ព័ត៌មាន
កសិករ ១៣គ្រួសារ ងាកមកចិញ្ចឹមចង្រិតនិងកណ្តូបបន្ថែមលើមុខរបរនាំឱ្យកើនចំណូល

មានប្រជាកសិករចំនួន ១៣គ្រួសាររស់នៅឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ក្រៅពីការប្រកបរបរធ្វើស្រែចំការ បាននាំគ្នាងាកមកចិញ្ចឹមចង្រិត និងកណ្តូបបន្ថែមពីលើមុខរបរប្រចាំថ្ងៃដោយពួកគាត់អាចរកប្រាក់ ចំណូលបានយ៉ាងតិចចន្លោះពី ១លានរៀល ទៅ ១លាន២សែនរៀលក្នុងមួយខែដែលអាចជួយទ្រទ្រង់ដល់ជីវភាពរបស់ពួកគាត់បានមួយកម្រិតទៀត។ នេះហៅថា ការព្យាយាមបង្កើនចំណូលបន្ថែមចិញ្ចឹមជីវិត។

តាមលោកស្រី ឆោម ស្រីរ័ត្ន ប្រជាកសិករនៅខេត្តកំពង់ធំ បានរៀបរាប់ទាំងទឹកមុខរីករាយថា ការចិញ្ចឹមចង្រិតនេះ និងកណ្ដូបមិនមានភាពលំបាកនោះទេ ឱ្យតែយើងផ្តល់ចំណីឱ្យវាបានគ្រប់គ្រាន់ នោះវានឹងធំធាត់លឿន ហើយក៏ឆាប់បានទទួលផលផលដែរ។

លោកស្រីបានរៀបរាប់បន្ថែមទៀតថា ការចិញ្ចឹមចង្រឹត និងកណ្តូបនៅតាមផ្ទះលោកស្រីនេះមានតិចតួច មិនច្រើនដូចកសិដ្ឋានគេនោះទេ តែយ៉ាងណាចង្រឹត និងកណ្តូបលោកស្រីចឹញ្ចឹមតាមបែបធម្មជាតិ ជាលក្ខណគ្រួសារ។  ក្នុងចង្រឹតមួយគីឡូ លោកស្រីអាចលក់ឱ្យឈ្មូញបានក្នុងតម្លៃចន្លោះពី ១ម៉ឺន ដល់ ១ម៉ឺន២ពាន់រៀល ហើយកណ្តូប១គីឡូចន្លោះ ៣ម៉ឺន ទៅ៣ម៉ឺន៥ពាន់រៀល ហើយជាមធ្យមលោកស្រីអាចរកចំណូលយ៉ាងតិចបានពី ១លានរៀល ទៅជាង ១លាន២សែនរៀលផងដែរ។

នាឱកាសនោះដែរ លោក ហាក់ ម៉ុងហួត ក៏បានលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងពង្រីកការចិញ្ចឹមចង្រិត និងកណ្តូបនេះបន្ថែមទៀត ដើម្បីតម្រូវការទីផ្សារ និងបង្កើនជីវភាពឱ្យកាន់តែល្អ ប្រសើរជាងមុនបន្ថែមទៀត៕ ប្រភពពីមន្ទីរព័ត៌មានខេត្តកំពង់ធំ។

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2546

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia