សម្រស់
បើមិនចង់ឱ្យស្បែក ឃើញរន្ធរោមធំៗដូចសំបកក្រូច កុំសាងកំហុស៤នេះ
Senghong Kong
June 7 2024
21.6 K views

បញ្ហារន្ធរោមធំៗឃើញច្បាស់ៗលើស្បែកមុខ ជាបញ្ហាដែលមនុស្សជាច្រើនកំពុងជួបប្រទះ និងកំពុងស្វែងរកវិធីដោះស្រាយដូចគ្នា។ មនុស្សមួយចំនួនអាចកើតមានបញ្ហានេះតាំងពីកំណើតមកតែម្ដង ដោយសារជាហ្សែនរបស់គាត់ ប៉ុន្តែរន្ធរោមធំៗក៏អាចកើតឡើងបានដោយសារតែកត្តាខាងក្រៅ ដែលមនុស្សម្នាក់បានធ្វើឱ្យខ្លួនឯងផងដែរ។

កត្តាខ្លះៗដែលធ្វើឱ្យរន្ធរោមឃើញធំ និងកាន់តែច្បាស់លើស្បែកមុខរួមមាន៖

កំហុសទី១ ទុកស្បែកឱ្យស្ងួតខ្លាំងពេក ពេលស្បែកស្ងួតគ្មានជាតិសំណើម ស្បែករបស់យើងនិងប្រឹងបញ្ចេញជាតិប្រេងមកកាន់តែច្រើន ចឹងហើយបានធ្វើឱ្យរន្ធរោមមើលទៅកាន់តែឃើញធំៗ ច្បាស់ៗ។

កំហុសទី២ ការលាងសម្អាតស្បែកមុខមិនបានស្អាត ទាំងគ្រឿងសម្អាងដែលយើងលាប ទាំងធូលីដីផ្សេងៗ វានឹងនៅតោងជាប់រន្ធរោមរបស់យើង ធ្វើឱ្យកកស្ទះកាន់តែខ្លាំង បង្កជាមុននិងរន្ធរោមក៏កាន់តែឃើញច្បាស់ដូចគ្នា។

កំហុសទី៣ មិនដែលជម្រុះកោសិកាចាស់ ជាធម្មតាស្បែករបស់យើងនឹងធ្វើការជម្រុះកោសិកចាស់ កោសិកាខូចៗដោយខ្លួនឯងដល់២៨ទៅ៣០ថ្ងៃម្ដង ប៉ុន្តែនៅពេលអាយុកាន់តែច្រើនឡើងកោសិការបស់យើងមិនអាចដំណើរការបានល្អដូចមុនទៀតទេ បូករួមជាមួយរន្ធរោមកក់ស្ទះទៀតនោះ ធ្វើឱ្យកោសិកាចាស់ទាំងនោះមិនអាចចេញក្រៅបាន បូករួមទាំងកំណកSkincare គ្រឿងMakeup ផ្សេងៗទៀតស្ទះក្នុងនឹងទាំងអស់។ ហេតុនេះហើយបានជាណែនាំឱ្យធ្វើការជម្រុះកោសិកាចាស់បន្ថែម ១ទៅ២ដងក្នុង១សប្ដាហ៍ ឬតិចជាងនេះ អាស្រ័យតាមស្ថានភាពស្បែករបស់មនុស្សម្នាក់ៗ។

កំហុសទី៤ ប្រើប្រាស់ផលិតផលបិទបាំងស្នាមច្រើន សំដៅលើការផាត់មុខជាពិសេសនារីៗ គ្រឿងMake up របស់យើងទាំង BB Cream, Foundation ម្សៅប្រទាប់ គ្រឿងសម្អាងជាច្រើនប្រភេទទៀត ភាគច្រើនសុទ្ធតែជាងប្រភេទដែលមានសាច់ក្រាស់ៗ ស្អិត ធន់នឹងញើស ធន់នឹងទឹក នៅពេលលាបឃើញម៉ដ្ឋ បិទបាំងស្នាមស្អាតល្អ តែបើយើងប្រើវាប្រចាំ ហើយលាងសម្អាតវិញមិនបានស្អាត ច្បាស់ណាស់រន្ធរោមយើងនឹងស្ទះតែម្ដង។

វិធីដំណោះស្រាយ ដែលគួរដឹង៖ 

១ គួរតែលាងសម្អាតមុខឱ្យបានស្អាត កុំលាងមុខលឿនៗពេក ហើយក៏កុំឱ្យយូរពេក អាចធ្វើដៃលាងម៉ាស្សាថ្មមរយៈពេលត្រឹម៥០ទៅ៦០វិនាទី បានហើយ។ សម្រាប់អ្នកដែលប្រើម្សៅក្រាស់ៗ Makeup ជាប្រចាំថ្ងៃគួរតែមានទម្លាប់ធ្វើ Duble Cleansing លាងមុខ២តង់ អាចប្រើប្រាស់ជាប្រភេទ Cleansing oil or Cleansing water or Micellar water ក្រមួនសម្អាតMake up (Cleansing Balm) ជូតមុខ១តង់សិន ហើយចាំលាងហ្វូម តាមក្រោយ។ បញ្ជាក់សូមជ្រើសរើស Duble Cleansing ឱ្យត្រូវតាមប្រភេទស្បែក។

២ ធ្វើការជម្រុះកោសិកាចាស់ សម្រាប់អ្នកដែលមានស្បែកស្ងួតគួរតែជម្រុះម្ដងក្នុង១សប្ដាហ៍ និងអ្នកមានស្បែកប្រេងអាចជម្រុះ២ដងក្នុង១សប្ដាហ៍។ ជាទូទៅ គេតែប្រើសារធាតុសម្រាប់ជម្រុះកោសិកាចាស់ដូចជា Salicylic Acid, BHA, AHA, PHA…។

៣ ត្រូវលាបក្រែមផ្ដល់សំណើមឱ្យស្បែក មិនថាស្បែកស្ងួត ឬប្រេងទេ ដាច់ខាតត្រូវតែប្រើគ្រីមផ្ដល់សំណើម គ្រាន់តែរើសយកប្រភេទណាតម្រូវតាមស្បែកមុខយើងជាក់ស្ដែង។ សម្រាប់ពេលវេលាដែលល្អបំផុតសម្រាប់លាបក្រែមផ្ដល់សំណើម គឺពេលដែលយើងលាងសម្អាតមុខរួចភ្លាម។ សូម្បីតែ១នាទីក៏មិនត្រូវទុកមុខចោលដែរ បើមិនបានលាបក្រែមផ្ដល់សំណើមក៏គួរតែប្រើទឹកបាញ់មុខ សេរ៉ូម ភ្លាមៗដែរ។ ប្រភេទផលិតផលផ្ដល់សំណើមអាចប្រើជាគ្រីមក៏បាន សេរ៉ូមក៏បាន

បន្ថែមពីនេះផងដែរ ដើម្បីកាត់បន្ថយ ឬធ្វើឱ្យរន្ធរោមមើលទៅតូចវិញបានលឿនជាងមុន អ្នកទាំងអស់គ្នាក៏អាចជ្រើសប្រើសេរ៉ូម Niacinamide serum 3-5% វាមានសមត្ថភាពធ្វើឱ្យរន្ធរោមមើលទៅតូចជាងមុន។ មួយវិញទៀតក៏ អាចប្រើសេរ៉ូមមួយប្រភេទទៀត Salicylic Asis 2% វាអាចសម្អាត កោសិកាចាស់ កម្ចាត់ជាតិខ្លាញ់ ដែលកកស្ទះក្រោមស្បែកចេញបានល្អ ក៏អាចជួយបំបាត់មុនក្បាលស មុនក្បាលខ្មៅបានផងដែរ។

បញ្ជាក់ មុនពេលទិញផលិតផលមកប្រើត្រូវតែដឹងពីប្រភេទស្បែក និងបញ្ហាស្បែករបស់ខ្លួនឯងជាមុន ប្រឹក្សាជាមួយអ្នកជំនាញមុនទិញប្រើ ចៀសវាងការប្រើប្រាស់ផលិតផលតាមគ្នា។ ចុងក្រោយកុំភ្លេចលាបឡេការពារកម្ដៅថ្ងៃឱ្យបានទៀងទាត់៕

ប្រភព៖ Dermatologist

អត្ថបទដោយ៖ សេងហុង-Senghong

#សៀវភៅសម្រស់ភាគ៣

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ
#ចិត្តសាស្ត្រApril 1 2026
លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
#ព័ត៌មានMarch 31 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ១នេះ ពីក្រសួងពាណិជ្ជកម្ម
#ព័ត៌មានMarch 31 2026
ក្រសួងសុខាភិបាល៖ កុមារាអាយុ ៣ឆ្នាំ បានឆ្លងជំងឺ ១នេះ សូមឪពុកម្តាយប្រុងប្រយ័ត្នផង
#ចិត្តសាស្ត្រMarch 31 2026
លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
#អាហារMarch 30 2026
ញ៉ាំអាហារទាំង ៦នេះ ការពារតម្រងនោម កុំឱ្យអ្នកលាងឈាមទាំងក្មេង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia