សម្រស់
ឈប់ប្រើផលិតផលលាបស្បែក បែបនេះជាបន្ទាន់ បើមិនចង់ឱ្យខូចស្បែកហៅលែងឮ
Senghong Kong
June 24 2024
2.4 K views

បើនិយាយពីការប្រើផលិតផលថែសម្រស់( Skincare) នរណាៗក៏ប្រើដែរ មិនថាទើបពេញវ័យ ឬវ័យជ្រេ មិនថាមនុស្សប្រុសឬមនុស្សស្រីនោះទេ។ អ្វីដែលជាបញ្ហានោះ គឺគ្រប់គ្នាប្រើមែន ប៉ុន្តែមិនមែនបានន័យថាគ្រប់គ្នាប្រើប្រាស់បានត្រឹមត្រូវ ទទួលបានស្បែកស្អាតដូចការរំពឹងទុកឡើយ ខ្លះទៀតអាចនឹងខូចស្បែកដោយសារតែផលិតផលក៏មានដែរ។​

ខាងក្រោមនេះ គឺជាការយល់ខុសទាំង៣ធំៗ ដែលមនុស្សជាច្រើនកំពុងតែធ្វើជាប្រចាំទាំងមិនដឹងថាអាចបង្កហានិភ័យដល់ស្បែក និងសុខភាពរបស់ខ្លួនឯង គួរតែបញ្ឈប់ជាបន្ទាន់៖

.ការយល់ឃើញថា ឱ្យតែផលិតផលដែលមានតម្លៃថ្លៃៗ ហើយច្រើនមុខ ដឹងតែធ្វើឱ្យស្បែកស្អាតហើយ។ ការយល់ឃើញបែបនេះ គឺមិនត្រឹមត្រូវ១០០% ឡើយ ពីព្រោះទោះផលិតផលនោះថ្លៃក៏ដោយ បើចេះតែប្រើដោយមិនដឹងថាជាផលិតផលប្រភេទណា មានសារធាតុផ្សំអ្វីខ្លះ ត្រូវនឹងស្បែកមុខខ្លួនឯងឬអត់ មិនដឹងថាគួរប្រើរបៀបណានោះទេ មិនត្រឹមតែអស់លុយទទេទេ ស្បែកកាន់តែមានបញ្ហាជាងមុនក៏ថាបាន។ ចង់បានស្បែកស្អាតមិនសំខាន់ថាត្រូវប្រើផលិតផលថ្លៃៗទេ សំខាន់លើថារើសផលិតផលមកប្រើត្រូវនឹងខ្លួនឯងឬអត់។ បញ្ជាក់មិនមែនមានន័យថា ផលិតផលថ្លៃសុទ្ធតែមិនល្អ ឬផលិតផលថោកល្អឬមិនល្អទាំងអស់នោះទេ គ្រាន់តែបងប្អូនត្រូវដឹងពីស្ថានភាពស្បែកខ្លួនឯងសិន ហើយស្គាល់ពីផលិតផលនោះសិន ថាត្រូវនឹងបញ្ហារបស់ស្បែកឬអត់នៅ។

ចំណុចមួយទៀត ការគិតថាឱ្យតែប្រើផលិតផលច្រើនមុខ ច្រើនប្រភេទ ច្បាស់ជាបានស្បែកស្អាត ការគិតនេះអាចនឹងកើតឡើង ដោយសារឃើញជនជាតិកូរ៉េប្រើផលិតផលច្រើនមុខ ហើយមានស្បែកចាំងដូចកញ្ចក់។ ប្រសិនបើបងប្អូនហ៊ានតែ ប្រើរបៀបដូចកូរ៉េ លាបម្ដង៤តង់ ៥តង់ ១០តង់ ឬច្រើនជាងនេះដូចកូរ៉េ ហ៊ានធានាថា Skincare ទាំងអស់នោះនឹងកក់ស្ទះពេញរន្ធរោម មិនយូរនឹងឡើងមុនពេញមុខមិនខាន ឬធ្វើឱ្យស្បែកខ្សោយជាមិនខាន។ មិនមែនមានន័យថាផលិតផលកូរ៉េមិនល្អទេ យើងអាចប្រើផលិតផលកូរ៉េបាន ប៉ុន្តែមិនមែនប្រើច្រើនដូចកូរ៉េឡើយ មិនថាផលិតផលរបស់ប្រទេសណាក៏ដោយ យើងមិនចាំបាច់ប្រើច្រើនមុខដូចគេទេ គ្រាន់តែរើសតែផលិត១ទៅ៣មុខឱ្យត្រូវនឹងប្រភេទ និងបញ្ហាស្បែករបស់ខ្លួនឯងគឺគ្រប់គ្រាន់ហើយ។

២ ការយល់ឃើញថាលាយផលិតផលច្រើនចូលគ្នា ប្រើឆាប់បានផលលឿន ស្បែកកាន់តែស្អាត។ ការយល់ឃើញបែបនេះកាន់តែខុស ហើយគ្រោះថ្នាក់ទៀត ព្រោះផលិតផលនីមួយៗ មានសារធាតុផ្សំច្រើនណាស់ ២០,៣០,៥០,១០០ មុខចូលគ្នាក៏មានដែល មុននឹងក្រុមអ្នកជំនាញ ឬរោងចក្រ ក្រុមហ៊ុនណាមួយ ផលិតផលចេញមក គឺគេបានចម្រាញ់ និងកំណល់កម្រិតសារធាតុផ្សំនីមួយៗ ចូលគ្នា ត្រឹមកម្រិតតែមានសុវត្ថិភាព ប្រើទទួលបានប្រសិទ្ធភាពដោះស្រាយបញ្ហាស្បែកណាមួយ តាមប្រភេទនៃផលិតផលនោះ។

ហេតុនេះ បើអ្នកទាំងអស់គ្នា យកផលិតផល១មុខ បូកចូល២មុខ បូកចូល៣មុខ ឬបូកចូលគ្នាច្រើនជាងនេះទៀត ត្រូវចាំថាវានឹងក្លាយទៅសារធាតុមួយផ្សេងទៀត ដែលយើងមិនបានដឹងឡើយថាសារធាតុដែលយើងទទួលបាននោះ គ្រោះថ្នាក់ឬសុវត្ថិភាពកម្រិតណា។ មួយវិញទៀតផលិតផលនីមួយៗ ការវិចខ្ចប់ក្នុងសំបកដើមរបស់វា សុទ្ធតែវិចខ្ចប់ដោយគិតពីការរក្សាគុណភាព និងសុពលភាព បើយកមកចាក់ចេញពីសំបកដើមលាយចូលគ្នា វិចខ្ចប់ដោយគ្មានស្ដង់ដារត្រឹមត្រូវ ប្រៀបដូចជាកំពុងតែប្រើផលិតផលដែលខូចគុណភាពចូលគ្នាអ៊ីចឹង។

ចំណុចគ្រោះថ្នាក់មួយទៀត ដែលអ្នកត្រូវដឹង អ្នកអាចនឹងគិតថាផលិតផលដែលយកមកលាយចូលគ្នាទុកលាបមុខ លាបខ្លួននោះ សុទ្ធតែជាផលិតផលសុទ្ធៗ ស្ដង់សារ គ្មានបារ៉ត គ្មានស្តេរ៉យគ្រោះថ្នាក់ឡើយ ប៉ុន្តែត្រូវចាំថាទោះគ្មានសារធាតុទាំង២នេះលើសកម្រិតក៏ដោយ តែសារធាតុជាច្រើនដែលបញ្ជូលគ្នាក្នុងកំប៉ុងតែមួយនេះ ជាចេញជាសារធាតុគីមីដែលគ្រោះថ្នាក់បំផុតសម្រាប់ស្បែកនិងសុខភាពទាំងមូល។

ការយល់ឃើញថានៅកន្លែងត្រជាក់ មិនត្រូវថ្ងៃ មិនបាច់លាបឡេការពារកម្ដៅថ្ងៃមិនបានដែរ។ ការគិតនេះរឹតតែខុសទាំងស្រុង ទោះមិនត្រូវថ្ងៃក៏ដោយ នៅតែត្រូវពន្លឺកុំព្យូទ័រ ទូរស័ព្ទ អំពូលភ្លឺ ប្រភពពន្លឺផ្សេងទៀត ដែលអាចមាន UV, blue light សុទ្ធតែបំផ្លាញស្បែកបាន ស្បែកយើងបាន។ សូម្បីតែមិនប៉ះជាមួយពន្លឺថ្ងៃផ្ទាល់ក៏ដោយ ទោះនៅក្នុងម្លប់ហើយ គ្រាន់តែពន្លឺកម្ដៅជះចូលត្រូវស្បែកអ្នកតិចតូច ដោយប្រយោលក៏ធ្វើឱ្យស្បែកចាស់ ជ្រីវជ្រួញ បានដែរ។ ហេតុនេះ ឡេកាពារកម្ដៅថ្ងៃត្រូវប្រើឱ្យបានជាប់លាប់ ឡេការពារកម្ដៅថ្ងៃនេះហើយ ជាSkincare ដែលការពារភាពចាស់ខ្លាំងបំផុត ព្រោះទោះខំលាបគ្រីមបំប៉នម៉េចក៏ដោយ បើមិនការពារហើយ ស្បែកនៅតែខូចដដែល៕

អត្ថបទដោយ៖ សេងហុង-Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1091

អត្ថបទទាក់ទង

#សម្រស់

សម្រាលកូនរួចរយៈពេលប៉ុន្មានទើបអាច លាបឡេ ថែរក្សាសម្រស់ ហាត់ប្រាណថែរាងវិញបាន?
Mourn Kunthea
July 4 2024
213 views

#សម្រស់

សារធាតុសំខាន់ៗអាចបំបាត់មុនកប់បាន គួរស្គាល់ងាយស្រួលរកទិញប្រើ
Senghong Kong
July 3 2024
713 views

#សម្រស់

សុខៗកើតផ្កាស្បូនលើមុខគួរធ្វើបែបណា! វេជ្ជបណ្ឌិត ប្រាប់មនុស្សខ្ទង់វ័យនេះងាយកើត និងវិធីដោះស្រាយ
Thida Pet
July 3 2024
634 views

#សម្រស់

៤ វិធីធ្វើឱ្យខ្លួនឯងស្អាតជាងមុន ក្នុងរយៈពេល២សប្តាហ៍
Senghong Kong
July 2 2024
1.4 K views

#សម្រស់

កត្តា៣ធ្វើឱ្យលាបឡេការពារកម្ដៅថ្ងៃរួចស្ទះរន្ធរោមឡើងមុនកប់
Senghong Kong
July 2 2024
1.4 K views

#សម្រស់

វេជ្ជបណ្ឌិត ឯកទេសកែសម្ភស្ស​ប្រាប់ ផលិតផល4ប្រភេទ ហាមយកមកប្រើលើមុខ បើមិនចង់ខ្ទេចមុខមុនបានស្អាត
Thida Pet
July 2 2024
306 views
អត្ថបទពេញនិយមប្រចាំខែ

#សម្រស់

៤ វិធីធ្វើឱ្យខ្លួនឯងស្អាតជាងមុន ក្នុងរយៈពេល២សប្តាហ៍
Senghong Kong
July 2 2024
1.4 K views

#សម្រស់

កត្តា៣ធ្វើឱ្យលាបឡេការពារកម្ដៅថ្ងៃរួចស្ទះរន្ធរោមឡើងមុនកប់
Senghong Kong
July 2 2024
1.4 K views

#ជំងឺ

អាហារ៣ពេញនិយម៣ ស្រ្តីពពោះគួរចៀស កុំញ៉ាំតាមគ្នាប្រយ័ត្នប៉ះពាល់ទាំងម៉ាក់និងកូន
Mourn Kunthea
July 2 2024
1.3 K views

#ជំងឺ

ញុំា៥មុខនេះ ជួយស្រូបជំងឺមហារីក ថែមទាំងការពារតម្រងនោមឱ្យអ្នករីករាយបានទៀត
Thida Pet
July 1 2024
1.2 K views

#ជំងឺ

ទម្លាប់អាក្រក់៣ បង្កគ្រោះថ្នាក់ដល់ទ្វារមាស មានបញ្ហាឆ្លងមេរោគ ធ្លាក់សរ៉ាំរ៉ៃ រមាស់ ក្លិនមិនល្អតាំងពីក្មេង
Mourn Kunthea
July 3 2024
987 views

#ជំងឺ

អាហារ៣ក្រុម បើស្រីៗបន្តញ៉ាំច្រើនខ្លាំងលើសកម្រិត អាចបង្កហានិភ័យប្រឈមនឹងបញ្ហាស្វិតស្បូន
Mourn Kunthea
July 2 2024
918 views
អត្ថបទថ្មីៗ
#អាហារJuly 4 2024
ញុំា៣មុខនេះទៅ បើចង់កាត់គីឡូ​កាត់ខ្លាញ់ កុំឱ្យឡើងខ្លាំង
#ជំងឺJuly 4 2024
៣មុខ ស្រូបជំងឺមហារីក ស្រីៗចង់ការពារ​ឧស្សាហ៍ញុំាផង
#ជំងឺJuly 4 2024
របៀបគេងចំនួន២ អ្នកមានផ្ទៃពោះគួរចៀស បើមិនចង់ឱ្យពិបាកដកដង្ហើម ម៉ាក់ៗមានបញ្ហាចុកចង្កេះ ចុកឆ្អឹងខ្លាំង 
#សម្រស់July 4 2024
សម្រាលកូនរួចរយៈពេលប៉ុន្មានទើបអាច លាបឡេ ថែរក្សាសម្រស់ ហាត់ប្រាណថែរាងវិញបាន?
#អាហារJuly 3 2024
ភេសជ្ជៈចំនួន៤ ញុំាមុនចូលគេងជះឥទ្ធិពលល្អជួយសុខភាពខួរក្បាល ស្បែក ធ្វើឱ្យគេងលក់ស្កប់ល្អ
#ចិត្តសាស្ត្រJuly 3 2024
៤ទម្លាប់ធ្វើឱ្យជប៉ុនចេះតស៊ូ ហើយមានជំងឺតិចជាងគេថែមទៀត
ទំនាក់ទំនងផ្សព្វផ្សាយនៅទីនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia