ជំងឺ
រោគសញ្ញាបង្ហាញថាអ្នកកំពុងស្រ្តេសធ្ងន់ធ្ងរ ត្រូវប្រញាប់រកជំនួយ
Thida Pet
June 4 2024
10.6 K views

ស្រ្តេសគឺបង្កផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំងបំផុតដល់ជីវិតរស់នៅរបស់អ្នក ស្រ្តេសធ្វើឱ្យអ្នកប្រឈមជំងឺលើសឈាម ទឹកនោមផ្អែម ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ឡើងទម្ងន់ អ្នកខ្លះស្ត្រេសធ្ងន់ធ្ងរ កើតវិបាត់ផ្លូវចិត្តធ្ងន់ធ្ងរឈានដល់សម្លាប់ខ្លួនក៏មាន ហើយរឿងសម្លាប់ខ្លួននេះគឺមានច្រើនករណីមកហើយ…។ ដូច្នេះបើសិនអ្នកមិនដឹងពីរោគសញ្ញាថាខ្លួនឯងស្ត្រេសគឺគ្រោះថ្នាក់ខ្លាំងមែនទែន បើអ្នកមិនព្រមទប់ស្កាត់និងរកវិធីដើម្បីកាត់បន្ថយទាន់នៅតិចៗ។

ខាងក្រោមនេះគឺជារោគសញ្ញាបង្ហាញថា អ្នកកំពុងស្រ្តេសធ្ងន់ធ្ងរហើយ បើមិនប្រញាប់រកជំនួយទេ សភាពកាន់តែធ្ងន់ទៅៗមិនខាន។

រោគសញ្ញាស្តេ្រសលើរាងកាយ

-អស់កម្លាំង និងពិបាកគេង

-ឈឺក្បាលវិលមុខ

-សម្ពាធឈាមឡើងខ្ពស់ បេះដូងលោតញាប់

-មានបញ្ហាផ្លូវភេទ

-ខ្សោយប្រព័ន្ធរំលាយអាហារ

-ប្រព័ន្ធភាពសុំាក្នុងខ្លួនចុះខ្សោយ។

រោគសញ្ញាផ្លូវចិត្ត

-ថប់បារម្ភ ឆាប់ខឹងឆេវឆាវ

-ធ្លាក់ទឹកចិត្ត ​ងាយស្លន់ស្លោរ

រោគសញ្ញាអាកប្បកិរិយា

-ញុំាច្រើនទៅៗ

-ប្រើប្រាស់គ្រឿងស្រវឹង

-អាចលែងល្បែងស៊ីសង

-ប្រព្រិត្តិសកម្មភាពផ្លូវភេទមិនត្រឹមត្រូវ បែបគ្រោះថ្នាក់។

ជាមួយគ្នានេះដែរបើសិនអ្នកមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមប្រញាប់រកជំនួយ នេះបើយោងតាមរយៈប្រភព mayoclinic គេបានណែនាំវិធីកាត់បន្ថយស្រ្តេសល្អៗគួរតែសាកល្បងព្រោះបានផលខ្ពស់។

-ចំណាយពេលជាមួយគ្រួសារ មិត្តភក្តិ

-គេងឱ្យបានគ្រប់គ្រាន់ ញុំាអាហារឱ្យមានតុល្យភាពប្រចាំថ្ងៃ

-ចៀសវាងប្រើប្រាស់គ្រឿងស្រវឹង

-ចំណាយពេលជាមួយខ្លួនឯង អាចអានសៀវភៅ ដើរលេងកន្លែងដែលអ្នកចង់ទៅ ឬក៏ស្ដាប់តន្រ្តីជាដើម

-បន្ធូរអារម្មណ៍ដកដង្ហើមវែងៗ តាមរយៈការធ្វើសមាធិ ហាត់យូហ្គា ដើរហាត់ប្រាណ ហែលទឹក ជិះកង់ ម៉ាស្សាខ្លួនជាដើម សុទ្ធតែអាចជួយអ្នកកាត់បន្ថយស្រ្តេសបានច្រើនណាស់ ។ ផ្ទុយទៅវិញកុំព្យាយាមនៅតែម្នាក់ឯងក្នុងបន្ទប់ គិតរវើរវាយតែម្នាក់ឯង អាចស្ថានភាពកាន់តែអាក្រក់។

ជាចុងក្រោយ បើសិននៅតែមិនទាន់ធុរស្បើយខ្លាំង អាចទៅជួបពេទ្យបាន មិនបាច់ព្យាយាមជម្នះស្រ្តេសដោយខ្លួនឯងពេកទេ អាចរកពេទ្យជួយបានព្រោះស្រ្តេសក៏បានថ្នាំសម្រាប់ជំនួយ កាត់បន្ថយដូចគ្នា តែត្រូវចេញពីវេជ្ជបញ្ជាររបស់ពេទ្យត្រឹមត្រូវ៕

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1140

អត្ថបទទាក់ទង

#ជំងឺ

មិនទាន់ចាស់ផង កើតជំងឺបាត់! ៣ទម្លាប់ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម
Tror Sopheap
July 2 2024
234 views

#ជំងឺ

សមាគមបេះដូងអាមេរិកប្រាប់ថា មនុស្ស២ប្រភេទនេះមិនគួរហាត់ប្រាណ២ពេលនេះ អាចនឹងអាយុខ្លី
Daddy_Rath (ប៉ាប៉ារតន៍)
July 1 2024
1.8 K views

#ជំងឺ

បញ្ហាគេងស្រម៉ុក អាចប៉ះពាល់ផលគុណភាពជីវិត ប្រឈមមុខទៅនឹងជំងឺមួយចំនួនបន្ថែមទៀត
Pheakdey Pao
July 1 2024
41 views

#ជំងឺ

ញុំា៥មុខនេះ ជួយស្រូបជំងឺមហារីក ថែមទាំងការពារតម្រងនោមឱ្យអ្នករីករាយបានទៀត
Thida Pet
July 1 2024
867 views

#ជំងឺ

ទម្លាប់អាក្រក់៣ ធ្វើរាល់ថ្ងៃ បេះដូងងាយខូច ប្រឈមនឹងជំងឺលើសឈា.មទៀត
Thida Pet
June 29 2024
380 views

#ជំងឺ

ភេសជ្ជៈ៣ ផឹករាល់ថ្ងៃ ជួយជម្រុញមុខងារថ្លើម និងបឺតជាតិពុលចេញពីថ្លើមគ្មានសល់
Thida Pet
June 29 2024
4.3 K views
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

សមាគមបេះដូងអាមេរិកប្រាប់ថា មនុស្ស២ប្រភេទនេះមិនគួរហាត់ប្រាណ២ពេលនេះ អាចនឹងអាយុខ្លី
Daddy_Rath (ប៉ាប៉ារតន៍)
July 1 2024
1.8 K views

#ជំងឺ

ញុំា៥មុខនេះ ជួយស្រូបជំងឺមហារីក ថែមទាំងការពារតម្រងនោមឱ្យអ្នករីករាយបានទៀត
Thida Pet
July 1 2024
867 views

#អាហារ

អាហារទាំង ៤នេះ ជួយបណ្ដុះអារម្មណ៍អ្នកឱ្យចេះរីករាយ ស្រស់ថ្លាចេញពីស្រ្តេស
Tror Sopheap
July 1 2024
789 views

#អាហារ

ផ្លែឈើធម្មតាៗ ញុំាប្រចាំថ្ងៃ ការពារជំងឺលើសសម្ពាធឈា.ម និងជំងឺបេះដូង
Thida Pet
July 1 2024
404 views

#ជំងឺ

មិនទាន់ចាស់ផង កើតជំងឺបាត់! ៣ទម្លាប់ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម
Tror Sopheap
July 2 2024
234 views

#ជំងឺ

បញ្ហាគេងស្រម៉ុក អាចប៉ះពាល់ផលគុណភាពជីវិត ប្រឈមមុខទៅនឹងជំងឺមួយចំនួនបន្ថែមទៀត
Pheakdey Pao
July 1 2024
41 views
អត្ថបទថ្មីៗ
#សម្រស់July 2 2024
វេជ្ជបណ្ឌិត ឯកទេសកែសម្ពស្ស​ប្រាប់ ផលិតផល4ប្រភេទ ហាមយកមកប្រើលើមុខ បើមិនចង់ខ្ទេចមុខមុនបានស្អាត
#ជំងឺJuly 2 2024
មិនទាន់ចាស់ផង កើតជំងឺបាត់! ៣ទម្លាប់ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម
#ជំងឺJuly 1 2024
សមាគមបេះដូងអាមេរិកប្រាប់ថា មនុស្ស២ប្រភេទនេះមិនគួរហាត់ប្រាណ២ពេលនេះ អាចនឹងអាយុខ្លី
#ជំងឺJuly 1 2024
បញ្ហាគេងស្រម៉ុក អាចប៉ះពាល់ផលគុណភាពជីវិត ប្រឈមមុខទៅនឹងជំងឺមួយចំនួនបន្ថែមទៀត
#ចិត្តសាស្ត្រJuly 1 2024
ចង់បានសុភមង្គល និងក្តីសុខក្នុងគ្រួសារ ប្តីប្រពន្ធត្រូវតែចៀសឲ្យឆ្ងាយនៅរឿង ៤ចំណុចនេះ
#អាហារJuly 1 2024
ផ្លែឈើធម្មតាៗ ញុំាប្រចាំថ្ងៃ ការពារជំងឺលើសសម្ពាធឈា.ម និងជំងឺបេះដូង
ទំនាក់ទំនងផ្សព្វផ្សាយនៅទីនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

sam.businesscambodia@gmail.com

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia