ទម្លាប់ល្អនាំចិត្តរីករាយ។ ពេលអ្នកគិតវិជ្ជមាន អារម្មណ៍របស់អ្នកក៏រីករាយតាមហ្នឹងដែរ។ បើអ្នកមានទម្លាប់អាក្រក់ នាំចិត្តនាំជីវិតអាប់រាសីដែរ។ ៣ទម្លាប់នេះនាំចិត្តរបស់អ្នកឱ្យកើនថាមពលទាំងព្រឹក។
១. តាមលោក Ken Mogi ជាអ្នកវិទ្យាសាស្រ្ត និងជាអ្នកនិពន្ធសៀវភៅឈ្មោះថា Awakening Your Ikigai បាននិយាយថា ទម្លាប់ហាត់ប្រាណពេលព្រឹក ចិត្តអ្នកនឹងកើតក្តីស្រឡាញ់សុខភាពកើនឡើង។ គ្រាន់តែអ្នកចំណាយពេលត្រឹមតែ ១០ ទៅ ១៥ នាទី ដើម្បីដុតជាតិខ្លាញ់ក្នុងរាងកាយ ឈាមមានដំណើរការរត់ស្រួល ហើយជួយចង្វាក់បេះដូងលោតបានល្អក្នុងការផលិតឈាម ពេលរាងកាយដំណើរការបែបនេះ អារម្មណ៍ស្រ្តេសនិងការគិតអាក្រក់ក៏ធ្លាក់ចុះតាមហ្នឹងដែរ។ ខ្ញុំអាចនិយាយបានថា សុខភាពរបស់យើង គឺលេខមួយ។ នេះជាហេតុផលមួយដែលធ្វើឱ្យមានជនជាតិជប៉ុនភាគច្រើនមានការរស់នៅមានអាយុ ១០០ ឆ្នាំ ប្រមូលក្តីសុខ និងរីករាយរាល់ព្រឹក។
២. តាមគេហទំព័រលើកទឹកចិត្ត Notesbythalia បានលើកឡើងថា ការអានជាគន្លឹះថែរក្សាខ្លួនឯង។ ព្រោះវាជួយកាត់បន្ថយអារម្មណ៍ភាពតានតឹង បន្ធូរការគិតច្របូកច្របល់ បង្កើនការផ្តោតអារម្មណ៍ និងរៀបចំគំនិតរបស់អ្នកគិតវិជ្ជមានច្រើន។ ការអានសៀវភៅពេលព្រឹក ពិតជាមានប្រយោជន៍ដល់ខួរក្បាលខ្លាំង ពីព្រោះខួរក្បាលត្រូវការចំណោះដឹង និងធ្វើឱ្យការគិតបានល្អ។ ពេលអ្នកក្រោពីគេង កុំលេងទូរស៍ព្ទ វាធ្វើឱ្យប៉ះពាល់ដល់ខួរក្បាល និងមានជំងឺស្រ្តេសផង(អក់ម៉ូនផលិតមិនទន់)។ អ្នកគួរចំណាយពេលអានសៀវភៅ ត្រឹមតែ១៥ ទៅ៣០ នាទីបានហើយ ដើម្បីបង្កើតអារម្មណ៍រីករាយពេលព្រឹកដំបូង ហើយអារម្មណ៍ក៏ចេះតែរីករាយបន្តទៀតដែរ។
៣. មានទម្លាប់ចុងក្រោយមទៀតជាទម្លាប់បណ្តុះអារម្មណ៍ឱ្យរីករាយនោះគឺថា ទម្លាប់ដឹងគុណ។ តាមលោកវេជ្ជបណ្ឌិត Kien Vuu បានប្រាប់ថា ខ្ញុំមានអារម្មណ៍ស្តាយក្រោយណាស់រហូតខ្ញុំមានអាយុ៣០ឆ្នាំជាងហើយខ្ញុំមិនបានដឹងគុណចំពោះអ្វីមួយសោះដែលបានចូលមកក្នុងជីវិតរបស់ខ្ញុំ។ ហើយខ្ញុំចេះតែមិនពេញចិត្តនឹងខ្លួនឯងសោះ។ គ្រាន់តែសមាធិហើយចេះដឹងគុណអ្វីៗ ចូលមកក្នុងជីវិតរបស់ខ្ញុំមិនរឿងល្អឬបញ្ហានោះទេ ខ្ញុំតែងតែមានក្តីអំណររីករាយជាមួយនឹងវាជានិច្ចហើយបេះដូងរបស់ខ្ញុំចេះមានថាមពលចេញពីខាងក្នុងរហូត។ អ៊ីចឹងហើយបានអ្នករស់នៅមានអាយុវែង ពួកគេតែងមានទម្លាប់ដឹងគុណជារៀងរាល់ថ្ងៃនៅពេលព្រឹកជាមួយអារម្មណ៍អស្ចារ្យគឺថាមពលពេលព្រឹក៕ អត្ថបទដោយ៖ ទ្រ សុភាព