អាហារ
ឥទ្ធិពលអាហារ៥ក្រុម មានសមត្ថភាពខ្លាំងជំរុញមុខងារមេជីវិតឈ្មោល
Pheakdey Pao
June 26 2024
1.9 K views

ក្នុងលក្ខខណ្ឌបំប៉នមេជីវិតឈ្មោល របបអាហារ គឺជារឿងចាំបាច់មែនទែន ដែលបុរសគ្រប់រូបគួរតែយកចិត្តទុកដាក់ញុំាឱ្យបានគ្រប់គ្រាន់ ដើម្បីបង្កើនកំហាប់មេជីវិតឈ្មោលឱ្យកើនមានកម្រិតខ្ពស់ និងធ្វើឱ្យចលនាមេរជីវិតកាន់តែមានគុណភាពប្រសើរឡើង។

តួយ៉ាង​បើយើងផ្អែកទៅតាមការចុះផ្សាយរបស់គេហទំព័រ NOVA IVF បានលើកឡើងនូវរបបអាហារសំខាន់មួយចំនួនដែលល្អបំផុតសម្រាប់ជំរុញមុខងារមេជីវិតឈ្មោល៖

1. ស៊ុត៖ ស៊ុត គឺជារបបអាហារដែលគេទទួលស្គាល់ថា វាសម្បូរប្រូតេអ៊ីនខ្លាំង បូករួមជាមួយនឹងវីតាមីន E និងសារជាតិប្រឆាំងអុកស៊ីតកម្មបន្ថែម អាចការពារមេជីវិតឈ្មោលពីការបំផ្លាញរ៉ាឌីកាល់សេរី និងបង្កើនចលនា។ លើសពីនេះទៅទៀត សារជាតិ​ចិញ្ចឹម​ដែល​មាន​នៅ​ក្នុង​ស៊ុត ក៏អាចជួយ​ក្នុង​ការ​ផលិត​មេជីវិត​ឈ្មោល​ដែល​មាន​សុខភាព​ល្អ បង្កើនលទ្ធភាព​មាន​កូន។

2. ត្រីសម្បូរខ្លាញ់ល្អ និងគ្រឿងសមុទ្រ៖ ត្រីសម្បូរខ្លាញ់ដូចជា ត្រីសាម៉ុង ត្រីសាឌីន វាមានផ្ទុកនូវអាស៊ីតខ្លាញ់អូមេហ្គា 3 ខ្ពស់ ដែលមានសារៈសំខាន់សម្រាប់ពង្រឹងគុណភាពមេជីវិតឈ្មោល។ ចំណែកក្រុមគ្រឿងសមុទ្រ ពិសេសអយស្ទ័រ សម្បូរទៅជាតិស័ង្កសី មានមុខងារជួយបង្កើនការផលិតមេជីវិតឈ្មោល និងកាត់បន្ថយភាគរយមេជីវិតឈ្មោលខ្សោយៗ។

3. ខ្ទឹមស៖ ខ្ទឹមស ក៏សម្បូរទៅដោយសារជាតិ allicin selenium និងវីតាមីន B6 អាចជួយបង្កើនលំហូរចរន្តឈាមរត់ក្នុងសរីរាង្គផ្លូវភេទឱ្យដំណើរបានប្រសើរឡើង និងការពារមេជីវិតឈ្មោលពីការបំផ្លាញ។ ចំណែកឯសារថាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងខ្ទឹមស ក៏ជាផ្នែកមួយជួយទប់ស្កាត់ពីការធ្លាក់ខ្សោយមុខងារនៃមេជីវិតឈ្មោលផងដែរ។

4. គ្រាប់ធញ្ញជាតិ៖ គ្រាប់អាល់ម៉ុន វ៉ាល់ណាត់ និងគ្រាប់ផ្កាឈូករ័ត្ន សម្បូរទៅដោយវីតាមីន E និងស័ង្កសី ដែលមានសារៈប្រយោជន៍ល្អសម្រាប់សុខភាពមេជីវិតឈ្មោល។

5. បន្លែ និងផ្លែឈើ៖ ផ្លែឈើ និងបន្លែស្លឹកបៃតង មានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ដែលជួយការពារមេជីវិតឈ្មោលពីការខូចខាត​ ជួយបង្កើនកំហាប់មេជីវិតឈ្មោល និងពង្រឹងគុណភាពមេជីវិតឈ្មោលជាប្រចាំ។

បន្ថែមជាមួយគ្នានេះផងដែរ មានរបបអាហារល្អៗមួយចំនួនទៀត ដែលក្រុមវេជ្ជបណ្ឌិតជំនាញក្នុងប្រទេសយើងធ្លាប់បានចែករំលែកឱ្យដឹងពីប្រសិទ្ធិភាពវា មិនចាញ់ទៅនឹងរបបអាហារខាងលើប៉ុន្មាននោះដែរដូចជា សូកូឡាខ្មៅ ទឹកដោះគោមានជាតិខ្លាញ់ទាប និងសូម្បីតែពងទាកូន ក៏មានផ្ទុកនូវសារជាតិចិញ្ចឹមល្អៗ ដើម្បីជួយជំរុញមេជីវិតឈ្មោល និងបង្កើនលទ្ធភាពក្នុងការមានកូន។

បន្ថែមពីលើការទទួលទានអាហារទាំងនេះ ការរក្សារបៀបរស់នៅដែលមានសុខភាពល្អ ដោយការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ កាត់បន្ថយភាពតានតឹង ជៀសវាងការជក់បារី រក្សាទម្ងន់ និងកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង ក៏ជាផ្នែកសំខាន់ជួយធ្វើឱ្យមេជីវិតឈ្មោលមានសុខភាពប្រសើរឡើងផងដែរ៕


អត្ថបទដោយ៖ ប៉ាវ ភក្តី (Nuk)

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1291

អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

សមាគមបេះដូងអាមេរិកប្រាប់ថា មនុស្ស២ប្រភេទនេះមិនគួរហាត់ប្រាណ២ពេលនេះ អាចនឹងអាយុខ្លី
Daddy_Rath (ប៉ាប៉ារតន៍)
July 1 2024
1.8 K views

#ជំងឺ

ញុំា៥មុខនេះ ជួយស្រូបជំងឺមហារីក ថែមទាំងការពារតម្រងនោមឱ្យអ្នករីករាយបានទៀត
Thida Pet
July 1 2024
868 views

#អាហារ

អាហារទាំង ៤នេះ ជួយបណ្ដុះអារម្មណ៍អ្នកឱ្យចេះរីករាយ ស្រស់ថ្លាចេញពីស្រ្តេស
Tror Sopheap
July 1 2024
791 views

#អាហារ

ផ្លែឈើធម្មតាៗ ញុំាប្រចាំថ្ងៃ ការពារជំងឺលើសសម្ពាធឈា.ម និងជំងឺបេះដូង
Thida Pet
July 1 2024
405 views

#ជំងឺ

មិនទាន់ចាស់ផង កើតជំងឺបាត់! ៣ទម្លាប់ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម
Tror Sopheap
July 2 2024
259 views

#ជំងឺ

បញ្ហាគេងស្រម៉ុក អាចប៉ះពាល់ផលគុណភាពជីវិត ប្រឈមមុខទៅនឹងជំងឺមួយចំនួនបន្ថែមទៀត
Pheakdey Pao
July 1 2024
44 views
អត្ថបទថ្មីៗ
#សម្រស់July 2 2024
វេជ្ជបណ្ឌិត ឯកទេសកែសម្ពស្ស​ប្រាប់ ផលិតផល4ប្រភេទ ហាមយកមកប្រើលើមុខ បើមិនចង់ខ្ទេចមុខមុនបានស្អាត
#ជំងឺJuly 2 2024
មិនទាន់ចាស់ផង កើតជំងឺបាត់! ៣ទម្លាប់ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម
#ជំងឺJuly 1 2024
សមាគមបេះដូងអាមេរិកប្រាប់ថា មនុស្ស២ប្រភេទនេះមិនគួរហាត់ប្រាណ២ពេលនេះ អាចនឹងអាយុខ្លី
#ជំងឺJuly 1 2024
បញ្ហាគេងស្រម៉ុក អាចប៉ះពាល់ផលគុណភាពជីវិត ប្រឈមមុខទៅនឹងជំងឺមួយចំនួនបន្ថែមទៀត
#ចិត្តសាស្ត្រJuly 1 2024
ចង់បានសុភមង្គល និងក្តីសុខក្នុងគ្រួសារ ប្តីប្រពន្ធត្រូវតែចៀសឲ្យឆ្ងាយនៅរឿង ៤ចំណុចនេះ
#អាហារJuly 1 2024
ផ្លែឈើធម្មតាៗ ញុំាប្រចាំថ្ងៃ ការពារជំងឺលើសសម្ពាធឈា.ម និងជំងឺបេះដូង
ទំនាក់ទំនងផ្សព្វផ្សាយនៅទីនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

sam.businesscambodia@gmail.com

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia