សម្រស់
ចំណុចទាំង៤នេះដែលមិនគួររំលង ប្រយ័ត្នលាងមុខខុសក្បួនរន្ធញើសបើកកាន់តែធំ
Senghong Kong
June 27 2024
2.2 K views

ចំណុចទាំង៤នេះដែលអ្នកទាំងអស់គ្នាមិនគួររំលង ព្រោះបើអ្នកទាំងអស់គ្នាមិនដឹង ហើយលាងមុខមិនបានត្រឹមត្រូវ អាចធ្វើឱ្យមុខកាន់តែស្ងួត រន្ធរោមបើកកាន់តែធំ។

ក្នុងមូលដ្ឋានគ្រឹះនៃការថែស្បែកគឺមាន៣ ខ្ញុំជឿថាបងប្អូនភាគច្រើនបានដឹងហើយ ចាប់ផ្ដើមដំបូងបំផុតជាមួយការលាងមុខ លាបគ្រែមផ្ដល់សំណើម និងលាបឡេការពារកម្ដៅថ្ងៃ តែថ្ងៃនេះយើងនឹងមកនិយាយគ្នាតែពីការលាងមុខប៉ុណ្ណោះ។

ស្បែករបស់យើងត្រូវការលាងសម្អាតឱ្យស្អាត ដើម្បីកម្ចាត់បាតេរី ធូលីដី ជម្រះគ្រឿងMAKE UP និងជម្រុះកោសិកាខូចៗចេញពីមុខ។ ប៉ុន្តែប្រសិនបើយើងធ្វើការលាងមុខមិនបានត្រឹមត្រូវ វាអាចធ្វើឱ្យស្បែករបស់យើងកាន់តែស្ងួត ធ្វើឱ្យមើលឃើញរន្ធរោមច្បាស់ៗធំៗ ប្រសិនបើស្បែកមានមុន វាក៏អាចងាយឆ្លងមេរោគកើតមុនកាន់តែខ្លាំងបានផងដែរ។

ដើម្បីលាងសម្អាតស្បែកស្អាត ហើយមិនធ្វើឱ្យស្បែកស្ងួត យើងត្រូវដឹងចំណុចទាំងអស់នេះ ៖

ចំណុចទី១ គិតពីរយៈពេលលាង៖ មិនមែនថាត្រូវតែលាងមុខឱ្យស្អាត លាងមុខ ដោះមុខយូរពេក ៣នាទី ៥នាទី ឬក៏យូរជាងនេះ នៅមិនទាន់លុបមុខចេញទៀត មិនមែនជារឿងល្អសម្រាប់ស្បែកទេ ព្រោះវាអាចធ្វើឱ្យបាត់បង់ទាំងជាតិសំណើម និងប្រេងខ្លាំងពេក ធ្វើឱ្យស្បែកស្ងួតកាន់តែខ្លាំង។ រយៈពេលលាងមុខដែលល្អបំផុត ត្រឹម៥០ទៅ៦០វិនាទី គ្រប់គ្រាន់ហើយ។

ចំណុចទី២ កុំលាងមុខច្រើនដងពេក៖ បងប្អូនខ្លះ ជាពិសេសបងប្អូនដែលគាត់មានស្បែកប្រេង គាត់គិតថាលាងមុខឱ្យច្រើនដងអាចសម្អាត ជាតិប្រេងចេញពីស្បែកគាត់បាន។ ធម្មតាស្បែកយើងមានទាំងជាតិសំណើម និងជាតិប្រេងដែរជួយទប់ជាតិសំណើមឱ្យនៅបានយូរ តែពេលដែលយើងប្រឹងលាងវាចេញអស់ច្រើនដងពេក ពេលលាងរួច១នាទី២ នាទីដំបូងយើងឃើញស្អាតមែននឹង តែក្រោយពីនោះ មុខរបស់យើងនឹងឃើញឡើងប្រេងកាន់តែខ្លាំងជាងមុនទៀត កាន់តែធ្វើឱ្យងាយកក់ស្ទះរន្ធរោម ឃើញរន្ធរោមកាន់តែធំៗ បង្កជាមុនផ្សេងទៀត។ ក្នុង១ថ្ងៃគួរលាងមុខ ២ដង ល្អបំផុត តែបើករណីថាអ្នកទាំងអស់គ្នាចេញក្រៅម្ដងម្កាល រងកម្ដៅថ្ងៃ ឬធូលីដីច្រើនពេក ពេលថ្ងៃក៏អាចលាងមុខចេញបានដែរ។

ចំណុចទី៣ ពេលវេលាលាងមុខ ៖ ចំណុចមួយដែលបងប្អូនជាច្រើននៅតែឆ្ងល់ មតិខ្លះថាព្រឹកឡើងមិនបាច់លាងហ្វូមទេ លាងតែទឹកធម្មតាបានហើយ ចាំល្ងាចចាំលាងជាមួយនឹងហ្វូម។ រីឯមរិខ្លះទៀតថា អត់ទេព្រឹកក៏ត្រូវលាងហ្វូមដែរ បើមិនលាងបែបហ្នឹងទេកើតមុន។ ចម្លើយសម្រាប់ពីខ្ញុំ យល់ថាត្រូវទាំង២នឹង ដោយសារតែវាអាស្រ័យតាមស្ថានភាពស្បែករបស់បងប្អូនរៀងៗខ្លួនទេ។ ធម្មតាពេលយប់យើងលាបក្រែមផ្ដល់សំណើម មិនមានរងធូលីដីអីច្រើនទេ ចឹងវាជ្រាបចូលមុខអស់ព្រឹកឡើងយើងលាងតែទឹកក៏បានដែរ ប៉ុន្តែការលាងតែទឹកនេះ ខ្ញុំគិតថាវាល្អសម្រាប់អ្នកដែលគាត់មានស្បែកមុខស្ងួត និងធម្មតាតែប៉ុណ្ណោះ។

ឧទាហរណ៍ បទពិសោធន៍របស់ខ្ញុំផ្ទាល់ ស្បែកមុខរបស់ខ្ញុំជាប្រភេទស្បែកមុខចម្រុះ (ប្រេង&ស្ងួត) ព្រឹកឡើងពេលខ្លះខ្ញុំលាងតែទឹកធម្មតាទេ តែពេលខ្លះខ្ញុំក៏លាងហ្វូមដែរ មូលហេតុពេលខ្លះពេលយើងគេងអាកាសធាតុក្នុងបន្ទប់យើងរាងក្ដៅធ្វើឱ្យយើងបែបញើស ព្រឹកឡើងមកមុខរបស់យើងមើលទៅប្រេងច្រើម ហើយជាធម្មតាភួយខ្នើយ របស់យើងច្បាស់ជាមានធូលីដីខ្លះដែលយើងមើលមិនឃើញហេតុនេះដើម្បីបង្កាខ្លាចស្ទះរន្ធរោមឡើងមុន ខ្ញុំក៏លាងមុខជាមួយហ្វូម នៅថ្ងៃណាឃើញសង្កេតឃើញថាមុខរបស់ខ្ញុំមានឡើងប្រេងច្រើនជាងធម្មតា ប៉ុន្តែខ្ញុំប្រើពពួក Gental foam។

សរុបមកវិញ ព្រឹកឡើងគួរលាងហ្វូមឬមិនលាង សូមបងប្អូនសង្កេតមើលស្បែកមុខខ្លួនឯង តាមស្ថានភាពជាក់ស្ដែង។

ចំណុចទី៤ របៀបលាងមុខ៖ កុំប្រើដៃធ្ងន់ពេក គួរតែប្រើចុងម្រាមដៃម៉ាស្សាស្រាលៗ ជាពិសេសព្យាយាមលាងសម្អាតឱ្យបានល្អត្រង់ថ្ពាល់ ថ្ងាស់ និងច្រមុះ។ មួយចំណុចទៀតទាក់ទងនិងការលាងមុខ២តង់ (Double Cleansing) មិនមែនគ្រប់គ្នាសុទ្ធតែគួរលាងមុខ២តង់នោះទេ ជាទូទៅគេណែនាំសម្រាប់អ្នកដែលផាត់មុខជាប្រចាំ ប្រើ Physical Sunscreen មួយចំនួន ដែលហ្វូមធម្មតាមិនអាចលាងបានស្អាតល្អ និងអ្នកដែលមានស្បែកប្រេងខ្លាំងប៉ុណ្ណោះ ហើយសូមជ្រើសរើសឱ្យត្រូវតាមប្រភេទស្បែកផងដែរ៕ 

អត្ថបទដោយ៖ សេងហុង-Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1091

អត្ថបទទាក់ទង

#សម្រស់

សម្រាលកូនរួចរយៈពេលប៉ុន្មានទើបអាច លាបឡេ ថែរក្សាសម្រស់ ហាត់ប្រាណថែរាងវិញបាន?
Mourn Kunthea
July 4 2024
226 views

#សម្រស់

សារធាតុសំខាន់ៗអាចបំបាត់មុនកប់បាន គួរស្គាល់ងាយស្រួលរកទិញប្រើ
Senghong Kong
July 3 2024
713 views

#សម្រស់

សុខៗកើតផ្កាស្បូនលើមុខគួរធ្វើបែបណា! វេជ្ជបណ្ឌិត ប្រាប់មនុស្សខ្ទង់វ័យនេះងាយកើត និងវិធីដោះស្រាយ
Thida Pet
July 3 2024
634 views

#សម្រស់

៤ វិធីធ្វើឱ្យខ្លួនឯងស្អាតជាងមុន ក្នុងរយៈពេល២សប្តាហ៍
Senghong Kong
July 2 2024
1.4 K views

#សម្រស់

កត្តា៣ធ្វើឱ្យលាបឡេការពារកម្ដៅថ្ងៃរួចស្ទះរន្ធរោមឡើងមុនកប់
Senghong Kong
July 2 2024
1.4 K views

#សម្រស់

វេជ្ជបណ្ឌិត ឯកទេសកែសម្ភស្ស​ប្រាប់ ផលិតផល4ប្រភេទ ហាមយកមកប្រើលើមុខ បើមិនចង់ខ្ទេចមុខមុនបានស្អាត
Thida Pet
July 2 2024
306 views
អត្ថបទពេញនិយមប្រចាំខែ

#សម្រស់

៤ វិធីធ្វើឱ្យខ្លួនឯងស្អាតជាងមុន ក្នុងរយៈពេល២សប្តាហ៍
Senghong Kong
July 2 2024
1.4 K views

#សម្រស់

កត្តា៣ធ្វើឱ្យលាបឡេការពារកម្ដៅថ្ងៃរួចស្ទះរន្ធរោមឡើងមុនកប់
Senghong Kong
July 2 2024
1.4 K views

#ជំងឺ

អាហារ៣ពេញនិយម៣ ស្រ្តីពពោះគួរចៀស កុំញ៉ាំតាមគ្នាប្រយ័ត្នប៉ះពាល់ទាំងម៉ាក់និងកូន
Mourn Kunthea
July 2 2024
1.3 K views

#ជំងឺ

ញុំា៥មុខនេះ ជួយស្រូបជំងឺមហារីក ថែមទាំងការពារតម្រងនោមឱ្យអ្នករីករាយបានទៀត
Thida Pet
July 1 2024
1.2 K views

#ជំងឺ

ទម្លាប់អាក្រក់៣ បង្កគ្រោះថ្នាក់ដល់ទ្វារមាស មានបញ្ហាឆ្លងមេរោគ ធ្លាក់សរ៉ាំរ៉ៃ រមាស់ ក្លិនមិនល្អតាំងពីក្មេង
Mourn Kunthea
July 3 2024
987 views

#ជំងឺ

អាហារ៣ក្រុម បើស្រីៗបន្តញ៉ាំច្រើនខ្លាំងលើសកម្រិត អាចបង្កហានិភ័យប្រឈមនឹងបញ្ហាស្វិតស្បូន
Mourn Kunthea
July 2 2024
918 views
អត្ថបទថ្មីៗ
#អាហារJuly 4 2024
ញុំា៣មុខនេះទៅ បើចង់កាត់គីឡូ​កាត់ខ្លាញ់ កុំឱ្យឡើងខ្លាំង
#ជំងឺJuly 4 2024
៣មុខ ស្រូបជំងឺមហារីក ស្រីៗចង់ការពារ​ឧស្សាហ៍ញុំាផង
#ជំងឺJuly 4 2024
របៀបគេងចំនួន២ អ្នកមានផ្ទៃពោះគួរចៀស បើមិនចង់ឱ្យពិបាកដកដង្ហើម ម៉ាក់ៗមានបញ្ហាចុកចង្កេះ ចុកឆ្អឹងខ្លាំង 
#សម្រស់July 4 2024
សម្រាលកូនរួចរយៈពេលប៉ុន្មានទើបអាច លាបឡេ ថែរក្សាសម្រស់ ហាត់ប្រាណថែរាងវិញបាន?
#អាហារJuly 3 2024
ភេសជ្ជៈចំនួន៤ ញុំាមុនចូលគេងជះឥទ្ធិពលល្អជួយសុខភាពខួរក្បាល ស្បែក ធ្វើឱ្យគេងលក់ស្កប់ល្អ
#ចិត្តសាស្ត្រJuly 3 2024
៤ទម្លាប់ធ្វើឱ្យជប៉ុនចេះតស៊ូ ហើយមានជំងឺតិចជាងគេថែមទៀត
ទំនាក់ទំនងផ្សព្វផ្សាយនៅទីនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia