ជំងឺ
ផឹកកាហ្វេពេលព្រឹក ជាថ្នាំទិព្វការពារជំងឺកាចទាំង ៣នេះ កុំឱ្យអ្នករស់ដេកក្នុងជំងឺ
Tror Sopheap
June 4 2025
1.8 K views

មនុស្សស្ទើរតែគ្រប់គ្នាទៅហើយ នៅពេលក្រោកពីដំណេកភ្លាម ស្រមៃនឹកឃើញកាហ្វេមុនគេ ហើយប្រសិនបើមិនបានកាហ្វេចូលក្នុងពោះទេនោះ ធ្វើការងារអ្វីក៏មិនស្រណុកដែរ។ ថ្ងៃនេះ នាំអ្នកនិយមផឹកកាហ្វេមកដឹងពីអត្ថប្រយោជន៍ការពារជំងឺទាំង ៣នេះ(អ្នកផឹកកាហ្វេដាក់ស្ករតិចត្រឹម ៥០% និង១០% ឬអត់ស្ករកាន់តែល្អ)៖

បើយោងតាមប្រភព OSF Healthcare បានចុះផ្សាយថា ជនជាតិអាមេរិកប្រមាណ៦២%ផឹកកាហ្វេជារៀងរាល់ថ្ងៃ។ នៅក្នុងនោះដែរ កាហ្វេសម្បូរទៅសារធាតុចិញ្ចឹមល្អៗ អាចរក្សាបេះដូងរបស់អ្នកឱ្យមានសុខភាពល្អ។ ហើយលោកវេជ្ជបណ្ឌិត Sudhir Mungee ឯកទេសជំងឺបេះដូងលើកឡើងដែរថា ការផឹកកាហ្វេ២ទៅ៣ពែងក្នងមួយថ្ងៃមិនបង្កគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកគ្រប់គ្នានោះទេ ផ្ទុយទៅវិញអ្នកដែលចូលចិត្តផឹកកាហ្វេនឹងទទួលបាននូវភាពប្រសើរឡើងនៃសុខភាពសរសៃឈាមបេះដូងល្អបំផុត។

តាមរយៈការសិក្សាផ្សាយនៅក្នុង The Journal of Obstetrics and Gynecology Research បានឱ្យដឹងថា ស្រ្តីដែលផឹកកាហ្វេត្រូវបានគេរកឃើញថាមានហានិភ័យកើតជំងឺមហារីកស្បូនទាបជាងស្រ្តីមិនដែលផឹកកាហ្វេ។ ការផឹកកាហ្វេពិតជាមានឥទ្ធិពលអាចជួយការពារជំងឺមហារីកស្បូនក៏ពិតមែន តាមការសិក្សាលើអ្នកចូលរួមចំនួន៦៧.៥០០ នាក់បានបង្ហាញថាស្ត្រីដែលមានអាយុពី ៣៤ទៅ ៥៩ឆ្នាំដែលផឹកកាហ្វេដែលយៈពេល ២៦ឆ្នាំបានកាត់បន្ថយហានិភ័យនៃជំងឺមហារីកដែលកើតចេញពីស្រទាប់ស្បូន ២៥%។ គូសបញ្ជាក់ថា ការរកឃើញថាកាហ្វេជួយការពារជំងឺមហារីកសុដន់ក៏ពិតមែន តែមិនមែនមានន័យថាកើតជំងឺនេះហើយ ផឹកកាហ្វេអាចជាទេ វាគ្រាន់តែជួយការពារឬកាត់បន្ថយតែប៉ុណ្ណោះ។

តាមយោងតាមសារព័ត៌មាន Reuters បានចុះផ្សាយថា “មានប្រជាជនអាមេរិក ៦៤% បានផឹកការហ្វេជាប្រចាំថ្ងៃ។ ហើយការទទួលកាហ្វេនេះ ជួយកាត់បន្ថយហានិភ័យជំងឺក្រិនថ្លើម ហើយតាមការស្រាវជ្រាវ និងការវិភាគទិន្នន័យចំនួន ៩ លើក ដែលមានអ្នកចូលរួមសរុបជាង ៤៣០.០០០ នាក់ ហើយបានរកឃើញថា “ការផឹកកាហ្វេ ២ ពែងបន្ថែមក្នុងមួយថ្ងៃ ជួយឱ្យមានកាត់បន្ថយហានិភ័យ ៤៤% នៃការវិវត្តទៅជាជំងឺក្រិនថ្លើមថ្លើម។” តាម The List បានបញ្ជាក់ពី New England Journal of Medicine ការផឹកកាហ្វេកម្រិតមួយ(មួយកែវ ឬពីរកែវក្នុងមួយ) អ្នកមានអាយុ ៥០ ឆ្នាំ កាត់បន្ថយការស្លាប់មុនអាយុ បើធៀបអ្នកមិនផឹកកាហ្វេ។

បើអ្នករកកាហ្វេមានគុណភាពល្អដល់សុខភាព អ្នកគួរពិចារណាជ្រើសកាហ្វេខូហ្វី។ កូនកាហ្វេសម្រាប់លក់ខូហ្វី មានកិត្តិយសសូមណែនាំជូនបងប្អូនកសិករនូវកូនកាហ្វេរ៉ូប៊ូស្តាTRS1 ដែលជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់អ្នកចង់ចាប់ផ្ដើមដាំកាហ្វេនៅកម្ពុជា។ព័ត៌មានលំអិត៖ 077 777 970 / 069 666 999។ ផេក៖ KOFI Co., Ltd

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មតាមនេះ https://t.me/sreymomcha

503982707 1105567288272379 8597292137961581455 N

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2586

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia