កុមារ
កុំរំលង! ជនជាតិជប៉ុនប្រើ៥ករណីនេះ សម្រាប់លុតដំកូនឱ្យរឹងមាំ មិនរឹងរូស ដែលម៉ាក់ប៉ាខ្មែរអាចមើលជាគំរូបាន

ការចិញ្ចឹមកូនប្រកបភាពត្រឹមត្រូវ កូនដើរតាមគន្លងធម៌ មិនមែនជារឿងងាយឡើយ លុះត្រាតែប៉ាម៉ាក់មានវិន័យ និងវិធីសាស្ដ្រនៅក្នុងការចិញ្ចឹមកូន ទើបពួកគេអាចមានគន្លងធម៌ល្អ ប៉ុន្តែប្រសិនបើបងប្អូនបណ្ដោយកូន ភាគរយច្រើនពួកគេអាចនឹងដើរខុសគន្លងធម៌។ ដោយឡែកម៉ាក់ប៉ាក៏អាចអាន ឬស្រាវជ្រាវវិធីល្អៗ ដើម្បីយកមកចិញ្ចឹមកូនរបស់ម៉ាក់ប៉ាបាន។ ជាក់ស្ដែងការចិញ្ចឹមកូនរបស់ជនជាតិជប៉ុនក៏មានចំណុចល្អជាច្រើន ដែលម៉ាក់ប៉ាអាចរៀនសូត្របាន។ នេះគឺជាគន្លឹះសំខាន់ៗមួយចំនួននៃការចិញ្ចឹមកូនរបស់ជនជាតិជប៉ុន៖

១.អាហារូបត្ថម្ភ

- របបអាហារមានតុល្យភាព៖ ធានានូវរបបអាហាររបស់កូនមានតុល្យភាពរួមមាន ផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ ប្រូតេអ៊ីន គ្មានខ្លាញ់ និងផលិតផលទឹកដោះគោ។ នៅក្នុងនោះ ម៉ាក់ប៉ាជប៉ុនតែងធ្វើអាហារបែបប្រពៃណីជប៉ុនឱ្យកូនញុំាជារឿយៗរួមមាន ត្រី អង្ករ បន្លែ និងស៊ុបមីសូ(Miso) ដែលទាំងអស់នេះសុទ្ធសឹងតែជារបបអាហារដែលមានតុល្យភាពល្អ។

- កម្រិតជាតិស្ករ និងអាហារកែច្នៃ៖ កាត់បន្ថយការទទួលទានអាហារសម្រន់ដែលមានជាតិស្ករ សូដា និងអាហារកែច្នៃ។ ជ្រើសរើសអាហារសម្រន់ដែលមានសុខភាពល្អដូចជា ផ្លែឈើ គ្រាប់ធញ្ញជាតិ និងទឹកដោះគោជូរវិញ។

- ការគ្រប់គ្រងការញុំារបស់កូន៖ បង្រៀនកុមារអំពីកម្រិតក្នុងការទទួលទានឱ្យបានសមស្រប ដើម្បីជៀសវាងកុំឱ្យកូនទទួលទានច្រើនពេក។

២. សកម្មភាពរាងកាយ

- លំហាត់ប្រាណទៀងទាត់៖ ជំរុញឱ្យកូនមានសកម្មភាពរាងកាយជាប្រចាំថ្ងៃរួមមាន ការលេងកីឡា ការដើរ ការជិះកង់ ឬចូលរួមក្នុងសកម្មភាពគ្រួសារដូចជាការឡើងភ្នំជាដើម។

- កំណត់ពេលវេលាលើអេក្រង់៖ កំណត់ពេលវេលាដែលត្រូវចំណាយលើអេក្រង់ (ទូរទស្សន៍ កុំព្យូទ័រ និងឧបករណ៍ចល័ត) ដើម្បីកុំឱ្យកូនលេងច្រើន ឬមើលច្រើន នាំប៉ះទង្គិចផ្លូវចិត្ត និងអារម្មន៍របស់ពួកគេ។

៣. សុខុមាលភាពផ្លូវចិត្ត

- ការ​គាំទ្រ​ផ្លូវ​អារម្មណ៍៖ ផ្តល់​បរិយាកាសល្អដល់កូន ផ្ដល់នូវសេចក្ដីសេចក្តី​ស្រឡាញ់ និង​ការ​គាំទ្រដល់កូន។ លើកទឹកចិត្តឱ្យមានការប្រាស្រ័យទាក់ទងដោយបើកចំហ និងស្តាប់ពីកង្វល់របស់ពួកគេ។

- ការគ្រប់គ្រងស្ត្រេស៖ បង្រៀនកុមារឱ្យចេះគ្រប់គ្រងស្ត្រេស តាមរយៈសកម្មភាពដូចជា ការគិត សមាធិ ឬនិយាយសាមញ្ញអំពីអារម្មណ៍របស់ពួកគេមកកាន់ម៉ាក់ប៉ា។

៤.ការអប់រំ និងទម្លាប់

- ទម្លាប់ដែលមានសុខភាពល្អ៖ អប់រំកុមារអំពីសារៈសំខាន់នៃអនាម័យ ដូចជាការលាងដៃទៀងទាត់ ដុសធ្មេញ និងការគេងឱ្យបានគ្រប់គ្រាន់។

- ទម្លាប់ល្អ ៖ បង្កើតទម្លាប់ជាប្រចាំថ្ងៃដូចជា ការញុំាអាហារទៀងទាត់ ការធ្វើកិច្ចការផ្ទះ មានម៉ោងលេងកម្សាន្ត និងម៉ោងចូលគេងត្រឹមត្រូវ។

៥.កត្តាសង្គម និងបរិស្ថាន

- អន្តរកម្មសង្គម៖ លើកទឹកចិត្តឱ្យមានអន្តរកម្មសង្គមប្រកបដោយសុខភាពល្អជាមួយមិត្តភ័ក្តិតាមរយៈការលេង សកម្មភាពសាលា និងព្រឹត្តិការណ៍សហគមន៍នានា។

- មានសុវត្ថិភាព៖ ធានាថាកុមារធំឡើងក្នុងបរិយាកាសប្រកបដោយសុវត្ថិភាព និងចិញ្ចឹមបីបាច់ ដោយគ្មានសារធាតុគ្រោះថ្នាក់ និងឥទ្ធិពលអវិជ្ជមាន។

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង

#កុមារ

អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
Tror Sopheap
July 21 2026
232 views

#កុមារ

ឪពុកម្តាយកុំនិយាយពាក្យ ៥នេះដាក់កូន ធ្វើឱ្យកូនបាក់ទឹកចិត្ត ខូចអនាគតទៀត
Tror Sopheap
July 20 2026
1.1 K views

#កុមារ

ឪពុកម្តាយឈប់ធ្វើទង្វើ ៣នេះជាបន្ទា.ន់ ទើបកូនគ្មានសម្ពាធ មានក្តីស្រឡាញ់
Tror Sopheap
July 16 2026
1.1 K views

#កុមារ

ម្សៅទឹកដោះគោ Suffy មានគុណភាពខ្ពស់ ប៉ូវឆ្អឹងកុមាររឹងមាំ ហើយបង្កើនការចងចាំ
Tror Sopheap
July 14 2026
888 views

#កុមារ

កូនឆ្លាត! ឪពុកម្តាយធ្វើរឿង ៣នេះ ឱ្យកូនមានផ្លូវចិត្តល្អ ហើយឆ្លាតវៃ
Tror Sopheap
July 1 2026
781 views

#កុមារ

ឪពុកម្តាយច្រឡំមាត់ស្រែកដាក់កូន គួរធ្វើរឿងនេះ កុំឱ្យកូនភ័យខ្លាច
Tror Sopheap
June 23 2026
211 views
អត្ថបទពេញនិយមប្រចាំខែ

#អត្ថបទ PR

មោទនភាព!មន្ទីរពិសោធន៍វេជ្ជសាស្ត្រ កូនខ្មែរ ដំបូងគេបង្អស់ ទទួលបាន ការទទួលស្គាល់គុណភាពតាមស្តង់ដាអន្តរជាតិ 𝐈𝐒𝐎 15189:2022
Thida Pet
November 10 2026
185 views

#អត្ថបទ PR

Smile Cambodia Charity Golf & Dinner Raises Support for Life-Changing Cleft Surgeries
Tror Sopheap
November 17 2026
64 views

#អត្ថបទ PR

គុណភាពទឹកនៅដដែល ប្លាស្ទិកតិចជាងមុន ជំហានកាន់តែធំឆ្ពោះទៅអនាគតបៃតង
Kaochou Ly
November 4 2026
44 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពី ចម្លើយសម្រាប់សំណួរដែលសួរថា តើអាហារបំប៉នដែលអ្នកទទួលទាននោះ ពិតជាមានសុវត្ថិភាពសម្រាប់អ្នកមែនឬ?
Sreymom Cha
November 24 2026
32 views

#អត្ថបទ PR

តើអ្វីខ្លះដែលជួយឱ្យ សិទ្ធី នីកា ឈិន មុន្នីនាថ និងសាលីនដា រក្សារបៀបរស់នៅដែលល្អសម្រាប់សុខភាពបេះដូងជារៀងរាល់ថ្ងៃ?
Daneth Mech
November 19 2026
24 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពី គន្លឹះអាហារូបត្ថម្ភដ៏ឆ្លាតវៃសម្រាប់គ្រួសារដែលមានភាពមមាញឹក
Sreymom Cha
November 21 2026
23 views
អត្ថបទថ្មីៗ
#អត្ថបទ PRNovember 24 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពី ចម្លើយសម្រាប់សំណួរដែលសួរថា តើអាហារបំប៉នដែលអ្នកទទួលទាននោះ ពិតជាមានសុវត្ថិភាពសម្រាប់អ្នកមែនឬ?
#អត្ថបទ PRNovember 21 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពី គន្លឹះអាហារូបត្ថម្ភដ៏ឆ្លាតវៃសម្រាប់គ្រួសារដែលមានភាពមមាញឹក
#អត្ថបទ PRNovember 19 2026
តើអ្វីខ្លះដែលជួយឱ្យ សិទ្ធី នីកា ឈិន មុន្នីនាថ និងសាលីនដា រក្សារបៀបរស់នៅដែលល្អសម្រាប់សុខភាពបេះដូងជារៀងរាល់ថ្ងៃ?
#អត្ថបទ PRNovember 17 2026
Smile Cambodia Charity Golf & Dinner Raises Support for Life-Changing Cleft Surgeries
#អត្ថបទ PRNovember 10 2026
មោទនភាព!មន្ទីរពិសោធន៍វេជ្ជសាស្ត្រ កូនខ្មែរ ដំបូងគេបង្អស់ ទទួលបាន ការទទួលស្គាល់គុណភាពតាមស្តង់ដាអន្តរជាតិ 𝐈𝐒𝐎 15189:2022
#អត្ថបទ PRNovember 4 2026
គុណភាពទឹកនៅដដែល ប្លាស្ទិកតិចជាងមុន ជំហានកាន់តែធំឆ្ពោះទៅអនាគតបៃតង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia