សម្រស់
មាន៣យ៉ាងនេះក្នុងខ្លួន ប្រៀបដូចជាមានមេរោគចាំបំផ្លាញស្បែកគ្រប់ពេល
Senghong Kong
June 28 2024
1.7 K views

លាបSkincare មិនបានផលត្រូវអត់? លាបយ៉ាថម៉េចក៏មិនស្អាតត្រូវអត់? ថ្ងៃនេះសូមលើកយកបញ្ហា៣ដែលប្រៀបដូចជាមេរោគចាំបំផ្លាញស្បែកអ្នកទាំងអស់គ្នារាល់ថ្ងៃ។ ខ្ញុំសុំប្រៀបវាទៅនឹងមេរោគចុះ ព្រោះបើមិនកម្ចាត់វាចេញទេ ស្បែក សម្រស់របស់អ្នកទាំងអស់គ្នា ពិតជាគ្មានថ្ងៃស្អាតនោះឡើយ។ ប្រសិនបើអ្នកច្បាស់ថា បានជ្រើសរើសផលិតផលមកប្រើបានត្រឹមត្រូវហើយ ប៉ុន្តែនៅតែមិនទទួលបានប្រសិទ្ធភាពអ្វីសោះ ចូរសង្កេតមើលខ្លួនឯងឡើងវិញ ថាអាចមានបញ្ហាដូចខាងក្រោមនេះឬអត់?

១ បញ្ហាផ្លូវចិត្ត ៖ ប្រើផលិតផលតែមួយមុខ មិនអាចធ្វើឱ្យស្បែកអ្នកទាំងអស់គ្នាស្អាតបានទេ បើអ្នកទាំងអស់គ្នាមានផ្លូវចិត្តមិនល្អ។ ព្រោះនៅពេលដែលផ្លូវចិត្តរបស់យើងមិនល្អ វានឹងនាំយើងធ្វើអីដែលងាយៗ ស្រួលៗ ខ្ជិលច្រើន គិតច្រើន គិតអវិជ្ជមានច្រើន គេងមិនលក់ ប៉ះពាល់ដល់ការប្រែប្រួលអរម៉ូន អាចនឹងស្ដែងចេញជាមុន ស្បែកមិនស្រស់ថ្លា និងបញ្ហាផ្សេងៗទៀត...។ បើឬសខាងក្នុងស្អុយ រលួយ មិនល្អហើយ តើឱ្យដើម ស្លឹកខាងក្រៅល្អតាមរបៀបណា។ ហេតុនេះចូលស្វែងរកដំណោះស្រាយបញ្ហាផ្លូវចិត្តជាមុន។  

២ ដាច់យប់៖ ដាច់យប់មានមូលហេតុ២ មូលហេតុទី១មិនព្រមគេង មូលហេតុទី២មានបញ្ហាធ្វើឱ្យគេងមិនលក់។ ប្រសិនបើអ្នកទាំងអស់គ្នានៅក្នុងលក្ខខណ្ឌទី១ ដាច់យប់ដោយសារមិនចង់គេង ឆាប់កែទម្លាប់មិនល្អនេះចេញទៅ ពេលវ័យនៅក្មេងៗមិនជាអ្វីទេ ប៉ុន្តែបើអាយុកាន់តែច្រើនស្បែកក៏មិនស្អាត ចាស់លឿន ហើយងាកឈឺៗទៀត ដោយសារភាពសាំខ្សោយ។ បើដាច់យប់ដោយសារបញ្ហាគេងមិនល្អ អាចមកពីមេរោគទី១ដែល គឺបញ្ហាផ្លូវចិត្តរបស់យើង ព្យាយាម ហាត់ប្រាណ សមាធិ អានសៀវភៅ ឈប់ចុចទូរស័ព្ទមុនគេងឱ្យបាន២ទៅ៣ម៉ោង រកវិធីផ្សេងៗទៀតដើម្បីឱ្យខ្លួនឯងគេងលក់ឡើងវិញ។

៣ អាហារដែលអ្នកញ៉ាំ៖ Skincare ថ្លៃយ៉ាងណាក៏ទប់មិនជាប់ដែរ បើយើងញ៉ាំរបស់មិនល្អច្រើនពេក។ អាហារដែលប៉ះពាល់ស្បែក ធ្វើឱ្យស្បែកមិនស្អាត ឡើងមុនមិនឈប់មានអីខ្លះ ជាតិស្ករ ជាតិប្រៃ អាហារកែច្នៃ ចៀនបំពង របស់ផ្អាប់ ផឹកទឹកតិចទេ មិនសូវចេះញ៉ាំបន្លែអីទេ ញ៉ាំតែក្រៀមក្រោះៗ ទាំងអស់នឹងហើយ ដែលបំផ្លាញប្រសិទ្ធភាពរបស់Skincareយើង។

សរុបមកវិញ មេរោគ៣នេះ បើស្ដាប់ទៅដូចតែមួយទេ បើយើងបំបាត់ទី១ ដោះស្រាយបញ្ហាផ្លូវចិត្តយើងបាន ទី២ ទី៣ សឹងតែថាបាត់អូតូដែរហើយ។ ហេតុនបើចង់ស្អាត ក្រៅពីប្រឹងលាបផលិតផល កុំភ្លេចបំបាត់មេរោគទាំង៣នេះផង៕

អត្ថបទដោយ៖ សេងហុង-Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1088

អត្ថបទទាក់ទង

#សម្រស់

វេជ្ជបណ្ឌិត ឯកទេសកែសម្ពស្ស​ប្រាប់ ផលិតផល4ប្រភេទ ហាមយកមកប្រើលើមុខ បើមិនចង់ខ្ទេចមុខមុនបានស្អាត
Thida Pet
July 2 2024
3 views

#សម្រស់

មាន៣យ៉ាងនេះក្នុងខ្លួន ប្រៀបដូចជាមានមេរោគចាំបំផ្លាញស្បែកគ្រប់ពេល
Senghong Kong
June 28 2024
1.7 K views

#សម្រស់

ចំណុចទាំង៤នេះដែលមិនគួររំលង ប្រយ័ត្នលាងមុខខុសក្បួនរន្ធញើសបើកកាន់តែធំ
Senghong Kong
June 27 2024
2.1 K views

#សម្រស់

ខាត់ស្បែកសុខរបៀប មិនត្រឹមតែមិនសភ្លឺស្អាតទេ ថែមទាំងខូចរនាំងការពារស្បែកទៀត
Senghong Kong
June 26 2024
1.7 K views

#សម្រស់

ល្បិចថែសម្រស់ក្មេងជាងវ័យ១០ឆ្នាំ របស់តួស្រីរឿងជីវិតនារីនូយ៉ា អាយុក្បែរ៥០នៅតែខ្ចី
Senghong Kong
June 25 2024
979 views

#សម្រស់

ឈប់ប្រើផលិតផលលាបស្បែក បែបនេះជាបន្ទាន់ បើមិនចង់ឱ្យខូចស្បែកហៅលែងឮ
Senghong Kong
June 24 2024
2.4 K views
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

សមាគមបេះដូងអាមេរិកប្រាប់ថា មនុស្ស២ប្រភេទនេះមិនគួរហាត់ប្រាណ២ពេលនេះ អាចនឹងអាយុខ្លី
Daddy_Rath (ប៉ាប៉ារតន៍)
July 1 2024
1.8 K views

#ជំងឺ

ញុំា៥មុខនេះ ជួយស្រូបជំងឺមហារីក ថែមទាំងការពារតម្រងនោមឱ្យអ្នករីករាយបានទៀត
Thida Pet
July 1 2024
867 views

#អាហារ

អាហារទាំង ៤នេះ ជួយបណ្ដុះអារម្មណ៍អ្នកឱ្យចេះរីករាយ ស្រស់ថ្លាចេញពីស្រ្តេស
Tror Sopheap
July 1 2024
789 views

#អាហារ

ផ្លែឈើធម្មតាៗ ញុំាប្រចាំថ្ងៃ ការពារជំងឺលើសសម្ពាធឈា.ម និងជំងឺបេះដូង
Thida Pet
July 1 2024
404 views

#ជំងឺ

មិនទាន់ចាស់ផង កើតជំងឺបាត់! ៣ទម្លាប់ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម
Tror Sopheap
July 2 2024
238 views

#ជំងឺ

បញ្ហាគេងស្រម៉ុក អាចប៉ះពាល់ផលគុណភាពជីវិត ប្រឈមមុខទៅនឹងជំងឺមួយចំនួនបន្ថែមទៀត
Pheakdey Pao
July 1 2024
41 views
អត្ថបទថ្មីៗ
#សម្រស់July 2 2024
វេជ្ជបណ្ឌិត ឯកទេសកែសម្ពស្ស​ប្រាប់ ផលិតផល4ប្រភេទ ហាមយកមកប្រើលើមុខ បើមិនចង់ខ្ទេចមុខមុនបានស្អាត
#ជំងឺJuly 2 2024
មិនទាន់ចាស់ផង កើតជំងឺបាត់! ៣ទម្លាប់ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម
#ជំងឺJuly 1 2024
សមាគមបេះដូងអាមេរិកប្រាប់ថា មនុស្ស២ប្រភេទនេះមិនគួរហាត់ប្រាណ២ពេលនេះ អាចនឹងអាយុខ្លី
#ជំងឺJuly 1 2024
បញ្ហាគេងស្រម៉ុក អាចប៉ះពាល់ផលគុណភាពជីវិត ប្រឈមមុខទៅនឹងជំងឺមួយចំនួនបន្ថែមទៀត
#ចិត្តសាស្ត្រJuly 1 2024
ចង់បានសុភមង្គល និងក្តីសុខក្នុងគ្រួសារ ប្តីប្រពន្ធត្រូវតែចៀសឲ្យឆ្ងាយនៅរឿង ៤ចំណុចនេះ
#អាហារJuly 1 2024
ផ្លែឈើធម្មតាៗ ញុំាប្រចាំថ្ងៃ ការពារជំងឺលើសសម្ពាធឈា.ម និងជំងឺបេះដូង
ទំនាក់ទំនងផ្សព្វផ្សាយនៅទីនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

sam.businesscambodia@gmail.com

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia