អាហារ
ឈប់ទៅណា២មុខនេះ ញុំាកាន់តែញឹក ក្រពះអ្នកនឹងខូចកាន់តែលឿន
Thida Pet
June 24 2024
1.3 K views

ឈប់ទៅណា២មុខនេះ ញុំាកាន់តែញឹក ក្រពះអ្នកនឹងខូចកាន់តែលឿន

ក្រពះគឺជាសរីរាង្គដែលមានតួនាទីរំលាយអាហារដែលអ្នកបានញុំាចូលទៅ អ្វីគ្រប់យ៉ាងក្រពះគឺនឹងទទួលយកមុខគេ ជាហេតុធ្វើឱ្យសរីរាង្គនេះងាយនឹងមានបញ្ហា ដូចជា រលាក ដំបៅ ច្រាលជាតិអាស៊ីត ឬក៏ឈានដល់មានជំងឺមហារីកទៀតផង។

អាស្រ័យហេតុនេះហើយ របបអាហារ២មុខនេះ ឈប់ទៅណា ញុំាកាន់តែញឹក ក្រពះអ្នកនឹងខូចកាន់តែលឿន

១.អាហារកែច្នៃនិងអាហារមានជាតិអាស៊ីត៖ ក្រុមអាហារទាំងនេះ បងប្អូនមិនគួរញុំាទេបើសិនជាកំពុងតែឈឺក្រពះពោះវៀន ដូចជាក្រូចឆ្មារ ស្វាយខ្ចីជាដើម ព្រោះថាអាហារជាតិអាស៊ីតអាចធ្វើឱ្យស្ថានភាពក្រពះកាន់តែយ៉ាប់។ មួយទៀតអាហារកែច្នៃ ក្រុមអាហារនេះសម្បូរដោយជាតិប្រៃច្រើន និងសារធាតុរក្សាទុក ដែលប៉ះពាល់ដល់ក្រពះខ្លាំង ដូចជាប្រឈមនឹងរលាកក្រពះ ដំបៅក្រពះ មហារីកក្រពះ និងជំងឺជាច្រើនទៀត​ដូចជា​ជំងឺធាត់ និងជំងឺលើសសម្ពាធឈាមជាដើម។

២.មី៖ ជាការពិតណាស់ ការញុំាមីគឺមិនបានផ្ដល់ផលល្អសម្រាប់សុខភាពរបស់អ្នកញុំានោះទេ ញុំាកាន់តែញឹកសុខភាពរបស់កាន់តែយ៉ាប់ជាពិសេសក្រពះរបស់អ្នកកាន់តែងាយនឹងខូចជាក់ជាមិនខាន។ អាស្រ័យហេតុនេះហើយបើផ្អាកបានបងប្អូនគួរផ្អាកញុំាសិនទៅណា ប៉ះពាល់ខ្លាំងណាស់។

ជាចុងក្រោយរបបអាហារខាងលើនេះ មិនល្អសម្រាប់សុខភាពរបស់ក្រពះ នោះទេ កាន់តែញុំា​ក្រពះរបស់អ្នកកាន់តែឆាប់ខូច កាន់តែញុំាក្រពះរបស់អ្នកនឹងឈឺរិងរៃមិនបាត់នោះទេ ដូច្នេះបើឈប់បានឈប់ញុំាសិនក៏បាន ឬក៏កាត់បន្ថយគឺល្អណាស់សម្រាប់សុខភាពអ្នក៕

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1140

អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

សមាគមបេះដូងអាមេរិកប្រាប់ថា មនុស្ស២ប្រភេទនេះមិនគួរហាត់ប្រាណ២ពេលនេះ អាចនឹងអាយុខ្លី
Daddy_Rath (ប៉ាប៉ារតន៍)
July 1 2024
1.8 K views

#ជំងឺ

ញុំា៥មុខនេះ ជួយស្រូបជំងឺមហារីក ថែមទាំងការពារតម្រងនោមឱ្យអ្នករីករាយបានទៀត
Thida Pet
July 1 2024
868 views

#អាហារ

អាហារទាំង ៤នេះ ជួយបណ្ដុះអារម្មណ៍អ្នកឱ្យចេះរីករាយ ស្រស់ថ្លាចេញពីស្រ្តេស
Tror Sopheap
July 1 2024
791 views

#អាហារ

ផ្លែឈើធម្មតាៗ ញុំាប្រចាំថ្ងៃ ការពារជំងឺលើសសម្ពាធឈា.ម និងជំងឺបេះដូង
Thida Pet
July 1 2024
405 views

#ជំងឺ

មិនទាន់ចាស់ផង កើតជំងឺបាត់! ៣ទម្លាប់ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម
Tror Sopheap
July 2 2024
256 views

#ជំងឺ

បញ្ហាគេងស្រម៉ុក អាចប៉ះពាល់ផលគុណភាពជីវិត ប្រឈមមុខទៅនឹងជំងឺមួយចំនួនបន្ថែមទៀត
Pheakdey Pao
July 1 2024
44 views
អត្ថបទថ្មីៗ
#សម្រស់July 2 2024
វេជ្ជបណ្ឌិត ឯកទេសកែសម្ពស្ស​ប្រាប់ ផលិតផល4ប្រភេទ ហាមយកមកប្រើលើមុខ បើមិនចង់ខ្ទេចមុខមុនបានស្អាត
#ជំងឺJuly 2 2024
មិនទាន់ចាស់ផង កើតជំងឺបាត់! ៣ទម្លាប់ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម
#ជំងឺJuly 1 2024
សមាគមបេះដូងអាមេរិកប្រាប់ថា មនុស្ស២ប្រភេទនេះមិនគួរហាត់ប្រាណ២ពេលនេះ អាចនឹងអាយុខ្លី
#ជំងឺJuly 1 2024
បញ្ហាគេងស្រម៉ុក អាចប៉ះពាល់ផលគុណភាពជីវិត ប្រឈមមុខទៅនឹងជំងឺមួយចំនួនបន្ថែមទៀត
#ចិត្តសាស្ត្រJuly 1 2024
ចង់បានសុភមង្គល និងក្តីសុខក្នុងគ្រួសារ ប្តីប្រពន្ធត្រូវតែចៀសឲ្យឆ្ងាយនៅរឿង ៤ចំណុចនេះ
#អាហារJuly 1 2024
ផ្លែឈើធម្មតាៗ ញុំាប្រចាំថ្ងៃ ការពារជំងឺលើសសម្ពាធឈា.ម និងជំងឺបេះដូង
ទំនាក់ទំនងផ្សព្វផ្សាយនៅទីនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

sam.businesscambodia@gmail.com

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia