បុគ្គលឆ្នើម
អ្នកជំនាញថៃលោកNoppakrit ប្រាប់របៀបផ្លាស់ប្តូរខ្លួនដើម្បីសម្រេចគោលដៅធំក្នុងជីវិត
Sochenda Hai
August 10 2020
970 views

មនុស្សគ្រប់រូបសុទ្ធតែមានគោលដៅផ្ទាល់ខ្លួនសម្រាប់ជីវិតម្នាក់ៗ ហើយគោលដៅមាន​ផ្សេងៗគ្នា ទៅតាមការយល់ឃើញ និងចំណង់ចំណូលចិត្តរៀងៗខ្លួន។ អ្នកខ្លះចង់ធ្វើជា​​អ្នកជំនួញ គ្រូពេទ្យ អ្នកខ្លះចង់​ធ្វើអ្នក​​ជំនាញខាងបច្ចេកវិទ្យាជាដើម។ ដើម្បីសម្រេចបានគោលដៅមនុស្សម្នាក់ៗបានប្រើប្រាស់អស់សមត្ថភាពដែលខ្លួនមាន​ ដើម្បី​សំលៀងចំណេះដឹង ជំនាញ សម្រាប់ឆ្ពោះទៅគោលដៅ ហើយមានឧបសគ្គជាច្រើនដែលយើងត្រូវជួបប្រទេះ។​

នៅថ្ងៃនេះ Healthy Cambodia នឹង​លើកយកនូវចំណុចសំខាន់៥ចំណុចរបស់អ្នកជំនាញជនជាតិថៃ លោក Noppakrit Nithilertvijit ដើម្បី​ឱ្យយើងដើរឆាប់ដល់គោលដៅជីវិត៖

១) ប្រើអំណាចថាមពលនៃអារម្មណ៍

មនុស្សភាគចើ្រននិយាយថា៖

“’វាគ្រាន់តែជាអារម្មណ៍”

“កុំប្រើអារម្មណ៍ច្រើនពេក”

“កុំធ្វើអីតាមតែអារម្មណ៍”…។

តាមពិតអារម្មណ៍របស់មនុស្សជាប្រភពសំខាន់នៃអំណាចនិងថាមពលជីវិតដែលមិនអាចខ្វះបាន។ បុគ្គលដែលមាថាមពលជីវិតខ្លាំងក្លាអាចសម្រេចកិច្ចការធំៗក្នុងជីវិតបានច្រើនជាងបុគ្គលដែលខ្វះថាមពល។ អារម្មណ៍ប្រកបដោយអំណាចការគិត ជំនឿ សេចក្តីប្រាថ្នា ក្តីស្រមើលស្រមៃការជ្រើសរើស ការសម្រេចចិត្ត គោលបំណង ការផ្តល់អោយ ការផ្តោត ការជំរុញ ការសិក្សា និងសេចក្តីស្រឡាញ់ ផ្តល់ដល់ចិត្តនិងរាងកាយនូវថាមពលអំណាចទាំងអស់នេះ ដែលជាថាមពលផ្នែកខាងក្នុងរបស់មនុស្ស ហើយ អ្នកកាន់តែប្រើវាច្រើន អ្នកកាន់តែមានសម្ថភាពសម្រាប់ជីវិតខ្លាំង។

២) គ្រប់គ្រងពេលវេលា

ការចេះគ្រប់គ្រងពេលវេលាឱ្យបានសមស្របជាមួយនឹងគោលដៅដែលច្បាស់លាស់ និងរស់នៅដោយមានមិនត្រឹមមហិច្ឆិតាជីវិត តែថែមទាំងមហិច្ឆិតាប្រចាំថ្ងៃជាទម្លាប់មួយដែលជួយអ្នកប្រើពេលវេលាបានចំគោលដៅនិងមានប្រសិទ្ធភាពខ្ពស់។ ដូចដែលអ្នកបានដឹងហើយ ជីវិតរបស់មនុស្សម្នាក់ៗមានជោគជ័យ ឬបរាជ័យ អាស្រ័យលើការប្រើពេលវេលារាងៗខ្លួន បើអ្នកមើលមិនឃើញគុណតម្លៃរបស់ពេលវេលា ហើយបែជាទៅសម្លាប់ពេលវេលា អ្នកជ្រើសរើសធ្វើនូវអ្វីតាមតែចិត្តអ្នកចង់ធ្វើ អ្នកចាំបាច់ត្រូវតែផ្លាស់ប្តូរ ដោយការប្រើពេលវេលាសំខាន់ៗ ធ្វើនូវអ្វីថ្មីដែលជារឿងសំខាន់សម្រាប់ជីវិតរបស់អ្នក ហើយអ្នកត្រូវតែធ្វើ ពេលនោះអ្នកក៏ចាប់ផ្តើមឃើញនូវលទ្ធផលថ្មីៗ កើតឡើងជាបន្តបន្ទាប់។

៣) បន្ថែមចំណេះដឹងថ្មីៗ រាល់ថ្ងៃ

អ្វីដែលញែកបុគ្គលជោគជ័យចេញពីបុគ្គលបរាជ័យគឺ “ការបន្តរៀនសូត្រនិងអភិវឌ្ឍខ្លួនឥតឈប់ឈរ”។ ការរៀនសូត្រជួយបង្កើតដង្ហើមថ្មីៗ ដូចនេះ “បើអ្នកឈប់រៀនគឺស្មើនឹងស្លាប់”។ បើអ្នកមិនអភិវឌ្ឍខ្លួនឱ្យតាមពិភពលោក នោះពិភពលោកនឹងទៅចោលអ្នកហើយ។ បុគ្គលដែលខ្ពិលច្រអូស ឫអ្នកដែលមិនបានឱ្យតម្លៃនិងឆន្ទៈសំខាន់ចំពោះការរៀនសូត្រនឹងពិបាកក្នុងការលូតឱ្យទាន់តម្រូវការនិងបញ្ហារបស់មនុស្សជាតិ។ សូមអភិវឌ្ឍខ្លួនជានិច្ចនិងរៀននូវអ្វីដែលជាប្រយោជន៍ចំពោះគោលដៅរបស់អ្នកអោយកាន់តែច្រើន។

៤) បន្ថែមការជំរុញទឹកចិត្តនៅក្នុងការឈានទៅដល់គោលដៅ

កម្លាំងពិតជាសំខាន់មិនអាចបានឡើយ ពិសេសកម្លាំងចិត្តនៃការអាចផ្តល់ជូនគុណតម្លៃនិងការជួយអ្នកដទៃ ហើយបើគោលដៅអ្នកកាន់តែធំ អ្នកត្រូវការកម្លាំងចិត្តកាន់តែច្រើនដើម្បីត្រៀមប្រយុទ្ធស៊ូនឹងឧបសគ្គនិងភាពលំបាកដែលនៅរាំងផ្លូវអ្នក។ ដូចនេះ អ្នកត្រូវតែបង្កើតការបំផុសគំនិតពីថាមពលអំណាចនៃចិត្តដូចជាថាមពលនៃគោលដៅ ការផ្តល់អោយ និងក្តីស្រឡាញ់ឱ្យខ្លាំងដើម្បីយកទៅផលិតកម្លាំងចិត្តមិនចេះរីងស្ងួត។

៥) ផ្លាស់ប្តូរអត្តចរិកពីមនុស្សធម្មតាទៅជាអត្តចរិកសេដ្ឋី

ព្រោះតែទម្លាប់តូច មនុស្សភាគច្រើនមិនសូវចាប់អារម្មណ៍និងយល់ពីផលប៉ះពាល់។ តែការពិត ទម្លាប់តូចៗប្រចាំថ្ងៃដែលអ្នកធ្វើដដែលរយៈពេលយូរជាកត្តាកំណត់ខ្សែវាសនាអ្នក។ គ្រាន់តែមើលទម្លាប់តូចៗរបស់អ្នក គេអាចដឹងថាអនាគតអ្នកអាចនឹងក្លាយជាបែបណា។ ដូចនេះ បើអ្នកចង់ក្លាយជាបុគ្គលជោគជ័យ អ្នកត្រូវតែមានទម្លាប់គ្រប់គ្រងខ្លួន ហ្វឹកហាត់ធ្វើនូវអ្វីថ្មីៗសំខាន់ៗ ដូចជាអានសៀវភៅទាក់ទងនឹងចំនេះដឹងថ្មីៗ មានវិន័យ ម៉ត់ចត់ និយាយម៉ាត់ណាម៉ាត់នឹង និយាយផ្តល់កំលាំងចិត្តដល់ខ្លួនឯងនិងអ្នកដទៃ គ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនឱ្យសប្បាយហួស ធុញធប់ ខឹងឆេវឆាវជាដើម។

គោលការណ៍ធំបំផុតនៅក្នុងការសាងជីវិតថ្មីគឺ “គ្រប់យ៉ាងនៃការបញ្ចប់ គឺគ្រប់យ៉ាងនៃការចាប់ផ្តើម”។ បើមិនចង់រស់ក្នុងជីវិតវេទនាដូចពេលនេះ ត្រូវសម្លាប់វាចោលភ្លាម ហើយចាប់ផ្តើមរស់នៅសម្រាប់ក្តីស្រមៃ ដោយបើកចិត្ត និងតាំងចិត្តផ្លាស់ប្តូរខ្លួនដើម្បីជួយជ្រោមជ្រែងនិងលើកកំពស់លទ្ធផលជីវិតអ្នកនិងអ្នកនៅជុំវិញខ្លួនបានកាន់តែល្អប្រសើរយ៉ាងពិតប្រាកដ ហើយរៀនផ្តល់នូវថាមពលឱ្យខ្លួនឯងនិងអ្នកដទៃ និងស្រឡាញ់ខ្លួនឯងឱ្យបានគ្រប់គ្រាន់ រហូតដល់មើលមកខ្លួនឯងថាជាទ្រព្យសម្បត្តិដ៏មានគុណតម្លៃ។

“ចូរកុំគ្រាន់តែមានជីវិតរស់នៅ ចូររស់នៅដោយការតំរង់ជីវិត “_លោក Noppakrit Nithilertwijit

ថ្វីបើការផ្លាស់ប្តូរខ្លួនឯងជារឿងដែលពិបាក ឈឺចាប់ ប្រើពេលវេលា តែបើអ្នកចេះអត់ធ្មត់ត្រូវនិងខ្លាំង អ្នកនឹងក្លាយជាមនុស្សរឹងមាំ អាចសម្រេចបាននូវរឿងដែលអស្ចារ្យ និងអាចផ្លាស់ប្តូរជោគវាសនាអ្នកនិងអ្នកជុំវិញបានយ៉ាងមិនគួរឱ្យជឿ។ ជោគវាសនារបស់អ្នកស្ថិតក្នុងដៃអ្នក

សូមបញ្ជាក់ថា លោក Noppakrit Nithilertvijit ជាគ្រូបង្វឹកការអភិវឌ្ឍខ្លួនជំនាញផ្នត់គំនិតមានឈ្មោះល្បីមួយរបស់ប្រទេសថៃ ហើយគាត់បានឆ្លងកាត់ភាពក្រីក្រ ជាមួយកុមារភាពឈឺចាប់ហើយតាំងចិត្តប្រឹងប្រែងរហូតក្លាយជាគ្រូបង្វឹកជនល្បីនៅប្រទេសថៃ ពិសេសគឺកម្មវិធីរបស់លោកផ្ទាល់ Start with WHY ដើម្បីបំផុសផ្នត់គំនិតដើម្បីផ្លាស់ប្តូរខ្លួនក្លាយជាបុគ្គលមានជោគជ័យ និងរស់យ៉ាងមានគោលដៅច្បាស់លាស់និងមានអត្ថន័យ៕

អត្ថបទដោយ ហៃ សុចិន្តា




Sochenda Hai
អំពីអ្នកនិពន្ធ
Writer of Leadership & Self Development Facebook Sochenda Hai (Moon) Tel: 011 562 411

អត្ថបទសរុប៖ 280

អត្ថបទទាក់ទង

#បុគ្គលឆ្នើម

នៅពីក្រោយភាពជោគជ័យរបស់មហាសេដ្ឋីលេខ១ស្រុកខ្មែរគឺមានរឿងនេះនៅពីក្រោយ
Phoak Mary
October 26 2020
712 views

#បុគ្គលឆ្នើម

ចង់រស់នៅយូរ មានសុខភាពល្អ ជោគជ័យមុខជំនួញ គួររៀនសូត្រតាមសហគ្រិនលោក Tai Lopez
Tror Sopheap
August 26 2020
800 views

#បុគ្គលឆ្នើម

វីធីថែរក្សាសុខភាពឱ្យល្អរបស់មហាសេដ្ឋីGrant Cardoneជោគជ័យទាំងមុខជំនួញ និងសុខភាព
Tror Sopheap
August 26 2020
771 views

#បុគ្គលឆ្នើម

ក្រៅពីការងារមមាញឹកនឹងជំនួញតើមហាសេដ្ឋី Robert T.Kiyosaki ចូលចិត្តលេងកីឡាអ្វី?
Tror Sopheap
August 17 2020
842 views

#បុគ្គលឆ្នើម

អ្នកជំនាញថៃលោកNoppakrit ប្រាប់របៀបផ្លាស់ប្តូរខ្លួនដើម្បីសម្រេចគោលដៅធំក្នុងជីវិត
Sochenda Hai
August 10 2020
970 views

#បុគ្គលឆ្នើម

ការថែសុខភាពរបស់ Elon Musk បែបណាដែលធ្វើឱ្យលោកមានសុខភាពល្អ?
Tror Sopheap
August 9 2020
344 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia