សម្រស់
ល្បិចថែសម្រស់ក្មេងជាងវ័យ១០ឆ្នាំ របស់តួស្រីរឿងជីវិតនារីនូយ៉ា អាយុក្បែរ៥០នៅតែខ្ចី

បងប្អូនណាខ្លះ នៅចាំរឿងជីវិតនារីនូយ៉ា ជឿថាតាំងពីជំនាន់មុន មកលូវអីលូវមានហ្វេនតួឯកស្រីមិនតិចទេ វ័យកាន់តែកៀក៥០ឆ្នាំហើយ តែសម្រស់តួឯកស្រីល្បីប្រចាំសិង្ហបុរីរូបនេះនៅតែស្រស់ស្អាត សឹងតែថាមើលទៅក្មេងជាងមុនទៀត ខាងក្រោមនេះដឹងពីគន្លឹះថែសម្រស់និងរបៀបតុបតែងខ្លួនឱ្យមានភាពទាក់ទាញរបស់គាត់ទាំងអស់គ្នា។

Jeanette Aw តួសម្ដែងស្រីល្បីម្នាក់ ជើងចាស់តែប្រជាប្រិយភាពនៅតែខ្លាំង មានអ្នកគាំទ្រជុំវិញពិភពលោក។ ឆ្នាំនេះគាត់មានវ័យ ៤៥ ឆ្នាំហើយ តែបើយករូបពីមុន មកប្រៀបនឹងអីលូវមិនត្រឹមតែមិនឃើញចាស់ទេ បែរជាឃើញកាន់តែស្អាតជាងមុនទៀត ស្បែកក៏នៅតែស្អាត រាងក៏នៅតែអេម។

គន្លឹះថែសម្រស់របស់គាត់គួរឱ្យទាក់ទាញមែនទែន គាត់ធ្លាប់បានចែករំលែកថាសម្រាប់គាត់ផាត់មុខកាន់តែតិច កាន់តែល្អ ហើយគាត់មិនប្រើFundation ឬម្សៅទ្រនាប់​ទេ ជាច្រើនឆ្នាំមកហើយ លើកលែងតែចាំបាច់ណាស់ ប៉ុន្តែជាទូទៅសូម្បីតែពេលគាត់ថតរឿងក៏គាត់មិនប្រើម្សៅទ្រនាប់ដែរ គាត់បាននិយាយថា ពេលដែលគាត់មិនប្រើម្សៅទ្រនាប់ គាត់សង្កេតឃើញថាធ្វើឱ្យស្បែករបស់គាត់មានសុខភាពល្អជាងមុន ហើយមិនស្ទះរន្ធរោមទេ។ សម្រាប់គាត់ផ្ដោតសំខាន់លើស្អាតបែបធម្មជាតិជាង ការផាត់មុខជាជម្រើសរបស់យើង មិនមែនជាការបិទបាំងឬផ្លាស់ប្តូរសម្រស់យើងទេ គួរតែជាការបន្ថែមភាពទាក់ទាញឱ្យខ្លួនឯង។ ចឹងហើយបានជាយើងឃើញថា ការផាត់មុខរបស់គាត់គឺស្ដើងៗ ធម្មជាតិ គ្មានMake up ក្រាស់ទេ ដោយសារគាត់ភាគច្រើនលាបតែឡេផ្ដល់សំណើម និងឡេការពារកម្ដៅថ្ងៃតែប៉ុណ្ណោះ។

ហេតុនេះអ្វីដែលគាត់ឱ្យអាទិភាពបំផុតគឺការថែរក្សាស្បែកឱ្យស្អាត របៀបដែលគាត់ថែស្បែកគឺផ្ដោតលើធ្វើម៉េច លាងស្បែកមុខឱ្យស្អាត ផ្ដល់ជាតិសំណើមឱ្យស្បែកគ្រាន់គ្រាន់តែការប្រើគ្រីមឬសេរ៉ូមផ្ដល់សំណើម និងមិនអាចអត់បានគឺឡេការពារកម្ដៅថ្ងៃ។ បន្ថែមពីនោះគាត់ក៏ចូលចិត្តបិទម៉ាសសន្លឹកប្រភេទផ្ដល់សំណើម និងតែងតែប្រើម្រាមដៃម៉ាស្សាស្បែកមុខជាប្រចាំ ឆ្លៀតពេលហាត់ប្រាណ និងញ៉ាំទឹកគឺសំខាន់បំផុត។

គន្លឹះសំខាន់មួយទៀត នោះគឺសម្រាប់គាត់ភ្នែករបស់គាត់គឺចំណុចទាក់ទាញបំផុត ហេតុនេះការថែរក្សាកុំឱ្យភ្នែកមានស្នាមជ្រួញច្រើន ដកខ្មៅច្រើនគឺជារឿងចាំបាច់ ត្រង់ចំណុចនេះគឺពិតមែន កាលណាដែលភ្នែករបស់យើងស្លក់គឺនឹងឃើញថាចាស់ជាងវ័យតែម្ដង។

គន្លឹះតុបតែងខ្លួនឱ្យមានភាពទាក់ទាញរបស់គាត់ Jeanette គាត់ចូលចិត្តពណ៌បែបស្រាល សូម្បីតែក្រែមរបស់គាត់ភាគច្រើន គឺមិនងាយលាបពណ៌ដិតទេ អាយុគាត់ច្រើនមែនតែគាត់ចូលចិត្តប្តូរស្ទាយម៉ូសក់ និងប្តូរពណ៌សក់ច្រើនទៀត ចឹងហើយសក់គាត់ច្រើនម៉ូដណាស់ ម្ដងវែង ម្ដងខ្លី ម្ដងត្រង់ ម្ដងរួញ លើកចង ម្ដងទម្លាក់ ដោយសារតែម៉ូដសក់គឺជាផ្នែកសំខាន់មួយនៃការលើកសម្រស់ឱ្យមើលទៅក្មេងជាងវ័យ។ គន្លឹះសំខាន់មួយទៀតរបស់គាត់គឺធ្វើម៉េចឱ្យក្លិនខ្លួនក្រអូបជាប់ ធ្វើឱ្យខ្លួនឯងមានអារម្មន៍ថាស្រស់ស្រាយ និងបង្កើនភាពទាក់ទាញទៀត។

សារដ៏ន័យដែលគាត់ផ្ដាំទៅមនុស្សគ្រប់គ្នាគឺ សម្រស់ជាភាពជឿជាក់ ហើយភាពជឿជាក់នោះគឺការស្គាល់ពីចំណុចពិសេសរបស់ខ្លួនឯង ហើយរឹងមាំពីខាងក្នុង។ 

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1091

អត្ថបទទាក់ទង

#សម្រស់

សម្រាលកូនរួចរយៈពេលប៉ុន្មានទើបអាច លាបឡេ ថែរក្សាសម្រស់ ហាត់ប្រាណថែរាងវិញបាន?
Mourn Kunthea
July 4 2024
235 views

#សម្រស់

សារធាតុសំខាន់ៗអាចបំបាត់មុនកប់បាន គួរស្គាល់ងាយស្រួលរកទិញប្រើ
Senghong Kong
July 3 2024
713 views

#សម្រស់

សុខៗកើតផ្កាស្បូនលើមុខគួរធ្វើបែបណា! វេជ្ជបណ្ឌិត ប្រាប់មនុស្សខ្ទង់វ័យនេះងាយកើត និងវិធីដោះស្រាយ
Thida Pet
July 3 2024
634 views

#សម្រស់

៤ វិធីធ្វើឱ្យខ្លួនឯងស្អាតជាងមុន ក្នុងរយៈពេល២សប្តាហ៍
Senghong Kong
July 2 2024
1.4 K views

#សម្រស់

កត្តា៣ធ្វើឱ្យលាបឡេការពារកម្ដៅថ្ងៃរួចស្ទះរន្ធរោមឡើងមុនកប់
Senghong Kong
July 2 2024
1.4 K views

#សម្រស់

វេជ្ជបណ្ឌិត ឯកទេសកែសម្ភស្ស​ប្រាប់ ផលិតផល4ប្រភេទ ហាមយកមកប្រើលើមុខ បើមិនចង់ខ្ទេចមុខមុនបានស្អាត
Thida Pet
July 2 2024
306 views
អត្ថបទពេញនិយមប្រចាំខែ

#សម្រស់

៤ វិធីធ្វើឱ្យខ្លួនឯងស្អាតជាងមុន ក្នុងរយៈពេល២សប្តាហ៍
Senghong Kong
July 2 2024
1.4 K views

#សម្រស់

កត្តា៣ធ្វើឱ្យលាបឡេការពារកម្ដៅថ្ងៃរួចស្ទះរន្ធរោមឡើងមុនកប់
Senghong Kong
July 2 2024
1.4 K views

#ជំងឺ

អាហារ៣ពេញនិយម៣ ស្រ្តីពពោះគួរចៀស កុំញ៉ាំតាមគ្នាប្រយ័ត្នប៉ះពាល់ទាំងម៉ាក់និងកូន
Mourn Kunthea
July 2 2024
1.3 K views

#ជំងឺ

ញុំា៥មុខនេះ ជួយស្រូបជំងឺមហារីក ថែមទាំងការពារតម្រងនោមឱ្យអ្នករីករាយបានទៀត
Thida Pet
July 1 2024
1.2 K views

#ជំងឺ

ទម្លាប់អាក្រក់៣ បង្កគ្រោះថ្នាក់ដល់ទ្វារមាស មានបញ្ហាឆ្លងមេរោគ ធ្លាក់សរ៉ាំរ៉ៃ រមាស់ ក្លិនមិនល្អតាំងពីក្មេង
Mourn Kunthea
July 3 2024
987 views

#ជំងឺ

អាហារ៣ក្រុម បើស្រីៗបន្តញ៉ាំច្រើនខ្លាំងលើសកម្រិត អាចបង្កហានិភ័យប្រឈមនឹងបញ្ហាស្វិតស្បូន
Mourn Kunthea
July 2 2024
918 views
អត្ថបទថ្មីៗ
#អាហារJuly 4 2024
ញុំា៣មុខនេះទៅ បើចង់កាត់គីឡូ​កាត់ខ្លាញ់ កុំឱ្យឡើងខ្លាំង
#ជំងឺJuly 4 2024
៣មុខ ស្រូបជំងឺមហារីក ស្រីៗចង់ការពារ​ឧស្សាហ៍ញុំាផង
#ជំងឺJuly 4 2024
របៀបគេងចំនួន២ អ្នកមានផ្ទៃពោះគួរចៀស បើមិនចង់ឱ្យពិបាកដកដង្ហើម ម៉ាក់ៗមានបញ្ហាចុកចង្កេះ ចុកឆ្អឹងខ្លាំង 
#សម្រស់July 4 2024
សម្រាលកូនរួចរយៈពេលប៉ុន្មានទើបអាច លាបឡេ ថែរក្សាសម្រស់ ហាត់ប្រាណថែរាងវិញបាន?
#អាហារJuly 3 2024
ភេសជ្ជៈចំនួន៤ ញុំាមុនចូលគេងជះឥទ្ធិពលល្អជួយសុខភាពខួរក្បាល ស្បែក ធ្វើឱ្យគេងលក់ស្កប់ល្អ
#ចិត្តសាស្ត្រJuly 3 2024
៤ទម្លាប់ធ្វើឱ្យជប៉ុនចេះតស៊ូ ហើយមានជំងឺតិចជាងគេថែមទៀត
ទំនាក់ទំនងផ្សព្វផ្សាយនៅទីនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia