សព្វថ្ងៃនេះ មនុស្សមួយចំនួនពិបាកគេងឬគេងមិនលក់សោះ។ ពេលមានបញ្ហាគេងបែបនេះ នាំឱ្យមានជំងឺមួយហៅថា ជំងឺខ្លាចយប់។ ដឹងតែពេលយប់ខួរក្បាលគិតគ្មានឈប់ ពេលខ្លះគេងបានត្រឹមតែពីរបីម៉ោង ភ្ញាក់ឡើងគ្មានកម្លាំងកំហែងក្នុងខ្លួនសោះ។ បើអ្នកមានបញ្ហាបែបនេះ អ្នកអាចសាកភេសជ្ជៈ ៥នេះ រក្សាខួរក្បាលឱ្យស្ងប់ពេលយប់៖
១. ទឹកដោះគោក្តៅៗ សម្បូរទៅដោយសារធាតុ tryptophan ជួយបង្កើនអរម៉ូនមេឡាតូនីនជួយជម្រុញការគេង។ មុនពេលចូលគេង ឆុងទឹកដោះគោក្តៅមួយពែង វាជួយឱ្យខួរក្បាលស្ងប់ស្ងាត់លើសរសៃប្រសាទ បញ្ចេញសារធាតុ serotonin ធ្វើឱ្យអ្នកគេងលក់ស្រួល។
២. តែ Chamomile ជាភេសជ្ជៈដ៏ល្អបំផុតមួយសម្រាប់អ្នកគេងមិនលក់។ វាមានឥទ្ធិពលក្នុងការកាត់បន្ថយការរលាកក្នុងខ្លួនដូចជាការបំបាត់ការថប់បារម្ភ ។ សម្រាប់តែនេះមានសារធាតុប្រឆាំងអុកស៊ីតកម្មហៅថា apigenin ដែលមាននៅក្នុងតែ chamomile ក៏អាចជួយឱ្យអ្នកគេងលក់បានយ៉ាងឆាប់រហ័សបំផុត។
៣. ទឹកផ្លែស្ត្របឺរីសម្បូរទៅដោយសារធាតុជម្រុញការគេងព្រោះវាមានសារធាតុ tryptophan និង melatonin ។ ការទទួលទានទឹកផ្លែស្ត្របឺរីមួយកែវមុនពេលចូលគេងអាចបង្កើនគុណភាពនៃការគេងរបស់អ្នកស្ងប់អារម្មណ៍។
៤. ផឹកទឹកចេក មុនចូលគេងជួយបង្កើនអារម្មណ៍ស្រណុកស្រួលពេញមួយថ្ងៃ។ ចេកសម្បូរទៅដោយម៉ាញេស្យូម និងប៉ូតាស្យូមដែលមានប្រសិទ្ធិភាពបន្ធូរសាច់ដុំ ជម្រុញខួរក្បាលឱ្យស្ងប់ មុនចូលគេង។ លើសពីនេះទៀត! ភេសជ្ជៈនេះមានផ្ទុកអាស៊ីតអាមីណូ tryptophan និង melatonin ជាសារធាតុទាំងពីរនេះជួយសម្រួលខួរក្បាលឱ្យស្ងប់។
៥. ទឹកដោះគោអាល់ម៉ុន ត្រូវបានផលិតចេញពីគ្រាប់អាល់ម៉ុនទាំងមូលដែលសម្បូរទៅដោយសារធាតុចិញ្ចឹម និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពខួរក្បាល។ អត្ថប្រយោជន៍គួរឱ្យកត់សម្គាល់បំផុតគឺវាជួយឱ្យអ្នកគេងលក់ស្រួល។ ភេសជ្ជៈនេះជាការរួមបញ្ចូលគ្នានៃ tryptophan, ម៉ាញេស្យូម, និង melatonin ដែលទាំងអស់នេះជួយឱ្យរាងកាយនិងចិត្តរបស់អ្នកសម្រាកបានយ៉ាងស្ងប់ក្នុងខួរក្បាល៕ អត្ថបទដោយ៖ ទ្រ សុភាព