ពេលអ្នកធាត់ឬលើសគីឡូ អ្នកមានអារម្មណ៍ខ្មាសអៀនច្រើន និងពិបាកចិត្តនឹងរូបរាងផងដែរ។ អ្នកធាត់អាចប្រឈមមុខជាមួយបញ្ហាលើសឈាម បញ្ហាបេះដូង និងទឹកនោមផ្អែម។ ជាពិសេសអ្នកចង់សម្រកគីឡូស្រកក្បាលពោះ អ្នកគួរហូបផ្លែឈើទាំង៣នេះ៖
១. ផ្លែឪឡឹក៖ ត្បិតផ្លែឪឡឹក មានរសជាតិផ្អែមបន្តិចក៏ប៉ុន្តែ ផ្លែឈើមួយប្រភេទនេះ គឺសម្បូរជាតិទឹកច្រើនរហូតលើស៧០% ដូចនេះវាអាចជួយបំពេញជាតិទឹកឱ្យរាងកាយបានល្អបំផុត។ បន្ថែមពីនេះ ឪឡឹកសម្បូរជាតិកាកសរសៃខ្ពស់ជួយសម្រួលការបន្ទរបង់បានល្អ និងជួយថែរក្សាជាតិទឹកក្នុងខ្លួនបានរយៈពេលយូរ ល្អខ្លាំងចំពោះសុខភាពស្បែក និងសម្រស់
២. ញ៉ាំផ្លែបឺរមួយក្នុងមួយថ្ងៃសម្រាប់រយៈពេល៦ខែជាប់ គឺអាចជួយរក្សាបាននូវទម្ងន់រាងកាយគឺស្រកក្បាលពោះ។ ផ្អែកតាមគេហទំព័រ Healthline បានឱ្យដឹងថា ផ្លែប័រអាចជួយសម្រកគីឡូបាន ព្រោះខ្លាញ់ល្អរបស់វាជួយឱ្យយើងឆ្អែតបានយូរ។ ទទួលទានផ្លែប័រ កន្លះផ្លែនៅពេលថ្ងៃត្រង់ និងជួយឱ្យយើងមានអារម្មណ៍ថាពេញចិត្តនឹងអាហារបាន២៦ភាគរយ និងជួយកាត់បន្ថយការឃ្លានផ្ដេសផ្ដាសបាន៤០ភាគរយ។ ហេតុនេះ អារម្មណ៍ឆ្អែតបានយូរនេះ វានឹងធ្វើឱ្យយើងមិនសូវចង់ញ៉ាំអាហារសម្រន់ និងប្រភេទអាហារដែលមានកាឡូរីបន្ថែមទេ។
៣. ផ្លែប៉ោម៖ នៅក្នុងផ្លែប៉ោម១ផ្លែមានផ្ទុកជាតិសរសៃ pectin ប្រមាណជា ៤.៥ ក្រាម។ ជាតិសរសៃនេះវាមានតួនាទី បំបែកកាកសំណល់ក្នុងពោះវៀន ជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរបន្ទាប់ពីញ៉ាំ ។ ផ្លែប៉ោមមួយផ្លែក្នុងមួយថ្ងៃអាចជួយដុតខ្លាញ់ក្បាលពោះបាន បើទោះបីជាផ្លែប៉ោម មានផ្ទុកជាតិស្ករក៏ដោយ អ្នកមិនចាំបាច់ព្រួយបារម្ភអំពីការកើនឡើងជាតិស្ករក្នុងឈាមនេះទេ ដោយសារតែជាតិសរសៃក្នុងផ្លែប៉ោមវាជួយបន្ថយការស្រូបយកជាតិស្ករក្នុងឈាម ហើយកាត់ជាតិខ្លាញ់ផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព