ជំងឺ
ទម្លាប់អាក្រក់៣ ធ្វើរាល់ថ្ងៃ បេះដូងងាយខូច ប្រឈមនឹងជំងឺលើសឈា.មទៀត
Thida Pet
June 29 2024
1.3 K views

ជាការពិតណាស់ ទម្លាប់ គឺជាអាវុធមុខ២ បើកាលណាអ្នកជាមនុស្សមានទម្លាប់ល្អ នោះសុខភាពរបស់អ្នកក៏ល្អដូចគ្នា បើអ្នកមានទម្លាប់អាក្រក់នោះសុខភាពរបស់អ្នកក៏ងាយទ្រុឌទ្រោមជាក់ជាមិនខានឡើយ។ ដូច្នេះហើយយើងមកបង្ហាញទម្លាប់អាក្រក់៣យ៉ាងដែលអ្នកធ្វើរាល់ថ្ងៃ សុខភាពរបស់បេះដូងកាន់តែខ្សោយ និងប្រឈមជំងឺលើសឈាមថែមទៀត។

-មិនដែលញុំាបន្លែផ្លែឈើ៖ ជាធម្មតាម្ហូបអាហារមានច្រើនប្រភេទ តែអាហារដែលជាប់ចំណាត់ថ្នាក់ថែទាំសុខភាពអ្នកជួយគ្រប់ផ្នែកនៃរាងកាយមិនឱ្យកកស្ទះទាំងខ្លាញ់អាក្រក់ ពង្រឹងរាងកាយ ជួយឱ្យសុខភាពល្អមិនងាយឈឺច្រើន ដូចជា​តម្រងនោម លើសឈាម បេះដូង ដាច់សរសៃឈាមក្នុងខួរក្បាល និងប្រភេទជំងឺជាច្រើនទៀត នោះគឺបន្លែ ផ្លែឈើ​ ប្រភេទត្រីខ្លាញ់ល្អៗ។

-មិនដែលហាត់ប្រាណ៖ ហាត់ប្រាណមិនត្រឹមជួយឱ្យរាងស្អាតទេ តែការហាត់ប្រាណបានជួយបណ្ដេញជំងឺឱ្យចេញពីក្នុងខ្លួនដូចគ្នា ហាត់ប្រាណជួយរត់ជំងឺបេះដូង ហាត់ប្រាណជួយដេញខ្លាញ់អាក្រក់ ហាត់ប្រាណជួយដេញ ស្រេ្តស ថប់បារម្ភ និយាយរួមហាត់ប្រាណ គឺជាគ្រួពេទ្យដ៏ពូកែបំផុតជួយព្យាបាលជំងឺឱ្យឆាប់ជាសះស្បើយ។​

-ទម្លាប់ផឹកស្រាជក់បារីរាល់ថ្ងៃ ទម្លាប់នេះ ដូចដុតខ្លួនឯងឱ្យធ្លាក់ក្នុងស្ថានភាពទ្រុធទ្រោម កើតជំងឺរុំា អ្នកខ្លះមិនទាំងដឹងថាខ្លួនកំពុងតែមានជំងឺលើសឈាមហើយ។ ព្រោះស្រានិងបារីនេះ មិនបានជួយឱ្យសុខភាពអ្នកល្អ​រឹងមាំគ្មានជំងឺមកយារីនោះទេ តែវាជាមេខ្លោងនាំជំងឺជាច្រើន ដែលអាចផ្ដាច់អាយុអ្នកឱ្យខ្លី ទាំងមិនដឹងខ្លួន។ ស្រាបារីធ្វើឱ្យខូចថ្លើម ខួរក្បាល បេះដូង ជំងឺលើសឈាម ខ្សោយតម្រងនោម រួមទាំងជំងឺទឹកនោមផ្អែមជាដើម។

ជាចុងក្រោយទម្លាប់ខាងលើ គឺគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកខ្លាំងបំផុត ដូច្នេះហើយត្រូវកាត់បន្ថយចេញឱ្យបានច្រើន កាន់តែល្អព្រោះកាន់តែធ្វើកាន់តែគ្រោះថ្នាក់ណាស់៕

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1266

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia