អាហារ
ចេញពីផ្ទះមិនរួច! វិធីងាយៗទាំងនេះអាចជួយគ្រប់គ្រងសម្ពាធឈាមដោយមិនបាច់ប្រើថ្នាំ
MC LyHouy
April 23 2021
423 views

សម្រាប់អ្នកមានជំងឺលើសឈាមអ្នកអាចគ្រប់គ្រងសម្ពាធឈាមឱ្យនូវថេរបានដោយខ្លួនឯង ក្នុងករណីកម្រិតស្រាលដោយបង្កើតទម្លាប់ល្អៗក្នុងការរស់នៅ។ ក្នុងនោះដោយគ្រាន់តែអ្នកមានទម្លាប់ល្អក្នុងការរស់នៅ និងចេះជ្រើសរើសរបបអាហារដែលគួរញុំា អ្នកនឹងអាចគ្រប់គ្រងសម្ពាធឈាមអ្នកដោយមិនបាច់ប្រើប្រាស់ថ្នាំឡើយដោយធ្វើតាមវិធីខាងក្រោមនេះបាន។

១. ថែរក្សាទម្ងន់

សម្ពាធឈាមកើនឡើងនៅពេលទម្ងន់បស់អ្នកប្រែប្រួលទៅជាឡើងខ្លាំង។ ការលើសទម្ងន់ក៏អាចបណ្តាលឱ្យមានការរំខានដល់ការដកដង្ហើមដែលបង្កើនសម្ពាធឈាមរបស់អ្នក។ ហេតុនេះប្រសិនបើអ្នកចង់គ្រប់គ្រងសម្ពាធឈាមអ្នកមិនឱ្យកើនឡើង សូមអ្នកព្យាយាមកុំឱ្យទម្ងន់របស់អ្នកកើនឡើងបន្ដទៀត។ ខណៈនៅផ្ទះអ្នកអាចហាត់ប្រាណបន្ដិចបន្តួចដោយខ្លួនឯង ឬដើរចុះដើរឡើងៗបាន។

២. ញុំាអាហារសុខភាព

ការបរិភោគរបបអាហារដែលសម្បូរទៅដោយ គ្រាប់ធញ្ញជាតិ ផ្លែឈើ បន្លែ និងផលិតផលទឹកដោះគោដែលមានជាតិខ្លាញ់ទាបអាចបន្ថយសម្ពាធឈាមរបស់អ្នកបានរហូតដល់ ១១ មីលីក្រាម។ ស្របពេលនេះអ្នកត្រូវ​ទទួលអាហារណាដែលផ្ដល់នូវជីវជាតិ និងសារធាតុចិញ្ចឹមគ្រប់គ្រាន់ដើម្បីឱ្យរាងកាយមានភាពរឹងមាំបន្ថែម។ ​

៣. កាត់បន្ថយជាតិអំបិល

ការកាត់បន្ថយជាតិសូដ្យូម(អំបិល)នៅក្នុងរបបអាហាររបស់អ្នកអាចធ្វើអោយសុខភាពបេះដូងរបស់អ្នកមានភាពប្រសើរឡើង និងកាត់បន្ថយសម្ពាធឈាម។ ការញុំាអាហារដែលសម្បូរដោយជាតិប្រៃខ្លាំង វាជាហានិភ័យលេខមួយដែលធ្វើសម្ពាធឈាមរបស់អ្នកកើនឡើងខ្ពស់។ អាហារដែលអ្នកគួរចៀសវាងកុំឱ្យសម្ពាធឈាមរបស់អ្នកកើនឡើងមានដូចជា គ្រឿងផ្អាប់ អាហារដែលមានជាតិខ្លាញ់ខ្ពស់ មី អាហារកែច្នៃ...។

៤. កាត់បន្ថយស្រ្ដេស

ភាពតានតឹងរ៉ាំរ៉ៃអាចបណ្តាលឱ្យមានសម្ពាធឈាមខ្ពស់។ ការស្រាវជ្រាវជាច្រើនបានឱ្យដឹងថាសម្ពាធឈាមកើនឡើងខ្ពស់អាចបណ្ដាលមកពីបញ្ហាតានតឹងផ្នែកផ្លូវអារម្មណ៍របស់អ្នក។ ហើយសូម្បីតែការស្ដ្រេសម្ដងម្ដាលក៏អាចរួមចំណែកដល់ជំងឺលើសឈាមដែរ។ ហេតុនេះប្រសិនបើមិនចង់ឱ្យសម្ពាធឈាមរបស់អ្នកកើនឡើងខ្ពស់អ្នកគួររៀនគ្រប់គ្រងផ្លូវចិត្តឱ្យបានល្អ កុំឱ្យមានភាពតានតឹងខ្លាំងពេក។ 

ក្រៅវិធីខាងលើដែលជួយអ្នកមិនឱ្យមានសម្ពាធឈាមកើនឡើងហើយ ករណីដាច់ខាតសូមអ្នកគួចៀសវាងឱ្យនូវការផឹកស្រា នឹងការជក់បារី។ ព្រោះការផឹកស្រា និងជក់បារីនេះក៏ជាកត្តាចម្បងដែលនាំឱ្យអ្នកមានជំងឺលើសសម្ពាធផងដែរ។

អត្ថបទដោយ៖ ភី សៅឌី​

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ផ្អាកផឹក សិនទៅភេសជ្ជៈ2ប្រភេទនេះ ប្រយ័ត្ន ធ្លាក់ស រមាស់ទ្វារមាស កាន់តែខ្លាំងឡើងមិនបាត់
Thida Pet
June 19 2024
15.3 K views

#ជំងឺ

ចេះតែជ្រុះសក់មិនបាត់ សូមប្រយ័ត្ននេះអាចជាសញ្ញាបង្ហាញថា អ្នកមានជំងឺ៤ប្រភេទនេះជាប់ខ្លួនហើយ
Thida Pet
June 6 2024
10.6 K views

#ជំងឺ

២វិធីថែទ្វារមាស កុំឱ្យមានក្លិន មានធ្លាក់សរមាស់ឡើងមកអំឡុងពេលភ្លៀង
Thida Pet
June 28 2024
10.6 K views

#ជំងឺ

រោគសញ្ញាបង្ហាញថាអ្នកកំពុងស្រ្តេសធ្ងន់ធ្ងរ ត្រូវប្រញាប់រកជំនួយ
Thida Pet
June 4 2024
10.6 K views

#ជំងឺ

ស្រីៗកុំរំលងផ្លែឈើ៣នេះ! បើចេះតែមានបញ្ហា ស្ងួតទ្វារមាស ឬក៏រលាករមាស់ជាដើមម គួរញុំាកុំខាន
Thida Pet
June 19 2024
8.5 K views

#សម្រស់

បើមិនចង់ឱ្យស្បែក ឃើញរន្ធរោមធំៗដូចសំបកក្រូច កុំសាងកំហុស៤នេះ
Senghong Kong
June 7 2024
8.2 K views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រJune 30 2024
ចង់ឱ្យកូនឆ្លាតទេ! ឪពុកម្តាយត្រូវធ្វើរឿង ៣នេះ ឱ្យកូនតាន់ផ្លូវចិត្តហើយមានបញ្ញា
#ជំងឺJune 29 2024
ទម្លាប់អាក្រក់៣ ធ្វើរាល់ថ្ងៃ បេះដូងងាយខូច ប្រឈមនឹងជំងឺលើសឈា.មទៀត
#ជំងឺJune 29 2024
ភេសជ្ជៈ៣ ផឹករាល់ថ្ងៃ ជួយជម្រុញមុខងារថ្លើម និងបឺតជាតិពុលចេញពីថ្លើមគ្មានសល់
#សម្រស់June 28 2024
មាន៣យ៉ាងនេះក្នុងខ្លួន ប្រៀបដូចជាមានមេរោគចាំបំផ្លាញស្បែកគ្រប់ពេល
#កុមារJune 28 2024
ជប៉ុនប្រើអាថ៌កំបាំង៧នេះចិញ្ចឹមកូនប្រកបភាពវៃឆ្លាត ដែលប្រទេសដទៃលួចសរសើរមិនដាច់ពីមាត់
#ចិត្តសាស្ត្រJune 28 2024
ព្រះពុទ្ធបញ្ជាក់ថា ឱសថ ២ ជួយបណ្តេញក្តីទុក្ខ ឱ្យជីវិតអ្នករស់នៅរីករាយ មានក្តីសុខ
ទំនាក់ទំនងផ្សព្វផ្សាយនៅទីនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

sam.businesscambodia@gmail.com

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia