ជំងឺ
បញ្ហាគេងស្រម៉ុក អាចប៉ះពាល់ផលគុណភាពជីវិត ប្រឈមមុខទៅនឹងជំងឺមួយចំនួនបន្ថែមទៀត

បច្ចុប្បន្ន បញ្ហាគេងស្រម៉ុក ត្រូវបានគេរាប់បញ្ជូលជាជំងឺថ្មីមួយដែលទើបតែរកឃើញក្នុងមួយរយៈពេលចុងក្រោយនេះប៉ុណ្ណោះ បញ្ហាស្រម៉ុកនេះត្រូវបានគេឱ្យឈ្មោះពេញថា Obstructive sleep apnea (OSA) ដែលជាទូទៅកើតមានឡើងភាគច្រើនលើមនុស្សប្រុស វ័យចាប់ពី៤០ឆ្នាំឡើងទៅ និងមាន១ចំនួនទៀតផងដែរកើតមានទៅលើមនុស្សពេញវ័យក្រោមអាយុ៤០ឆ្នាំ។​

ផ្អែកទៅតាមការចែករំលែករបស់វេជ្ជបណ្ឌិត Somprasong Liamsombut ឯកទេសសួត ជំងឺទូទៅ និងផ្នែកបញ្ហាដំណេក (Sleep Medicine) បច្ចុប្បន្នកំពុងបម្រើការនៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បានពន្យល់ឱ្យដឹងដែរថា មូលហេតុដែលបង្កឱ្យមានបញ្ហាស្រម៉ុក ភាគច្រើនបង្កមកពីភាពធាត់។ ពេលណាដែលមនុស្សម្នាក់មានបញ្ហាធាត់ អាចនឹងធ្វើឱ្យខាងក្នុងបំពង់កមានភាពតូចចង្អៀត ធ្វើឱ្យវាមានការរាំងខ្ទប់ទៅលើបំពង់ខ្យល់ ប្រព័ន្ធខ្យល់ដង្ហើមមិនសូវល្អ បង្កឱ្យមានបញ្ហាស្រម៉ុកនាអំឡុងពេលគេង។ ជាមួយគ្នានេះ ចំពោះបុរសដែលមានសរីរាង្គកាយដែលមានលក្ខណៈមិនប្រក្រតីណាមួយចំនួនទៅលើប្រព័ន្ធដង្ហើមដូចជា លលាដ៍ក្បាលតូច ចង្ការតូច ថ្គាមតូច ក៏ត្រូវបានអ្នកជំនាញរកឃើញថា មានបញ្ហាប្រឈមនឹងការកើតបញ្ហាស្រម៉ុកនេះផងដែរ។

ជំងឺស្រម៉ុក (OSA) ជាទូទៅគេឃើញអ្នកជំងឺមានសម្លេងស្រម៉ុកអំឡុងពេលគេង អាចស្រម៉ុកតិច ឬស្រម៉ុកខ្លាំងរហូតរំខានដល់អ្នកគេងក្បែរខ្លួន។ អ្នកមានបញ្ហាស្រម៉ុកនេះភាគច្រើនទទួលរងនូវការភ្ញាក់ដឹងខ្លួនច្រើនដងក្នុង១យប់ៗ ពេលខ្លះគាត់មានការស្ទះដង្ហើម ពេលខ្លះមានការឈប់ដង្ហើមក៏មាន ហើយអ្នកជំងឺក៏អាចកើតមានសញ្ញាមកបន្ថែមជាមួយនឹងការកន្ត្រាក់ ឬដង្ហើមឭឃឹកៗ ធ្វើឱ្យគាត់ភ្ញាក់ដឹងខ្លួនភ្លាមៗ...ជាដើម ដោយបញ្ហានេះ អាចធ្វើឱ្យអ្នកដែលគេងនៅក្បែរគាត់ខ្លាច។ អ្នកមានវិបត្តិគេងស្រម៉ុកភាគច្រើន មានអារម្មណ៍ងងុយគេង ឬអស់កម្លាំងខ្លាំងនៅពេលថ្ងៃ ដែលនេះ​អាច​ជា​សញ្ញា​មួយ​បង្ហាញ​ថា​ គុណភាព​ដំណេក​មិនល្អទេ ទោះបីគាត់គេងគ្រប់ម៉ោងដូចគេងពិតមែន ប៉ុន្តែគាត់មានវិបត្តិអំឡុងពេលគេង។ 

បន្ថែមជាមួយគ្នានេះ វេជ្ជបណ្ឌិត Somprasong ក៏បានលើកឡើងថែមឱ្យដឹងដែរថា ក្នុងលក្ខខណ្ឌអ្នកមានបញ្ហាស្រម៉ុក មិនព្រមទៅទទួលយកការព្យាបាលឱ្យបានត្រឹមត្រូវ ឬនៅតែបន្តទុកវាតទៅមុខទៀត អ្នកជំនាញ​ក៏អាចរកឃើញផលប៉ះពាល់បន្ថែមដែរថា អ្នកជំងឺអាចនឹងប្រឈមមុខជាមួយនឹងការធ្លាក់ខ្សោយមុខងាររាងកាយជាប្រចាំ អាចប្រឈមមុខនឹងការកើតនូវជំងឺសរសៃឈាមបេះដូង ជំងឺលើសឈាម ទឹកនោមផ្អែម ជំងឺដាច់សរសៃឈាមខួរក្បាល និងរោគគាំងបេះដូងផងដែរ៕

Shutterstock 1808564095 1

អត្ថបទដោយ៖ ប៉ាវ ភក្តី (Nuk) 

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1293

អត្ថបទទាក់ទង

#ជំងឺ

ទម្លាប់អាក្រក់៣ បង្កគ្រោះថ្នាក់ដល់ទ្វារមាស មានបញ្ហាឆ្លងមេរោគ ធ្លាក់សរ៉ាំរ៉ៃ រមាស់ ក្លិនមិនល្អតាំងពីក្មេង
Mourn Kunthea
July 3 2024
449 views

#ជំងឺ

ចៀសវាងឈឺចុកខ្លាំងពេលមករដូវ! ស្រីៗគួរមានទម្លាប់៣នេះ តាំងពីមុនថ្ងៃត្រូវមករដូវ
Thida Pet
July 3 2024
236 views

#ជំងឺ

6យ៉ាង ជួយឱ្យឆាប់គេងលក់ គេងលក់ស្រួលបានស្ងប់ស្កល់ មិនរវើរវាយភ្ញាក់កណ្តាលយប់
Pheakdey Pao
July 2 2024
193 views

#ជំងឺ

ប្រយ័ត្នប្រយែង នេះជារោគសញ្ញាបង្ហាញថា ស្រ្តី-កុមារ កំពុងប្រឈមខ្វះគ្រាប់ឈា.មក្រហម
Thida Pet
July 2 2024
1.4 K views

#ជំងឺ

អាហារ៣ពេញនិយម៣ ស្រ្តីពពោះគួរចៀស កុំញ៉ាំតាមគ្នាប្រយ័ត្នប៉ះពាល់ទាំងម៉ាក់និងកូន
Mourn Kunthea
July 2 2024
1.2 K views

#ជំងឺ

អាហារ៣ក្រុម បើស្រីៗបន្តញ៉ាំច្រើនខ្លាំងលើសកម្រិត អាចបង្កហានិភ័យប្រឈមនឹងបញ្ហាស្វិតស្បូន
Mourn Kunthea
July 2 2024
897 views
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

ប្រយ័ត្នប្រយែង នេះជារោគសញ្ញាបង្ហាញថា ស្រ្តី-កុមារ កំពុងប្រឈមខ្វះគ្រាប់ឈា.មក្រហម
Thida Pet
July 2 2024
1.4 K views

#សម្រស់

៤ វិធីធ្វើឱ្យខ្លួនឯងស្អាតជាងមុន ក្នុងរយៈពេល២សប្តាហ៍
Senghong Kong
July 2 2024
1.4 K views

#សម្រស់

កត្តា៣ធ្វើឱ្យលាបឡេការពារកម្ដៅថ្ងៃរួចស្ទះរន្ធរោមឡើងមុនកប់
Senghong Kong
July 2 2024
1.3 K views

#ជំងឺ

ញុំា៥មុខនេះ ជួយស្រូបជំងឺមហារីក ថែមទាំងការពារតម្រងនោមឱ្យអ្នករីករាយបានទៀត
Thida Pet
July 1 2024
1.2 K views

#ជំងឺ

អាហារ៣ពេញនិយម៣ ស្រ្តីពពោះគួរចៀស កុំញ៉ាំតាមគ្នាប្រយ័ត្នប៉ះពាល់ទាំងម៉ាក់និងកូន
Mourn Kunthea
July 2 2024
1.2 K views

#ជំងឺ

អាហារ៣ក្រុម បើស្រីៗបន្តញ៉ាំច្រើនខ្លាំងលើសកម្រិត អាចបង្កហានិភ័យប្រឈមនឹងបញ្ហាស្វិតស្បូន
Mourn Kunthea
July 2 2024
897 views
អត្ថបទថ្មីៗ
#អាហារJuly 3 2024
ភេសជ្ជៈចំនួន៤ ញុំាមុនចូលគេងជះឥទ្ធិពលល្អជួយសុខភាពខួរក្បាល ស្បែក ធ្វើឱ្យគេងលក់ស្កប់ល្អ
#ចិត្តសាស្ត្រJuly 3 2024
៤ទម្លាប់ធ្វើឱ្យជប៉ុនចេះតស៊ូ ហើយមានជំងឺតិចជាងគេថែមទៀត
#ជំងឺJuly 3 2024
ទម្លាប់អាក្រក់៣ បង្កគ្រោះថ្នាក់ដល់ទ្វារមាស មានបញ្ហាឆ្លងមេរោគ ធ្លាក់សរ៉ាំរ៉ៃ រមាស់ ក្លិនមិនល្អតាំងពីក្មេង
#ចិត្តសាស្ត្រJuly 3 2024
អ្នកខូចចិត្ត មានទុក្ខលំបាកច្រើន មកតាមក្បួននេះ ពង្រឹងចិត្តឱ្យរឹងមាំ ឱ្យមានក្តីសុខ
#ជំងឺJuly 3 2024
ចៀសវាងឈឺចុកខ្លាំងពេលមករដូវ! ស្រីៗគួរមានទម្លាប់៣នេះ តាំងពីមុនថ្ងៃត្រូវមករដូវ
#សម្រស់July 3 2024
សារធាតុសំខាន់ៗអាចបំបាត់មុនកប់បាន គួរស្គាល់ងាយស្រួលរកទិញប្រើ
ទំនាក់ទំនងផ្សព្វផ្សាយនៅទីនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia