អាហារ
អត្ថប្រយោជន៍ស៊ុតចំពោះសុខភាព ជួយរាងកាយបានច្រើនផ្នែកបន្ថែមទៀតក្រៅពីបេះដូង និងរក្សាទម្ងន់

បងប្អូនប្រាកដជាបានដឹងច្រើនរួចមកហើយទាក់ទិនទៅនឹងសារជាតិចិញ្ចឹម និងប្រូតេអ៊ីននៅក្នុងស៊ុត ដែលមានសារៈសំខាន់ សម្រាប់ការកសាងសាច់ដុំ ជួសជុលកោសិកា និងមុខងាររាងកាយទាំងមូល ជាពិសេសនោះបំប៉នទៅដល់សុខភាពបេះដូង និងជួយដល់ដំណើរការសម្រកទម្ងន់ថែរាង។ យ៉ាងណាមិញក្នុងប្រធានបទ១នេះ ចង់បង្ហាញនូវអត្ថប្រយោជន៍បន្ថែមដែលស៊ុតក៏មានសមត្ថភាពផ្សេងទៀតជំនួយដល់សុខភាពអ្នកទទួលទាន់ផងដែរ។

1. សុខភាពភ្នែក៖ សារធាតុប្រឆាំងអុកស៊ីតកម្ម lutein និង zeaxanthin ដែលមាននៅក្នុងស៊ុត ជួយការពារភ្នែកពីបញ្ហាធ្លាក់ខ្សោយមុខងារទៅតាមវ័យ និងជំងឺភ្នែកឡើងបាយ។

2. សុខភាពខួរក្បាល៖ សារធាតុ Choline គឺមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍ និងបង្កើនមុខងារខួរក្បាល។ សារជាតិ១នេះ វាចាំបាច់សម្រាប់ ដំណើរការររវាងប្រព័ន្ធសរសៃប្រសាទនិងសាច់ដុំ និងធ្វើអោយប្រសើរឡើងនូវមុខងារ ខួរក្បាល និងការចងចាំ។ 

3. សុខភាពបេះដូង៖ ការទទួលទានស៊ុតក្នុងកម្រិតមធ្យម អាចទ្រទ្រង់សុខភាពបេះដូង។ នេះ ដោយសារតែអាស៊ីតខ្លាញ់អូមេហ្គា 3 នៅក្នុងស៊ុតអាចជួយកាត់បន្ថយការរលាក និងធ្វើឱ្យសុខភាពបេះដូងប្រសើរឡើង។

4. សុខភាពឆ្អឹង៖ ស៊ុត គឺជាប្រភពដ៏ល្អនៃវីតាមីន D ដែលមានសារៈសំខាន់សម្រាប់ការស្រូបយកជាតិកាល់ស្យូម និងជំរុញការពង្រឹងមុខងារឆ្អឹងឱ្យកាន់តែរឹងមាំ។ ទន្ទឺមនឹងនេះ វាក៏មានផ្ទុកនូវសារជាតិផូស្វ័រផងដែរ ដែលមានសារៈសំខាន់សម្រាប់ពង្រឹងកំហាប់ឆ្អឹង។

5. ជំនួយប្រព័ន្ធការពាររាងកាយ៖ វីតាមីន និងសារធាតុរ៉ែនៅក្នុងស៊ុត ដូចជា វីតាមីន A វីតាមីន D និងសេលេញ៉ូម ដើរតួក្នុងការរក្សាប្រព័ន្ធការពារដែលមានសុខភាពល្អ ការពារកោសិការាងកាយចេញពីបញ្ហារលាក។

ដោយឡែក បើទោះបីជាស៊ុត មានប្រយោជន៍ខ្លាំងជួយដល់រាងកាយក៏ដោយក្តី ប៉ុន្តែអ្នកជំនាញតែងណែនាំឱ្យទទួលទានស៊ុតក្នុងបរិមាណសមស្របមួយប៉ុណ្ណោះ។ ក្នុង១ថ្ងៃ ញុំាចន្លោះពី ១»២ គ្រាប់ គឺគ្រប់គ្រាន់ហើយ និងក្នុង១សប្តាហ៍ញុំាត្រឹមបរិមាណ ៤»៥ គ្រាប់ ល្អបំផុត៕

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1291

អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

សមាគមបេះដូងអាមេរិកប្រាប់ថា មនុស្ស២ប្រភេទនេះមិនគួរហាត់ប្រាណ២ពេលនេះ អាចនឹងអាយុខ្លី
Daddy_Rath (ប៉ាប៉ារតន៍)
July 1 2024
1.8 K views

#ជំងឺ

ញុំា៥មុខនេះ ជួយស្រូបជំងឺមហារីក ថែមទាំងការពារតម្រងនោមឱ្យអ្នករីករាយបានទៀត
Thida Pet
July 1 2024
867 views

#អាហារ

អាហារទាំង ៤នេះ ជួយបណ្ដុះអារម្មណ៍អ្នកឱ្យចេះរីករាយ ស្រស់ថ្លាចេញពីស្រ្តេស
Tror Sopheap
July 1 2024
790 views

#អាហារ

ផ្លែឈើធម្មតាៗ ញុំាប្រចាំថ្ងៃ ការពារជំងឺលើសសម្ពាធឈា.ម និងជំងឺបេះដូង
Thida Pet
July 1 2024
404 views

#ជំងឺ

មិនទាន់ចាស់ផង កើតជំងឺបាត់! ៣ទម្លាប់ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម
Tror Sopheap
July 2 2024
248 views

#ជំងឺ

បញ្ហាគេងស្រម៉ុក អាចប៉ះពាល់ផលគុណភាពជីវិត ប្រឈមមុខទៅនឹងជំងឺមួយចំនួនបន្ថែមទៀត
Pheakdey Pao
July 1 2024
41 views
អត្ថបទថ្មីៗ
#សម្រស់July 2 2024
វេជ្ជបណ្ឌិត ឯកទេសកែសម្ពស្ស​ប្រាប់ ផលិតផល4ប្រភេទ ហាមយកមកប្រើលើមុខ បើមិនចង់ខ្ទេចមុខមុនបានស្អាត
#ជំងឺJuly 2 2024
មិនទាន់ចាស់ផង កើតជំងឺបាត់! ៣ទម្លាប់ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម
#ជំងឺJuly 1 2024
សមាគមបេះដូងអាមេរិកប្រាប់ថា មនុស្ស២ប្រភេទនេះមិនគួរហាត់ប្រាណ២ពេលនេះ អាចនឹងអាយុខ្លី
#ជំងឺJuly 1 2024
បញ្ហាគេងស្រម៉ុក អាចប៉ះពាល់ផលគុណភាពជីវិត ប្រឈមមុខទៅនឹងជំងឺមួយចំនួនបន្ថែមទៀត
#ចិត្តសាស្ត្រJuly 1 2024
ចង់បានសុភមង្គល និងក្តីសុខក្នុងគ្រួសារ ប្តីប្រពន្ធត្រូវតែចៀសឲ្យឆ្ងាយនៅរឿង ៤ចំណុចនេះ
#អាហារJuly 1 2024
ផ្លែឈើធម្មតាៗ ញុំាប្រចាំថ្ងៃ ការពារជំងឺលើសសម្ពាធឈា.ម និងជំងឺបេះដូង
ទំនាក់ទំនងផ្សព្វផ្សាយនៅទីនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

sam.businesscambodia@gmail.com

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia