សម្រស់
គន្លឹះថែរាងចំនួន ៤ របស់នារីកូរ៉េ ធ្វើឱ្យរាងស្អាត ស្លីម មិនចំណាយច្រើន
Pov Saru
November 26 2025
343 views

អ្នកឯកទេសអាហារូបត្ថម្ភនិយាយថា អាថ៌កំបាំងក្នុងការថែរក្សារូបរាងឱ្យក្មេងជាងវ័យ និងស្បែកដែលមានសុខភាពល្អ គឺស្ថិតនៅក្នុងទម្លាប់ប្រចាំថ្ងៃដ៏សាមញ្ញ ប៉ុន្តែត្រូវធ្វើជាប់លាប់។ ជំនួសឱ្យការពឹងផ្អែកលើការព្យាបាលដ៏ស្មុគស្មាញ ឬផលិតផលថ្លៃៗ គោលការណ៍ជាមូលដ្ឋានខាងក្រោមជួយឱ្យរាងកាយដំណើរការប្រកបដោយប្រសិទ្ធភាព រក្សាភាពរឹងមាំ និងកម្រិតភាពចាស់មុនអាយុ។

១. ញ៉ាំកុំឱ្យឆ្អែតពេក៖ គោលការណ៍សំខាន់មួយគឺមិនត្រូវញ៉ាំច្រើនពេកទេ ញ៉ាំឱ្យឆ្អែតត្រឹម 80% ដើម្បីជួយឱ្យរាងកាយទទួលបានថាមពលគ្រប់គ្រាន់ដោយមិនដាក់សម្ពាធលើប្រព័ន្ធរំលាយអាហារខ្លាំង។ វិធីនៃការញ៉ាំនេះជួយគ្រប់គ្រងកាឡូរីធម្មជាតិ កំណត់ការប្រមូលផ្តុំជាតិខ្លាញ់លើស ហើយក្នុងពេលតែមួយវាជួយរក្សារាងកាយឱ្យស្លីម និងពោរពេញដោយថាមពល។ 

២. ញ៉ាំសាច់តិច តែបន្លែច្រើន៖ អាហារដែលសំបូរទៅដោយវីតាមីនមាននៅក្នុង បន្លែ ផ្លែឈើ អាហារធម្មជាតិផ្ដល់នូវវីតាមីន សាធាតុរ៉ែ សារធាតុប្រឆាំងអុកស៊ីតកម្ម ជំនួយស្បែកឱ្យរលោង តឹងណែន។ កាត់បន្ថយការញ៉ាំសាច់ និងអាហារដែលមានជាតិខ្លាញ់ឱ្យតិច ជួយឱ្យរាងកាយអាចស្រូបយកសាធាតុចិញ្ចឹមបានល្អ រក្សារាងស្លីម និងកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃ។ បន្លែបៃតង សម្បូរជាតិសរសៃ ជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ រួមចំណែករក្សាតុល្យភាពសម្រាប់រាងកាយ។

៣. ចូលចិត្តញ៉ាំគីមឈី៖ គីមឈី ជាអាហារដែលពេញនិយមខ្លាំងនៅក្នុងប្រទេសកូរ៉េ វាស្ទើរតែមិនដែលបាត់វត្តមានសោះនៅពេលញ៉ាំអាហារម្ដងៗ។ ហេតុដែលប្រជាជនកូរ៉េចូលចិត្តញ៉ាំគីមឈី ដោយសារវាជាអាហារដែលមានជាតិ fermented ផ្តល់សារធាតុ probiotics ដែលជួយដល់ប្រព័ន្ធរំលាយអាហារ និងបង្កើនភាពស៊ាំ។ ជាមួយគ្នានេះដែរ គីមឈីមានកាឡូរីទាប សម្បូរទៅដោយជាតិសរសៃ និងវីតាមីន ជួយបន្សាបជាតិពុល និងធ្វើឱ្យស្បែកភ្លឺថ្លាពីខាងក្នុង។ ការរក្សាអាហារដែលមានជាតិ fermented ក្នុងអាហារប្រចាំថ្ងៃ ជួយគ្រប់គ្រងទម្ងន់ បង្កើនសុខភាពពោះវៀន និងរក្សាស្បែកឱ្យភ្លឺថ្លា មានសុខភាពល្អ ដោយមិនចាំបាច់តមអាហារខ្លាំង។

៤. ធ្វើអាហារញ៉ាំខ្លួនឯងរាល់ថ្ងៃ៖ ការចម្អិន និងរៀបចំអាហារនៅផ្ទះជួយគ្រប់គ្រងកាឡូរី និងសារធាតុចិញ្ចឹម ជៀសវាងអាហារកែច្នៃ អាហារមានជាតិស្ករ អំបិល ឬសារធាតុរក្សាទុកច្រើន។ ការរៀបចំអាហារថ្ងៃត្រង់ ឬអាហារពេលព្រឹកដែលមានជីវជាតិក៏ជួយរក្សាទម្លាប់នៃការញ៉ាំដែលមានសុខភាពល្អ រក្សាតុល្យភាពថាមពល និងកាត់បន្ថយហានិភ័យនៃការឡើងទម្ងន់ផងដែរ។ នេះគឺជាគន្លឹះដ៏មានប្រសិទ្ធភាពមួយក្នុងការថែរក្សាសុខភាពទូទៅ និងគ្រប់គ្រងរូបរាងរាងកាយឱ្យស្អាត ស្លីមរបស់នារីកូរ៉េ៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

អត្ថបទទាក់ទង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia