អាហារ
ស្រីៗយើងបើចង់ឱ្យឈា.មរដូវមកស្រួល ញុំាអាហារ៣ទាំងនេះ
Thida Pet
June 25 2024
6.4 K views

អំឡុងពេលមករដូវស្រីៗយើង មួយចំនួនគឺអាចប្រឈមនឹងបញ្ហាដូចជាឈឺចុកចាប់ខ្លាំង មករដូវតិចៗមិនស្រួល ឈឺចង្កេះឈឺខ្នង អស់កម្លាំងរុំារ៉ៃជាច្រើន។ អាស្រ័យហេតុដូចនេះហើយ បងប្អូនស្រីៗដែលមករដូវចង់ឱ្យឈាមរដូវមកស្រួល ញុំាអាហារ៣មុខខាងក្រោយនេះកុំខាន។

១.សណ្ដែក៖ នៅអំឡុងពេលមករដូវ ស្រីៗយើងងាយនឹងប្រឈមបញ្ហាស្លេកស្លាំង។ អាស្រ័យហេតុដូច្នេះហើយ គួរញុំាសណ្ដែកដាក់ក្នុងរបបអាហារ ព្រោះសណ្ដែកសម្បូរដោយ ជាតិដែក ជាតិខ្លាញ់ ជាតិរ៉ៃ ជាតិសរសៃ ម៉ាញេស្យូម ដែលមានប្រយោជន៍ជួយឱ្យអ្នកមិនសូវទ្រុឌទ្រោមខ្លាំងពេលមករដូវ។ ក៏ប៉ុន្ដែអ្នកគួរតែចៀសវាង ក្រុមអាហារដែលធ្វើឱ្យឈឺចាប់ពេលមករដូវកាន់តែខ្លាំង ដូចជា អាហារខ្លាញ់ ឬក៏ស្រាជាដើម។

២.ទទួលទានផ្លែប័រ ៖ ជាការពិតណាស់ នៅពេលមករដូវ អ្នកអាចជ្រើសរើសផ្លែប័រសម្រាប់ញុំាបាន អាចញុំាស្រស់ៗឬក៏ក្រឡុកក៏បានព្រោះផ្លែប័រគឺមានប្រយោជន៍ច្រើនណាស់ជួយកាត់បន្ថយអាការពេលមករដូវបានច្រើន ជាពិសេសអាចជួយកាត់បន្ថយអាការរមួលក្រពើបានផងដែរ។

៣.ញុំាសូកូឡា៖ យោងតាមរយៈការសិក្សាមួយគេបានរកឃើញថា មនុស្សស្រីដែលញុំាសូកូឡា១២០ក្រាមក្នុង១ថ្ងៃអាចជួយកាត់បន្ថយការឈឺចាប់ពេលមករដូវ។ ក៏ប៉ុន្ដែបើអ្នកញុំាសូកូឡាគួរជ្រើសរើសសូកូឡាដែលមានជាតិកាកាវ៧០ភាគរយគឺល្អសម្រាប់ជួយណាស់។

ជាចុងក្រោយក្រៅពីអាហារទាំងនេះ អ្នកអាចហាត់យូហ្គាតិចតួច ផឹកទឹកក្ដៅឧណ្ហៗ រួមទាំងទទួលទានទឹកឱ្យបានគ្រប់គ្រាន់ សម្រាកឱ្យបានគ្រប់​នោះអាការឈឺចាប់នឹងមិនសូវកើតឡើងនោះទេ៕

ប្រភព៖ zoe-com

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1140

អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

សមាគមបេះដូងអាមេរិកប្រាប់ថា មនុស្ស២ប្រភេទនេះមិនគួរហាត់ប្រាណ២ពេលនេះ អាចនឹងអាយុខ្លី
Daddy_Rath (ប៉ាប៉ារតន៍)
July 1 2024
1.8 K views

#ជំងឺ

ញុំា៥មុខនេះ ជួយស្រូបជំងឺមហារីក ថែមទាំងការពារតម្រងនោមឱ្យអ្នករីករាយបានទៀត
Thida Pet
July 1 2024
867 views

#អាហារ

អាហារទាំង ៤នេះ ជួយបណ្ដុះអារម្មណ៍អ្នកឱ្យចេះរីករាយ ស្រស់ថ្លាចេញពីស្រ្តេស
Tror Sopheap
July 1 2024
791 views

#អាហារ

ផ្លែឈើធម្មតាៗ ញុំាប្រចាំថ្ងៃ ការពារជំងឺលើសសម្ពាធឈា.ម និងជំងឺបេះដូង
Thida Pet
July 1 2024
404 views

#ជំងឺ

មិនទាន់ចាស់ផង កើតជំងឺបាត់! ៣ទម្លាប់ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម
Tror Sopheap
July 2 2024
252 views

#ជំងឺ

បញ្ហាគេងស្រម៉ុក អាចប៉ះពាល់ផលគុណភាពជីវិត ប្រឈមមុខទៅនឹងជំងឺមួយចំនួនបន្ថែមទៀត
Pheakdey Pao
July 1 2024
43 views
អត្ថបទថ្មីៗ
#សម្រស់July 2 2024
វេជ្ជបណ្ឌិត ឯកទេសកែសម្ពស្ស​ប្រាប់ ផលិតផល4ប្រភេទ ហាមយកមកប្រើលើមុខ បើមិនចង់ខ្ទេចមុខមុនបានស្អាត
#ជំងឺJuly 2 2024
មិនទាន់ចាស់ផង កើតជំងឺបាត់! ៣ទម្លាប់ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម
#ជំងឺJuly 1 2024
សមាគមបេះដូងអាមេរិកប្រាប់ថា មនុស្ស២ប្រភេទនេះមិនគួរហាត់ប្រាណ២ពេលនេះ អាចនឹងអាយុខ្លី
#ជំងឺJuly 1 2024
បញ្ហាគេងស្រម៉ុក អាចប៉ះពាល់ផលគុណភាពជីវិត ប្រឈមមុខទៅនឹងជំងឺមួយចំនួនបន្ថែមទៀត
#ចិត្តសាស្ត្រJuly 1 2024
ចង់បានសុភមង្គល និងក្តីសុខក្នុងគ្រួសារ ប្តីប្រពន្ធត្រូវតែចៀសឲ្យឆ្ងាយនៅរឿង ៤ចំណុចនេះ
#អាហារJuly 1 2024
ផ្លែឈើធម្មតាៗ ញុំាប្រចាំថ្ងៃ ការពារជំងឺលើសសម្ពាធឈា.ម និងជំងឺបេះដូង
ទំនាក់ទំនងផ្សព្វផ្សាយនៅទីនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

sam.businesscambodia@gmail.com

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia