជាកីឡាហ្វឹកហាត់ផ្លូវចិត្ត និងការផ្តោតអារម្មណ៍យ៉ាងខ្លាំង។

២. ភាពស្មោះត្រង់

លោក Robert T.Kiyosaki ស្រឡាញ់ភាពស្មោះត្រង់ខ្លាំងណាស់។ ពេលមានអ្នកណាម្នាក់ចង់ធ្វើជំនួញជាមួយគាត់ មានការសាកល្បងជាមុនសិន ហើយគាត់នឹងជ្រើសរើសការលេងវាយកូនហ្គោល ដើម្បីមើលថា គេជាមនុស្សមានភាពស្មោះត្រង់ឬទេ។ នៅក្នុងសៀវភៅមួយក្បាលរបស់លោក Robert ​សរសេរជា​លោក Trupm ឈ្មោះថា Why we want you to rich ថា គាត់បាននាំបុរសម្នាក់ទៅលេងកូនហ្គោ ក្នុងពេលមួយលោក Robertធ្វើជាមើលមិនឃើញការវាយកូនហ្គោលរបស់គេ ហើយបុរសនោះ ក៏លួចបង្កិលកូនបាល់មកជិតរន្ធ...។ នេះជាទង្វើរ​ដែលគ្មានភាពស្មោះត្រង់ ចំពោះសុខភាពដូចគ្នាដែរ។ បើអ្នកគ្មានភាពស្មោះត្រង់នឹងការធ្វើលំហាត់ប្រាណជាប្រចាំទេ រាងកាយ និងសុខភាពរបស់អ្នកនឹងមានបញ្ហាក្នុងថ្ងៃមួយមិនខានឡើយ។

ភាពស្មោះត្រង់នេះ ជាមូលដ្ឋានគ្រិះក្នុងការបង្កើតទំនាកទំនងជាមួយអ្នកដទៃ និងសុខភាពរបស់អ្នក។ សូម្បីសុខភាព និងការធ្វើកិច្ចការ បើអ្នកគ្មានភាពស្មោះត្រង់ទេ អ្នកនឹងបរាជ័យ។ អ្នកច្បាស់ជាធ្លាប់ជួបថា មនុស្សណាដែលគ្មានភាពស្មោះត្រង់ចំពោះការធ្វើលំហាត់ប្រាណ ម្តងធ្វើ ឬម្តងអត់ ពួកគេចេះតែធាត់ទៅៗ ។ សុខភាពល្អរបស់អ្នក និងស្មោះត្រង់ជាមួយអ្នកដទៃ វាធ្វើឱ្យការរស់នៅរបស់អ្នកមានសុភមង្គលក្នុងជីវិតនេះ។

អត្ថបទស្រាវជ្រាវដោយ៖ ទ្រ សុភាព


Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2284

អត្ថបទទាក់ទង

#បុគ្គលឆ្នើម

នៅពីក្រោយភាពជោគជ័យរបស់មហាសេដ្ឋីលេខ១ស្រុកខ្មែរគឺមានរឿងនេះនៅពីក្រោយ
Phoak Mary
October 26 2020
712 views

#បុគ្គលឆ្នើម

ចង់រស់នៅយូរ មានសុខភាពល្អ ជោគជ័យមុខជំនួញ គួររៀនសូត្រតាមសហគ្រិនលោក Tai Lopez
Tror Sopheap
August 26 2020
800 views

#បុគ្គលឆ្នើម

វីធីថែរក្សាសុខភាពឱ្យល្អរបស់មហាសេដ្ឋីGrant Cardoneជោគជ័យទាំងមុខជំនួញ និងសុខភាព
Tror Sopheap
August 26 2020
771 views

#បុគ្គលឆ្នើម

ក្រៅពីការងារមមាញឹកនឹងជំនួញតើមហាសេដ្ឋី Robert T.Kiyosaki ចូលចិត្តលេងកីឡាអ្វី?
Tror Sopheap
August 17 2020
842 views

#បុគ្គលឆ្នើម

អ្នកជំនាញថៃលោកNoppakrit ប្រាប់របៀបផ្លាស់ប្តូរខ្លួនដើម្បីសម្រេចគោលដៅធំក្នុងជីវិត
Sochenda Hai
August 10 2020
970 views

#បុគ្គលឆ្នើម

ការថែសុខភាពរបស់ Elon Musk បែបណាដែលធ្វើឱ្យលោកមានសុខភាពល្អ?
Tror Sopheap
August 9 2020
344 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia