ចិត្តសាស្ត្រ
បុរសៗ ញៀនសម្រេចកាមដោយខ្លួនឯងខ្សោយមេជីវិត និងអសមត្ថភាពផ្លូវភេទ
Tror Sopheap
June 6 2025
3.1 K views

ការសម្រេចកាមដោយខ្លួនឯងរបស់បុរសជារឿងធម្មតាឬជាធម្មជាតិរបស់បុរស។ តាមលោកវេជ្ជៈបណ្ឌិត វ៉ូ ឌុយតាំ មណ្ឌលសុខភាពបុរសវៀតណាមមានប្រសាសន៍ថាការសម្រេចកាមដោយខ្លួនឯងជាអាកប្បកិរិយាធម្មតា រួមទាំងការស្ទាបអង្អែល និងភ្ញោចប្រដាប់ភេទ ដើម្បីមានភាពរីករាយ និងការពេញចិត្តខ្លួនឯងខាងផ្លូវភេទ។ ការសម្រេចកាមដោយខ្លួនឯង ជួយកាត់បន្ថយភាពតានតឹង បង្កើនអារម្មណ៍វិជ្ជមាន ឱ្យគេងស្រួល ទប់ស្កាត់ជំងឺធ្លាក់ទឹកចិត្ត និងជំងឺថប់បារម្ភ... វាជាវិធីមួយរបស់បុរសដើម្បីយល់ដឹងអំពីរាងកាយរបស់ពួកគេបានកាន់តែច្បាស់។

ប៉ុន្តែវាក៏មានគ្រោះថ្នាក់ដែរ។ លោកវេជ្ជៈបណ្ឌិត ឌុយតាំ បានលើកឡើងថា ការមានអារម្មណ៍ញៀនសម្រេចកាមដោយខ្លួនហួសហេតុពេក(១ថ្ងៃ៣ទៅ៥ដង) នាំឱ្យប៉ះពាល់ដល់គុណភាពមេជីវិត និងអសមត្ថភាពផ្លូវភេទពេលវ័យច្រើន។ ការសម្រេចកាមដោយខ្លួនឯង នាំផលប៉ះពាល់កាត់បន្ថយការផ្តោតអារម្មណ៍ អស់កម្លាំងខ្វះភាពរឹងមាំ មានទំនោរទៅឆ្ងាយពីទំនាក់ទំនងក្នុងសង្គម។ ការសម្រេចកាមដោយខ្លួនឯងញឹកញាប់ក៏ប្រថុយនឹងការបំផ្លាញដល់ប្រដាប់បន្តពូជឱ្យចុះខ្សោយទៀត ជាពិសេសក្នុងករណីប្រើឧបករណ៍ជំនួយសម្រាប់ខ្លួនឯង។

លោកបន្តថា វាកាត់បន្ថយភាពរសើបចំពោះការរំញោចនៅក្នុងលិង្គ ធ្វើឱ្យការបញ្ចេញទឹកកាមកាន់តែពិបាកអំឡុងពេលរួមភេទជាមួយដៃគូ។ អ្នកគួរកាត់បន្ថយការសម្រេចកាមដោយខ្លួនឯង ត្រឹមតែ១ថ្ងៃ១ដង ឬមួយសប្តាហ៍ ៣ទៅ៤ដងគឺល្អបំផុតសម្រាប់សុខភាពផ្លូវភេទ។

សូមបញ្ជាក់ផងដែរថា ការលើកឡើងនូវពាក្យពេចន៍ខាងលើនេះមិនមែនជំរុញឱ្យនរណាម្នាក់ប្រព្រឹត្តរឿងមិនគប្បីដែលខុសក្រមសីលធម៌នោះទេ ផ្ទុយទៅវិញការលើកឡើងនេះគ្រាន់តែជាការចែករំលែកនូវចំណេះដឹងថ្មីសម្រាប់ខ្លួនឯង និងដៃគូដែលអាចទទួលបានគុណប្រយោជន៍ពីការរួមភេទតែប៉ុណ្ណោះ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2586

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia