នាថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ២០២៣នេះ ខាងមន្ទីរពេទ្យខ្មែរសូវៀត បានប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ចូលមកបម្រើការនៅមន្ទីរពេទ្យខ្មែរសូវៀតលើមុខជំនាញ និងលក្ខខណ្ឌដូចខាងក្រោមនេះ។ អាស្រ័យហេតុនេះហើយ ប្រសិនណាបងប្អូនដែលត្រូវជំនាញខាងមន្ទីរពេទ្យជ្រើសរើសអាចប្រញាប់ដាក់ពាក្យចូលបម្រើការបាន ក្នុងនោះមានមុខជំនាញដូចខាងក្រោម។
- វេជ្ជបណ្ឌិតឯកទេសសង្គ្រោះបន្ទាន់ ចំនួន ៦ រូប
- គិលានុបដ្ឋាក (បរិញ្ញាបត្រ) ចំនួន ២០ រូប
- ឆ្មប (បរិញ្ញាបត្រ) ចំនួន ៤ រូប
លក្ខខណ្ឌបេក្ខជន បេក្ខនារី ត្រូវមានដើម្បីចូលរួមដាក់ពាក្យបម្រើការជាបុគ្គលិកជាប់កិច្ចសន្យាមានដូចខាងក្រោម៖
-មានសញ្ញាបត្រ ជំនាញ ឬឯកទេស ឬ វិញ្ញាបនបត្របញ្ជាក់ការសិក្សា
-មានអាទិភាពសម្រាប់អ្នកចេះនិយាយ អាន និងសរសេរភាសាអង់គ្លេស បារាំង ឬចិន
-មានអាទិភាពសម្រាប់អ្នកមានបទពិសោធន៍ការងារ និងចេះកុំព្យូទ័រ
-សុខភាពល្អ និងកាយសម្បទាមាំមួន
-មានភាពរួសរាយរាក់ទាក់ សាមគ្គីភាព និងទំនាក់ទំនងការងារល្អ
-ឧស្សាហ៍ព្យាយាម អំណត់ ស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់
វិធីដាក់ពាក្យចូលបម្រើការជាបុគ្គលិកជាប់កិច្ចសន្យា៖ បេក្ខជន-បេក្ខនារីត្រូវមកដាក់ប្រវត្តិរូប(មានឋិតរូបថត) និងពាក្យសុំ ចូលបំរើការងារ (CV និងCover letter) ដោយភ្ជាប់មកជាមួយនូវ ឯកសារថតចម្លង រួមមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សំបុត្រកំណើត សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ បរិញ្ញាបត្រ សញ្ញាបត្រឯកទេសដែលពាក់ព័ន្ធនឹងជំនាញ និងវិញ្ញាបនបត្រ បញ្ជាក់ការសិក្សាផ្សេងៗ
ជាចុងក្រោយបងប្អុន អាចអញ្ចើញមកដាក់ពាក្យបាននៅការិយាល័យរដ្ឋបាលនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រៀង រាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅរហូតដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២៣៕