អាហារ
ស៊ុតស្ងោរ​ និងស៊ុតចៀន១ណាល្អសម្រាប់សុខភាពជាង
Pheakdey Pao
June 27 2024
1.8 K views

ស៊ុតស្ងោរ ច្បាស់ជាល្អសម្រាប់សុខភាព​ជាងស៊ុតចៀន ពីព្រោះថាស៊ុតស្ងោរមិនត្រូវការបន្ថែមនូវគ្រឿងទេស និងប្រើខ្លាញ់ទេ។ នៅប្រធានបទ១នេះផងដែរ នឹងបង្ហាញពីមូលហេតុមួយចំនួនថា តើស៊ុតស្ងោរ និងស៊ុតចៀន មានសារជាតិចិញ្ចឹមខុសគ្នាអ្វីខ្លះ?

ផ្អែកទៅតាមការចែករំលែករបស់គេហទំព័រ Healtline បានឱ្យដឹងថា ពីលក្ខណៈខុសគ្នារួមមាន៖

1. កម្រិតកាឡូរី៖ ស៊ុតស្ថិតមានផ្ទុកនូវកម្រិតកាឡូរីតិចជាងបើធៀបនឹងស៊ុតចៀន ដោយសារតែស៊ុតចៀនជារឿយៗ ត្រូវបានគេប្រើនូវខ្លាញ់ ឬប៊ឺ នាំឱ្យបង្កើនកាឡូរី និងជាតិខ្លាញ់។ ឧទាហរណ៍ប្រសិនបើគេស្ងោរស៊ុត១គ្រាប់ វាអាចមានកម្រិតកាឡូរីត្រឹមតែ ៧៨កាឡូរីប៉ុណ្ណោះ តែប្រសិនបើយកស៊ុតនោះទៅចៀនវាអានដល់ ៩០កាឡូរី។

2. ការរក្សាសារធាតុចិញ្ចឹម៖ ការស្ងោរស៊ុត អាចជួយរក្សាសារធាតុចិញ្ចឹមបានច្រើនជាងបើប្រៀបធៀបទៅនឹងការចៀន ពីព្រោះថា កម្តៅខ្លាំងបូកខ្លាញ់សម្រាប់ចៀនស៊ុត អាចបណ្តាលឱ្យបាត់បង់សារធាតុចិញ្ចឹមមួយចំនួន។

យ៉ាងណាមិញ ទាក់ទិនទៅនឹងប្រធានបទស៊ុតស្ងោរ ឬក៏ស៊ុតចៀននេះផងដែរ បើយើងនិយាយអំពីអត្ថបប្រយោជន៍ស៊ុតតែម្តង វាមានផ្ទុកនូវសារជាតិចិញ្ចឹមសម្បូរបែបណាស់ដែលអាចជួយដល់សុខភាពអ្នកទទួលទាន។ ប៉ុន្តែក្នុងលក្ខខណ្ឌទទួលទានស៊ុតជាប្រចាំថ្ងៃ ដែលសមស្របទៅនឹងសរីរាង្គកាយទទួលយក គេតែងណែនាំឱ្យញុំាត្រឹមតែ ១ទៅ២គ្រាប់ប៉ុណ្ណោះក្នុង១ថ្ងៃ និង ៤ទៅ៥គ្រាប់ក្នុង១សប្តាហ៍ ដោយនេះជាបរិមាណ១គេកំណត់រាងកាយយើងនឹងបានសារជាតិគ្រប់គ្រាន់មិនលើសសារជាតិចិញ្ចឹមនោះទេ៕

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1341

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia