ជំងឺ
មិនទាន់ចាស់ផង កើតជំងឺបាត់! ៣ទម្លាប់ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម

តើអ្នកជឿទេថា មនុស្សសព្វថ្ងៃនេះ មិនទាន់ចាស់ផង ម្នាក់ៗ កើតជំងឺទាំងវ័យក្មេង ព្រោះតែខ្វះការយល់ដឹងពីទម្លាប់រស់នៅជាប្រចាំថ្ងៃ។ ទម្លាប់សំខាន់ណាស់ មានអ្នកខ្លះ ខ្វះលំហាត់ប្រាណនាំឱ្យធាត់។ មានអ្នកខ្លះចូលចិត្តហូបអាហារផ្អែមៗ កើតទឹកនោមដោយអត់ដឹងខ្លួន។ បើអ្នកចង់ការពារជំងឺទឹកនោមផ្អែមនោះ អ្នកត្រូវមានទម្លាំងទាំង ៣នេះ។

​​​ការ​ញ៉ាំ​អាហារ​ត្រឹមត្រូវ​ ​មាន​​តុល្យភាពចំពោះសុខភាព​​ វា​ពិតជា​មាន​សារៈសំខាន់​ណាស់​ដើម្បីការពារជំងឺទឹកនោមផ្អែម។​ ប៉ុន្តែអ្នកត្រូវតែចៀសវាង​ញ៉ាំ​អាហារបែបផ្អែម និងផឹកភេសជ្ជៈមានរសជាតិស្ករច្រើន វានាំអ្នកកើតជំងឺទឹកនោមផ្អែម។ នៅខ្មែរយើងដោយសារក្មេងៗ ចាប់ពីអាយុ ១៤ដល់១៧ឆ្នាំក៏អាចកើតជំងឺទឹកនោមផ្អែមបានដែរ ព្រោះតែពួកគេចូលចិត្តផឹកភេសជ្ជៈប៉ូវកម្លាំងច្រើនលើសកំណត់(ជាផ្នែកមួយ)។ ចូរអ្នកញ៉ាំអាហារស្រស់ៗ មានបន្លែ ផ្លែឈើ ត្រីសាច់ និងផឹកទឹកធម្មតាឱ្យបានគ្រប់គ្រាន់ អ្នកមិនងាយកើតជំងឺទឹកនោមផ្អែមនោះទេ។

គ្រាន់តែអ្នកធ្វើ​លំហាត់​ប្រាណ​ប្រកប​ដោយ​ភាព​ឆ្លាតវៃ​ដោយ​ចាប់ផ្ដើម​​ពី​ការ​ហាត់​ប្រាណអាចដើរ រត់តិចៗ និងលើកទម្ងន់ ដើម្បី​​​បង្កើនការ​ធ្វើ​មេតាប៉ូលិស​។​ ​យើង​អាច​​ដើរ​លឿន​រយៈពេល​៥នាទី​ក៏ជួយបញ្ចុះជាតិស្ករបានល្អបំផុត។តាមលោកវេជ្ជបណ្ឌិត Kathryn A. Boling ជាអ្នកផ្តល់សេវាកម្មនៅមន្ទីពេទ្យ Mercy Personal Physicians មានប្រសាសន៍ថា បើមានអ្នកជំងឺលើសជាតិស្ករក្នុងឈាមនោះ ខ្ញុំសុំឱ្យអ្នកជំងឺដើរ ឬធ្វើលំហាត់ប្រាណបន្តិច បន្ទាប់ពីហូបអាហាររួច។ ពីព្រោះ ដើម្បីឱ្យសាច់ដុំរបស់អ្នកជំងឺមានដំណើរការបញ្ចុះជាតិស្ករក្នុងឈាម។ ការធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃនេះ ជួយទាញជាតិស្ករចេញពីចរន្តឈាម និងចូលទៅក្នុងសាច់ដុំ។ នោះធ្វើឱ្យជាតិស្ករក្នុងឈាមរបស់អ្នកថយចុះ។ ហើយអ្នកជំងឺច្បាស់ជាអាចគ្រប់គ្រងលើជំងឺនេះបានល្អឡើងវិញ។ ការធ្វើលំហាត់ប្រាណជួយបន្ថយជាតិស្ករក្នុងឈាមតាមធម្មជាតិល្អបំផុត។

កាត់បន្ថយស្ដ្រេសបន្ថយជាតិស្ករក្នុងឈាម។ អ្នកជំងឹទឹកនោមផ្អែមភាគច្រើនមានអារម្មណ៍ការខ្វាយខ្វល់ តានតឹង និងគិតច្រើនពេក ចំពោះកត្ដាអារម្មណ៍ទាំងនេះធ្វើឱ្យអ្នកជំងឺងាយកើត​ស្ដ្រេសងាយ​ប៉ះពាល់ដល់សុខភាព។ ព្រោះស្ដ្រេសនេះវាមានរយៈពេលយូរអាចធ្វើឲ្យអ្នកជំងឺគេងមិនលក់ប្រឈមនឹងការកើនឡើងសម្ពាធឈាម។ ដូចនេះហើយអ្នកជំងឺត្រូវតែយកចិត្ដទុកដាក់គ្រប់គ្រងលើស្ដ្រេសឲ្យបានល្អដោយហាត់ប្រាណ អានសៀវភៅ ហើយអ្នកអាចបង្កើតបរិយាកាសឱ្យមានភាពរីករាយជាមួយមនុស្សជុំវិញខ្លួន កូនចៅ ឬសត្វចិញ្ចឹម ឬមួយរៀបគម្រោងការធ្វើដំណើរកម្សាន្ដ ដើម្បីរំសាយអារម្មណ៍ពីការគិតច្រើន ដើម្បីសុខភាពរបស់អ្នករឹងមាំ ការពារជំងឺទឹកនោមផ្អែម៕ អត្ថបទដោយ៖ ទ្រ សុភាព 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2044

អត្ថបទទាក់ទង

#ជំងឺ

៣មុខ ស្រូបជំងឺមហារីក ស្រីៗចង់ការពារ​ឧស្សាហ៍ញុំាផង
Thida Pet
July 4 2024
4 views

#ជំងឺ

របៀបគេងចំនួន២ អ្នកមានផ្ទៃពោះគួរចៀស បើមិនចង់ឱ្យពិបាកដកដង្ហើម ម៉ាក់ៗមានបញ្ហាចុកចង្កេះ ចុកឆ្អឹងខ្លាំង 
Mourn Kunthea
July 4 2024
12 views

#ជំងឺ

ទម្លាប់អាក្រក់៣ បង្កគ្រោះថ្នាក់ដល់ទ្វារមាស មានបញ្ហាឆ្លងមេរោគ ធ្លាក់សរ៉ាំរ៉ៃ រមាស់ ក្លិនមិនល្អតាំងពីក្មេង
Mourn Kunthea
July 3 2024
988 views

#ជំងឺ

ចៀសវាងឈឺចុកខ្លាំងពេលមករដូវ! ស្រីៗគួរមានទម្លាប់៣នេះ តាំងពីមុនថ្ងៃត្រូវមករដូវ
Thida Pet
July 3 2024
363 views

#ជំងឺ

6យ៉ាង ជួយឱ្យឆាប់គេងលក់ គេងលក់ស្រួលបានស្ងប់ស្កល់ មិនរវើរវាយភ្ញាក់កណ្តាលយប់
Pheakdey Pao
July 2 2024
229 views

#ជំងឺ

ប្រយ័ត្នប្រយែង នេះជារោគសញ្ញាបង្ហាញថា ស្រ្តី-កុមារ កំពុងប្រឈមខ្វះគ្រាប់ឈា.មក្រហម
Thida Pet
July 2 2024
638 views
អត្ថបទពេញនិយមប្រចាំខែ

#សម្រស់

៤ វិធីធ្វើឱ្យខ្លួនឯងស្អាតជាងមុន ក្នុងរយៈពេល២សប្តាហ៍
Senghong Kong
July 2 2024
1.5 K views

#សម្រស់

កត្តា៣ធ្វើឱ្យលាបឡេការពារកម្ដៅថ្ងៃរួចស្ទះរន្ធរោមឡើងមុនកប់
Senghong Kong
July 2 2024
1.4 K views

#ជំងឺ

អាហារ៣ពេញនិយម៣ ស្រ្តីពពោះគួរចៀស កុំញ៉ាំតាមគ្នាប្រយ័ត្នប៉ះពាល់ទាំងម៉ាក់និងកូន
Mourn Kunthea
July 2 2024
1.3 K views

#ជំងឺ

ញុំា៥មុខនេះ ជួយស្រូបជំងឺមហារីក ថែមទាំងការពារតម្រងនោមឱ្យអ្នករីករាយបានទៀត
Thida Pet
July 1 2024
1.2 K views

#ជំងឺ

ទម្លាប់អាក្រក់៣ បង្កគ្រោះថ្នាក់ដល់ទ្វារមាស មានបញ្ហាឆ្លងមេរោគ ធ្លាក់សរ៉ាំរ៉ៃ រមាស់ ក្លិនមិនល្អតាំងពីក្មេង
Mourn Kunthea
July 3 2024
988 views

#ជំងឺ

អាហារ៣ក្រុម បើស្រីៗបន្តញ៉ាំច្រើនខ្លាំងលើសកម្រិត អាចបង្កហានិភ័យប្រឈមនឹងបញ្ហាស្វិតស្បូន
Mourn Kunthea
July 2 2024
918 views
អត្ថបទថ្មីៗ
#អាហារJuly 4 2024
ញុំា៣មុខនេះទៅ បើចង់កាត់គីឡូ​កាត់ខ្លាញ់ កុំឱ្យឡើងខ្លាំង
#ជំងឺJuly 4 2024
៣មុខ ស្រូបជំងឺមហារីក ស្រីៗចង់ការពារ​ឧស្សាហ៍ញុំាផង
#ជំងឺJuly 4 2024
របៀបគេងចំនួន២ អ្នកមានផ្ទៃពោះគួរចៀស បើមិនចង់ឱ្យពិបាកដកដង្ហើម ម៉ាក់ៗមានបញ្ហាចុកចង្កេះ ចុកឆ្អឹងខ្លាំង 
#សម្រស់July 4 2024
សម្រាលកូនរួចរយៈពេលប៉ុន្មានទើបអាច លាបឡេ ថែរក្សាសម្រស់ ហាត់ប្រាណថែរាងវិញបាន?
#អាហារJuly 3 2024
ភេសជ្ជៈចំនួន៤ ញុំាមុនចូលគេងជះឥទ្ធិពលល្អជួយសុខភាពខួរក្បាល ស្បែក ធ្វើឱ្យគេងលក់ស្កប់ល្អ
#ចិត្តសាស្ត្រJuly 3 2024
៤ទម្លាប់ធ្វើឱ្យជប៉ុនចេះតស៊ូ ហើយមានជំងឺតិចជាងគេថែមទៀត
ទំនាក់ទំនងផ្សព្វផ្សាយនៅទីនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia