ការបង្រៀនកូនរបស់អ្នកឱ្យដឹងពីតម្លៃលុយ គឺឱ្យដឹងពីការខិតខំតាំងពីតូចឱ្យហើយថា លុយបានមកពីការប្រើកម្លាំង ប្រើគំនត និងភាពស្មោះត្រង់។ ការឱ្យលុយកូនចាយគ្មានការយល់អំពើលុយទេ អនាគតកូនស្ថិតទោះបីរកលុយបានច្រើននៅតែចាយអស់ដែរ។ មកពីទម្លាប់ចាយលុយពីតូចបំផ្លាញ់អនាគតកូនរបស់អ្នកអាក្រក់ណាស់។ ឪពុកម្តាយគួរប្រើ ៤វិធីនេះបង្រៀនកូនឱ្យចេះចាយលុយ៖
១. បង្រៀនកុមារឱ្យចេះចែករំលែក៖ ការបង្រៀនកូនចេះធ្វើទានពីតូច ដើម្បីឱ្យកូនចេះចាយលុយធ្វើអំពើល្អ និងមានទឹកចិត្តល្អ។ ការបង្រៀនកូនឱ្យចេះបរិច្ចាគលុយទៅឱ្យសហគមន៍ក្នុងតំបន់ក្រីក្រ ការជួយជនអនាថា ឬទិញគ្រឿងទេសឱ្យអ្នកជិតខាងខ្វះខាត នេះជាវិធីបង្រៀនកូនបណ្តុះចិត្តកូនមេត្តា និងដឹងពីទំហំតម្លៃលុយគួរចាយ។ ហើយកូនរបស់អ្នកថែមទាំងមានចរិតល្អចេះគោរពចាស់ទុំផងដែរ។ ក្មេងបែបនេះមានខួរក្បាលឆ្លាតណាស់។
២. បង្រៀនកូនឱ្យចេះសន្សំ៖ មធ្យោបាយងាយស្រួលសម្រាប់កូនចេះរកលុយពេលធំហើយសល់លុយគឺបង្រៀនគេឱ្យចេះសន្សំពីតូច។ បើអ្នកឱ្យលុយកូន ៣០០០រៀលនោះ អ្នកគួរប្រាប់កូនថា លុយ២០០០រៀលសម្រាប់ចាយ ហើយលុយ ១០០០រៀល ត្រូវទុកសន្សំពេលមានបញ្ហាណាមួយ។
៣. បង្រៀនកូនអ្នកថា “ត្រូវដាក់ចិត្តឱ្យជ្រៅនឹងការងារ”៖ អាជីពរបស់កូនមានឥទ្ធិពលលើគ្រប់ផ្នែកនៃជីវិតរបស់កូនជានិច្ច។ ដូច្នេះកូនចង់ជ្រើសរើសផ្លូវរបស់ខ្លួនដោយយកចិត្តទុកដាក់។ លោក Siebold ជាអ្នកជំនាញផ្នែកលុយកាក់បានលើកឡើងថា“ ការងារជារឿងពិបាកមួយ ដែលកូនគួរវិនិយោគពេលវេលាដើម្បីក្លាយជាជំនាញ ព្រោះជំនាញជាអាចនាំឱ្យកូនរកលុយបានច្រើន”។ ហើយការភ្ញាក់ពីគេងរាល់ថ្ងៃដោយក្ដីរំភើបចំពោះការទៅធ្វើការគឺជា រូបមន្តមួយសម្រាប់ភាពសម្បូរបែបលើផ្នែកហិរញ្ញវត្ថុ ការបំពេញអារម្មណ៍ និងការពេញចិត្តក្នុងជីវិតឱ្យមានក្តីសុខ។
៤. បង្រៀនកូនអ្នកឱ្យចេះ “វិនិយោគ”៖ លោក Siebold មានប្រសាសន៍ថា“ អ្នកមានគឺជា អ្នកវិនិយោគមិនមែនអ្នកចំណាយទេ ហើយពួកគេវិនិយោគប្រាក់របស់ពួកគេនៅថ្ងៃនេះ ដូច្នេះពួកគេនឹងទទួលបានផលនៅថ្ងៃស្អែក”៕ អត្ថបទដោយ៖ ទ្រ សុភាព
សម័យនេះ បណ្តោយកូនលេងទូរស័ព្ទច្រើន នាំកូនចេះនិយាយយឺត មានបញ្ហាអារម្មណ៍ និងឈឺភ្នែក សៀវភៅ ១ក្បាលដោះបញ្ហានេះ អ្នកអាចទិញសៀវភៅ "វិថីគ្រាប់ពូជ" តាមនេះ
https://t.me/BusinessCambodiaBook