បុគ្គលឆ្នើម
ការថែសុខភាពរបស់ Elon Musk បែបណាដែលធ្វើឱ្យលោកមានសុខភាពល្អ?
Tror Sopheap
August 9 2020
344 views

មានមនុស្សជាច្រើនបានស្គាល់លោក Elon musk ជាគិតខុសពីគេ ដែលនាំឱ្យពិភពលោកមានការផ្លាស់ប្តូរ ហើយលោកជាអ្នកគ្រប់គ្រងក្រុមហ៊ុនជាច្រើនដូចជា Tesla SpaceX...។ ទោះបីលោករវល់នឹងកិច្ចការងារជាច្រើនក៏ដោយ ក៏លោករកពេលវេលាថែទាំសសុខភាពរបស់លោកដែរ។ ខាងក្រោមនេះជាការថែសុខភាពរបស់លោក Elon Musk៖

លោកជានាយកប្រតិបត្តិក្រុមហ៊ុន SpaceX និង Tesla កាលលោកបាននិយាយក្នុងទូរទស្សន៍មួយថា ខ្ញុំមានអាយុកាន់តែចាស់ ខ្ញុំមានការពិបាកក្នុងការថែរក្សាសុខភាព ពីព្រោះសុខភាពរបស់ខ្ញុំកាន់តែឡើងទម្ងន់ខ្លាំងឡើង។ ទោះបីលោកមានអាយុ ៤៨ ឆ្នាំហើយក៏ដោយ តែលោកចូលចិត្តញ៉ាំអាហារជាច្រើន។

មានមេដឹកនាំធំៗ ជាច្រើនតែងតែស្រឡាញ់សុខភាព និងមានការថែរក្សាសុខភាពឱ្យល្អដូចជាលោកJohn C. Maxwell លោក Barack Obama សូម្បីលោក Elon Musk ខ្លួនគាត់ផ្ទាល់ ទោះលោករវល់ការងារជាច្រើន ដែលធ្វើការជិត១០០ ម៉ោងមួយសប្តាហ៍​ តែលោកត្រូវតែរកពេលវេលាហាត់ប្រាណ ទោះបីវាពិបាកក៏ដោយ លោកបាននិយាយថា ខ្ញុំត្រូវពេលវេលាក្នុងមួយសប្តាហ៍ ហាត់ប្រាណមួយម្តង ឬពីរម្តងលើម៉ាស៊ីនហាត់ប្រាណ ការលើកទម្ងន់ និងហាត់ប្រាណបែប Cordio ។ ការហាត់ប្រាណនេះ ជាការរក្សាទម្ងន់របស់លោក Elon Musk បានយ៉ាងល្អ។

ការហូបអាហារ

លោក Elon Musk ចូលចិត្តអាហារដូចជា  hot dogs ម្ទេស ផ្លែក្រូច និង pasta ហើយគាត់ញ៉ាំអាហាររហ័សបំផុតនៅពេលពេលថ្ងៃត្រង់ ត្រឹមតែរយៈពេល ៥ នាទីប៉ុណ្ណោះ។ ហើយបាននិយាយថា ខ្ញុំចូលចិត្តអាហារណាដែលមានរស់ជាតិឆ្ងាញ់។ លោកក៏បានគិតថា ការហូបអាហារបែបនេះអាចឱ្យលោកកើតជំងឺធាត់បាន ពីព្រោះវាជាបញ្ហាធំសម្រា់រូបលោក។ ចឹងហើយរូបលោកត្រូវការធ្វើលំហាត់ប្រាណ កុំឱ្យមានការប៉ះពាល់សុខភាពជាអវិជ្ជមាន។ អាហារភាគច្រើនរបស់លោកសុទ្ធតែមានជំនួយដល់សុខភាពរបស់លោកជាខ្លាំង។

ការគេងរបស់លោក Elon Musk

មានមហាសេដ្ឋីដូចជាលោក Bill Gates និងលោក jeff Bezos ជាមនុស្សមានការគេង៧ ទៅ ៨ម៉ោង តែលោក​​ Elon Musk គេងបានពីម៉ោងនៅ ១ យប់ រហូតម៉ោង ៧ ព្រឹកលោកភ្ញាក់។ មួយថ្ងៃៗ លោកជាមនុស្សធ្វើកិច្ចការងារជាច្រើន ពីព្រោះលោកមួយសប្តាស៍លោកធ្វើការជិត ១០០ ម៉ោង។ លោកបាននិយាយថា ការរញ៉ាំអាហារមុនពេលគេង វាជាបញ្ហាដ៏ធំដែលបង្កជាផលអវិជ្ជមានដល់ការគេងរបស់អ្នក។ វាជាការពិតថា ពេលអ្នកហូបអាហារមុនចូលគេង អាហាររបស់អ្នកមិនអាចរលាយបាន វាត្រូវការរយៈ ៣ ទៅ៤ ម៉ោងក្នុងការរំលាយអាហារឱ្យបានល្អ ហើយវាក៏អាចប៉ះពាល់អារម្មណ៍របស់អ្នកដែរ។ លោក Elon Musk បាននិយាយថា លោកមិនផឹកស្រា និងហូបអាហារមុនចូលគេងនោះទេ។ វានឹងធ្វើឱ្យគុណភាពនៃការគេងរបស់លោកមានប្រសិទ្ធភាពខ្លាំងឡើង។

អត្ថបទដោយ៖ ទ្រ សុភព



Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2548

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia