អត្ថបទ PR
ធ្លាក់សជាអ្វី? ការធ្លាក់សវារំខានអ្វីខ្លះដល់ស្ត្រី ហើយមានប៉ុន្មានយ៉ាង?
Daneth Mech
October 15 2025
196 views

ស្ត្រីគ្រប់រូបជៀសមិនផុតឡើយពីការធ្លាក់ស ដោយហេតុថាវាជាដំណើរធម្មជាតិ ដើម្បីជួយការពារការឆ្លងរោគនិង ផ្តល់សំណើមដល់ទ្វារមាស។ ធ្លាក់ស ឬ ទឹករំអិលហូរពីទ្វារមាស កើតឡើងពីបាក់តេរីល្អ និង កោសិកាដែលអាចជួយប្រឆាំងនឹងបាក់តេរីអាក្រក់​ និង ការឆ្លងមេរោគ។ យ៉ាងណាមិញ វានឹងក្លាយជាក្តីបារម្ភនៅពេលការធ្លាក់សមានការប្រែប្រួល មិនថា ពណ៌ សភាពទឹករំអិល ឬ ក្លិន ដែលនេះសុទ្ធតែជាសញ្ញានៃការឆ្លងមេរោគ ឬ ជំងឺដែលគួរប្រញាប់ទៅជួបគ្រូពេទ្យអ្នកជំនាញ។

2

តាមរយៈអត្ថបទនេះ ស្ត្រីនឹងបានស្វែងយល់អំពីឫសគល់នៃការធ្លាក់ស ជាពិសេសអាចដឹងពីស្ថានភាពរបស់ខ្លួនថាតើកំពុងស្ថិតក្នុងការធ្លាក់សធម្មតា ឬ មានបញ្ហា។

១. តើការធ្លាក់សធម្មតាមានលក្ខណៈបែបណា? 

ការធ្លាក់សធម្មតា ឬ ធ្លាក់ស បែបធម្មជាតិ ដែលមិនមានការបង្ករោគ ជាទូទៅអាចកើតមានគ្រប់រាងកាយរបស់ស្រ្តីទាំងអស់នៅក្នុងវ័យបន្តពូជ។ រាងកាយស្រ្តីតែងតែធ្លាក់ទឹករំអិលនៅចន្លោះរដូវ គ្មានពណ៌ គ្មានក្លិន ស្ត្រីអាចមានសញ្ញានេះ ក្នុងរយៈពេល ២ ឬ ៣ ថ្ងៃ នៅពាក់កណ្ដាលនៃវដ្តរដូវ។ លក្ខណៈសម្គាល់លម្អិតរួមមាន៖

  • សភាពទឹករំអិល : ទឹករំអិលមានសភាពរាវ ស្អិត ឬ ខាប់ វាប្រែប្រួលទៅតាមការផ្លាស់ប្តូរអ័រម៉ូនរាងកាយ។ ដោយឡែក ករណីឆ្លងមេរោគ វាធ្វើឱ្យការបញ្ចេញទឹករំអិលមានការប្រែប្រួល ដូចជា សឡើងដុំៗ ឬ ពពុះ អមដោយរមាស់ និង ប្តូរពណ៌ ដែលជាសញ្ញាប្រាកដនៃការឆ្លងមេរោគ។ ទឹករំអិលខាប់ខ្លាំងជាងធម្មតា អមដោយរមាស់ វាអាចជាមេរោគផ្សិត។

3

  • ពណ៌ : ការធ្លាក់សមានសុខភាពល្អ ទឹករំអិលតែងមានពណ៌ថ្លា ឬ ពណ៌ស ឬ ពណ៌សទឹកដោះគោ។​ តែបើធ្លាក់សពណ៌លឿង ពណ៌ប្រផេះ ពណ៌បៃតង វាបង្ហាញពីការឆ្លងមេរោគបាក់តេរី ឬ ការបង្កមេរោគឆ្លងតាមការរួមភេទ ឬ ជំងឺកាមរោគ។

04

  • ក្លិន : ធ្លាក់សធម្មតា មិនមានក្លិន បើសម្គាល់មានក្លិនឆ្អាប ឬ ក្លិនស្អុយ រួមដោយសភាពទឹករំអិលមិនប្រក្រតី ឬ ប្រែពណ៌ វាបង្ហាញថាទ្វារមាសឆ្លងមេរោគ។

5

  • បរិមាណ : ស្ត្រីខ្លះផលិតទឹករំអិលតិច រីឯស្ត្រីខ្លះទៀតផលិតទឹករំអិលច្រើន។ កត្តាមួយចំនួនដូចជា ស្ត្រីមានផ្ទៃពោះ ស្ត្រីប្រើថ្នាំពន្យារកំណើត ឬ អំឡុងពេលធ្លាក់មេជីវិតញី ក៏អាចធ្វើឱ្យបរិមាណទឹករំអិលមានការប្រែប្រួលផងដែរ។ ដូចនេះ បើសម្គាល់បរិមាណទឹករំអិលផ្លាស់ប្តូរភ្លាមៗ មានន័យថា វាមានអ្វីមិនប្រក្រតី។

២. ករណីឆ្លងមេរោគតាមការរួមភេទធ្វើឱ្យការធ្លាក់សប្រែប្រួល

មានមេរោគឆ្លងជាច្រើន ដែលបង្កឱ្យការធ្លាក់សមានការប្រែប្រួល ឬ ក្លាយជាក្លិនមិនល្អ។ ទាំងនេះជាមេរោគបង្កដែលឆ្លងតាមការរួមភេទជាមួយដៃគូ។

  • មេរោគផ្សិត : ការឆ្លងមេរោគផ្សិតកើតឡើងដោយមេរោគផ្សិតម្យ៉ាងហៅថា candida លូតលាស់លើសកម្រិតនៅក្នុងទ្វារមាស។ វាបង្កើតទឹករំអិលឱ្យមានសភាពក្រាស់ ឬ ខាប់ខ្លាំង ពណ៌សដូចទៅនឹងឈីស។ ទ្វារមាសអាចហើម និង រមាស់ ធ្វើឱ្យឈឺចាប់នៅពេលរួមភេទ។ បញ្ហានេះ អាចដោះស្រាយបានដោយជួបជាមួយគ្រូពេទ្យជំនាញ។
  • ជំងឺទ្រីកូម៉ូណាស់ Trichomoniasis (trich) : ជំងឺនេះបង្កឡើងដោយប៉ារ៉ាស៊ីត ហើយវាជាការបង្កមេរោគឆ្លងតាមការរួមភេទ ឬ ជំងឺកាមរោគ ដែលឆ្លងពីដៃគូរួមភេទ។ វាធ្វើឱ្យការធ្លាក់សមានក្លិនអាក្រក់ ឡើងពណ៌បៃតង ពណ៌លឿង និង ពណ៌ប្រផេះ និង មានសភាពពពុះ។ ទ្វារមាសស្ត្រីអាចឡើងក្រហម រមាស់ និង ឈឺចាប់ ឬ ក្រហាយនៅពេលបត់ជើងតូចផងដែរ។ វាអាចព្យាបាលបានដោយជួបជាមួយគ្រូពេទ្យជំនាញ។

6

  • ជំងឺបាក់តេរីក្នុងទ្វារមាស Bacterial vaginosis (BV) : វាកើតឡើងនៅពេលដែលបាក់តេរីក្នុងទ្វារមាសកើនឡើងជាអតិបរមា ហើយអាចឆ្លងតាមការរួមភេទ តែមិនគ្រប់ពេលនោះទេ។ ស្ត្រីមានជំងឺនេះ អាចធ្វើឱ្យការធ្លាក់សឡើងពណ៌ស ឬ ពណ៌ប្រផេះ អមដោយក្លិនស្អុយ ឬ ក្លិនឆ្អាប។ វាអាចព្យាបាលបានដោយជួបជាមួយគ្រូពេទ្យជំនាញ។

7

  • ជំងឺប្រមេះទឹកបាយ និង ប្រមេះទឹកថា្ល : ជំងឺទាំងពីរស្ថិតក្នុងចំណោមជំងឺកាមរោគ ដែលឆ្លងតាមការរួមភេទ។ វាអាចព្យាបាលបានតាមរយៈថ្នាំផ្សះ ដែលផ្តល់ដោយគ្រូពេទ្យជំនាញ។ ស្ត្រីមួយចំនួនឆ្លងជំងឺនេះ អាចធ្វើឱ្យការធ្លាក់សមានសភាពដុំៗ ឡើងពណ៌លឿង ឬ ពណ៌បៃតង។ ពេលខ្លះអាចមានការធ្លាក់ចេញនូវទឹកថ្លា​ ឬ មានខ្ទុះ រួមជាមួយនឹងអាការឈឺចាប់ផ្នែកខាងក្រោមនៃពោះ ឬ គ្មាន ឬក៏ធ្លាក់សលាយឈាមក្រោយពេលរួមភេទ។ ប្រសិនបើមិនព្យាបាល មេរោគនឹងរាលដាលកាន់តែធ្ងន់ធ្ងរ បង្កទៅជាជំងឺរលាកអាងត្រគាក ឈឺអាងត្រគាករ៉ាំរ៉ៃ។

8

៣. មិនបានរួមភេទផង! ហេតុអ្វីការធ្លាក់សនៅតែមិនប្រក្រតី?

ការធ្លាក់សមិនរមែងបង្កឡើងដោយបាក់តេរីនោះទេ ពេលខ្លះការផ្លាស់ប្តូរតុល្យភាពនៃបាក់តេរីល្អនៅក្នុងទ្វារមាស និង ការរីករាលដាលផ្លូវភេទដោយខ្លួនឯង ក៏អាចបង្កជាករណីធ្លាក់សផងដែរ។ ករណីទាំងនោះមានដូចជា៖

  • ការប្រើវត្ថុ ឬ របស់ដែលមិនគួរដាក់នៅទ្វារមាស ឧទាហរណ៍ ការដាក់ Tampon ឬ​ហៅថា ​សំឡីអនាម័យ​បែប​ទំនើបទៅក្នុងទ្វារមាស។

9

  • ឡើងរមាស់ ឬ កន្ទួលពីអ្វីមួយ (វត្ថុ ឬ សារធាតុគីមី) ដែលបណ្តាលឱ្យមានប្រតិកម្ម។ អាចពីសាប៊ូលាងសម្អាត ផលិតផលទឹករំអិល ឬ ឧបករណ៍កម្សាន្តផ្លូវភេទជួយសម្រេចកាម ជាដើម។

10

  • ស្ថានភាពនៃជំងឺរួម​ស្វិត​ទ្វារ​មាស (Vaginal atrophy) ដែលកើតឡើងបន្ទាប់ពីស្ត្រីឈានដល់វ័យអស់រដូវ ដោយសារការថយចុះអ័រម៉ូន estrogen។ វាធ្វើឱ្យទ្វារមាស​ថយ​កម្រាស់​ ស្ងួត និង ​រលាកជញ្ជាំងទ្វារមាស។
  • អំឡុងពេលពពោះ ស្ត្រីនឹងផលិតទឹករំអិលច្រើនជាងមុន ដើម្បីការពារពីការឆ្លងមេរោគ។ 
  • អំឡុងពេលអូវែបញ្ចេញមេជីវិតញី ទឹករំអិលហូរពីទ្វារមាសមានសភាពរអិលជាងមុន និង ច្រើនជាងមុន ដើម្បីឱ្យមេជីវិតឈ្មោលហែលបានលឿនទៅរកមេជីវិតញីសម្រាប់បង្កកំណើត។

៤. ករណីមិនព្យាបាល តើស្ត្រីនឹងជួបផលពិបាកអ្វីខ្លះ?

មិនថាការធ្លាក់សដោយការបង្ករោគ ឬ ការឆ្លងមេរោគតាមការរួមភេទ ស្ត្រីនឹងប្រឈមបញ្ហាជាច្រើនទាក់ទងនឹងសុខភាពផ្លូវភេទ ជាពិសេសការបន្តពូជ។ ផលពិបាករួមមាន ៖  ធ្វើឱ្យត្បៀតបំពង់ដៃស្បូន, រលាកអាងត្រគាក, មិនអាចមានកូន, មានកូនក្រៅស្បូន, ហានិភ័យរលូតកូននៅត្រីមាសទី ១, ឆាប់បែកទឹកភ្លោះ និង សម្រាលមុនកំណត់, អាចចម្លងទៅកូនក្នុងផ្ទៃ, កូនកើតមកមានជំងឺស្វាយពីកំណើត ជំងឺភ្នែក និង ជំងឺសួត ជាដើម។

11 (4)

ជាចុងក្រោយ សួរថាតើការធ្លាក់សអាចទប់ស្កាត់បានឬទេ? ចម្លើយដ៏ខ្លី គឺមិនអាចទេ! ព្រោះវាជាដំណើរធម្មជាតិរបស់មនុស្សស្រី វាជាវិធីរក្សាឱ្យទ្វារមាសស្អាត និង មានសុខភាពល្អ។ ហេតុដូច្នេះ ដើម្បីកាត់បន្ថយឱកាសឆ្លងមេរោគបង្កទៅជាជំងឺធ្លាក់ស ស្ត្រីគប្បីអនាម័យទ្វារមាសជាប្រចាំ ដោយលាងសម្អាតជាមួយទឹកស្អាត ជៀសវាងប្រើផលិតផលមានក្លិន និង លូកលាងផ្នែកខាងក្នុងទ្វារមាស ដែលអាចបង្ករមាស់។ ប្តូរសំឡីអនាម័យពេលមករដូវជាប្រចាំ រក្សាតំបន់ជុំវិញទ្វារមាសឱ្យស្ងួត និង ប្រើសម្លៀកបំពាក់មានខ្យល់ចេញចូលល្អ។ បើមានទំនាក់ទំនងផ្លូវភេទ ត្រូវប្រើស្រោមអនាម័យ និង សម្អាតឧបករណ៍កម្សាន្តផ្លូវភេទ ដើម្បីការពារពីជំងឺកាមរោគ។

12 (3)

បើមានសញ្ញាអ្វីមួយមិនប្រក្រតី ឬ មានចម្ងល់ទាក់ទងនឹងការធ្លាក់ស យើងសូមណែនាំប្រឹក្សាជាមួយអ្នកជំនាញ VIYA Cambodia ឬ អាចចូលទៅកាន់គេហទំព័រ VIYA Cambodia ដែលជាវេទិកាឌីជីថលសម្រាប់ស្ត្រី ដែលចង់បាន​ចំណេះដឹង និង សេវាសុខភាពប្រកបដោយគុណភាព ដោយតម្រូវតាមសុខភាពផ្លូវភេទ ព្រមទាំងគោរពឯកជនភាពរបស់ស្ត្រីផងដែរ៕

សម្រាប់ព័ត៌មានបន្ថែម :

Hotline: 012 999 124/ 078 999 124/ 010 485 585

Facebook Page: https://www.facebook.com/viyacambodiapsi

Telegram: https://t.me/viyacambodia

TikTok : https://www.tiktok.com/@viya.cambodia?_t=ZS-8z53ATPlPTl&_r=1

Instagram : https://www.instagram.com/viyacambodia?igsh=YTIzdmh4ZnE3YThp

Website: https://www.viyahealth.com.kh

 

Daneth Mech
អំពីអ្នកនិពន្ធ
Sales & Marketing Manager

អត្ថបទសរុប៖ 24

អត្ថបទទាក់ទង

#អត្ថបទ PR

ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
Tror Sopheap
September 11 2026
267 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
Sreymom Cha
September 4 2026
92 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
Sreymom Cha
August 25 2026
64 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
Sreymom Cha
August 19 2026
100 views

#អត្ថបទ PR

REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
Sreymom Cha
August 9 2026
131 views

#អត្ថបទ PR

មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
Daneth Mech
August 5 2026
85 views
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia