កីឡា
ហាត់ប្រាណគ្មានប្រយោជន៍ទេ បើអ្នកបន្តធ្វើទម្លាប់បែបនេះ ធា.ត់ដដែល
Tror Sopheap
July 16 2025
1.5 K views

រាល់ថ្ងៃនេះមានអ្នកឡើងគីឡូកាន់តែច្រើនព្រោះតែហូបអាហារសម្បូរជាតិខ្លាញ់ ភេសជ្ជៈមានជាតិផ្អែមលើសកម្រិត និងផឹកស្រាជាប្រចាំថ្ងៃនាំឱ្យកើនខ្លាញ់ក្នុងខ្លួន ប៉ះពាល់ដល់សរសៃឈាម និងបញ្ហាបេះដូង។ ពេលមានបញ្ហាបែបនេះ ខំហាត់ប្រាណ ក៏គ្មានលទ្ធផលសម្រកគីឡូដែរ។ ហាត់ប្រាណតែមិនស្រកគីឡូ មកពីទម្លាប់បែបនេះ?

បើអ្នកចង់សម្រកគីឡូ ហាត់ប្រាណរាងលេងៗ ហើយហាត់ប្រាណមិនក្បួនទៀត លទ្ធផលហាត់ប្រាណរបស់អ្នកមានលទ្ធផលស្រកគីឡូតិចណាស់។ ការធ្វើលំហាត់ប្រាណបែបនេះ មកពីអ្នកគ្មានគោលដៅពិតប្រាកដនេះឯង ធ្វើឱ្យអ្នកគ្មានថាមពលតស៊ូហាត់បានយូរ។ អ្នកចង់ស្រកគីឡូ ចង់បានរាងស្អាត និងចង់មានសាច់ដុំ អ្នកគួរដាក់គោលដៅឱ្យច្បាស់ ហើយខំតស៊ូ ទើបអ្នកសម្រេចគោលដៅមានរាងស្អាត។

ទោះបីអ្នកខំលំហាត់ប្រាណក៏ដោយ តែមិនព្យាយាមប្តូររបបអាហារទេ គីឡូរបស់អ្នកក៏មិនស្រកដែរ។ បន្តទម្លាប់ផឹកស្រា ហូបអាហារជាតិខ្លាញ់ ហូបអាហារកែច្នៃច្រើន និងភេសជ្ជៈផ្អែមៗ មានកាហ្វេដាក់ស្ករច្រើន និងគ្រឿងកំប៉ុងផ្អែមៗ ជាដើម។ មានគ្រូពេទ្យបុរាណម្នាក់និយាយថា “រាងកាយមនុស្សប្រែប្រួលតាមរបបអាហារដែលអ្នកហូបជាប្រចាំថ្ងៃនេះឯង។” វិធីល្អបំផុតដើម្បីបញ្ចុះគីឡូ អ្នកត្រូវរួមបញ្ចូលគ្នានូវការធ្វើលំហាត់ប្រាណជាមួយនឹងរបបអាហារដែលមានកម្រិតកាឡូរីត្រឹមត្រូវសម្រាប់រាងកាយរបស់អ្នក។

ការគេងមិនគ្រប់គីឡូរបស់អ្នកក៏មិនស្រកដែរ។ តាមការសិក្សាបានបង្ហាញថា ការគេងមិនបានស្កប់ស្កល់ទេ អាចបង្កើនហានិភ័យនៃជំងឺធាត់ និងជំងឺទឹកនោមផ្អែម។ ការគេងរបស់អ្នកល្អ ចាប់ពី ៧ ទៅ៩ ក្នុងមួយយប់។ ការសម្រកទម្ងន់ ជារឿងពិបាក វាគ្មានផ្លូវកាត់ ដើម្បីសម្រកទម្ងន់បានភ្លាមៗនោះទេ វាទាមទារឱ្យមានការប្រឹងប្រែ និងការអត់ធ្មត់ដើម្បីមើលលទ្ធផលល្អ(ការសម្រកគីឡូ)។ កត្តាសំខាន់ក្នុងការសម្រកទំងន់ គឺត្រូវរក្សាកាឡូរីតាមរយៈរបបអាហារ និងការធ្វើលំហាត់ប្រាណ និងគេងលក់ស្រួល៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2687

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia