ជំងឺ
ស្រីៗកុំរំលងផ្លែឈើ៣នេះ! បើចេះតែមានបញ្ហា ស្ងួតទ្វារមាស ឬក៏រលាករមាស់ជាដើមម គួរញុំាកុំខាន
Thida Pet
June 19 2024
8.5 K views

សុខភាពរបស់ទ្វារមាសគឺជារឿងសំខាន់ ដែលគ្រប់គ្នាគួរតែយកចិត្តទុកដាក់ក្នុងការថែទាំ ព្រោះថាបើមិនដូច្នេះទេ ងាយនឹងប្រឈមបញ្ហា ដូចជាស្ងួតទ្វារមាស បញ្ហារលាក រមាស់ ឬក៏មានបញ្ហាធ្លាក់សរុំារ៉ៃឡើងមក។ បញ្ហាទាំងអស់នេះអាចថាជារឿងធម្មតារបស់មនុស្សស្រី តែបើសិនបញ្ហានេះរុំារ៉ៃមិនបាត់ កាន់តែខ្លាំងទៅ ហើយស្រីៗមិនព្រមយកចិត្តទុកដាក់ ងាយនឹងប្រឈមគ្រោះថ្នាក់កាន់តែខ្លាំងជាក់ជាមិនខាន។

ជាមួយគ្នានេះដែរ ស្រីៗយើងត្រូវមានទម្លាប់ល្អមួយចំនួនដែលអាចជួយការពារសុខភាពទ្វារមាសរបស់អ្នកឱ្យប្រសើរឡើង ដូចជា ទម្លាប់ធ្វើអនាម័យក្រោយពេលបន្ទោរបង់ ទម្លាប់លាងសម្អាតទ្វារមាសបន្ទាប់ពីរួមភេទរួច ទម្លាប់ធ្វើអនាម័យពេលមករដូវជាដើម ព្រោះបើស្រីៗមានទម្លាប់ល្អទាំងនេះគឺអាចជួយឱ្យស្រីៗយើងមិនសូវមានបញ្ហាខាងលើច្រើននោះទេ។

អាស្រ័យហេតុនេះហើយ យើងមកចែករំលែក ផ្លែឈើ៣ប្រភេទដែលស្រីៗយើងអាជ្រើសយកទៅញុំាបានព្រោះវាមានអត្ថប្រយោជន៍ជួយទ្វារមាស៖

១.ផ្លែប័រ៖ ជាការពិតណាស់ ផ្លែប័រមិនត្រឹមតែមានរសជាតិឆ្ងាញ់នោះទេ តែមានអត្ថប្រយោជណ៍នឹកស្មានមិនដល់។ នេះក៏ព្រោះតែក្នុងផ្លែព័រសម្បូរដោយ ខ្លាញ់ល្អ វីតាមីនបេ៦ ប៉ូតាស្យូម ដែលទាំងអស់នេះគឺជួយកាត់បន្ថយភាពស្ងួតរបស់ទ្វារមាស ជួយដល់ការបញ្ចេញទឹករំអិលរបស់ទ្វារមាសតាមធម្មជាតិ ដែលជួយការពារទ្វារមាសកុំឱ្យស្ងួតខ្លាំង និងជួយឱ្យសុខភាពផ្លូវភេទអ្នកញុំាល្អប្រសើរផងដែរ។

២.ផ្លែក្រូច៖ នៅក្នុងផ្លែក្រូចសម្បូរដោយ វីតាមីនស៊ី និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដូច្នេះការញុំាផ្លែក្រូចគឺមានប្រយោជន៍ច្រើនជួយដល់ទ្វារមាសដូចជា ជួយកាត់បន្ថយជំងឺដុំសាច់ក្នុងស្បូន ជួយជម្រុញឈាមរត់ស្រួល និងជួយបង្កើនលទ្ធភាពមានកូន។ ដូច្នេះស្រីៗយើង កុំភ្លេចទម្លាប់ញុំាផ្លែក្រូចខ្លះផង អាច១សប្ដាហ៍ញុំា១ទៅ២ដងក៏បានដែរ។

៣.ផ្លែប៉ោម៖ ការទទួលទានផ្លែប៉ោមគឺមានប្រយោជន៍ជួយដល់សុខភាពបរបស់ទ្វារមាស​នេះក៏ព្រោះតែក្នុងផ្លែប៉ោមសម្បូរដោយ phytoestrogen phloridzin និងសារធាតុប្រឆាំងអុកស៊ីតកម្ម ពេលញុំាទៅជួយជម្រុញលំហូរឈាមទ្វារមាស ជួយធ្វើឱ្យទ្វារមាសមានសំណើម។ អ្វីដែលពិសេសផ្លែប៉ោមក៏មានប្រយោជន៍ជួយដល់សុខភាពរបស់ក្រពះពោះវៀនដូចគ្នាព្រោះវាសម្បូរដោយជាតិសរសៃ។

ជាចុងក្រោយបងប្អូនស្រីៗយើងក្រៅពីការធ្វើអនាម័យទ្វារមាសឱ្យបានត្រឹមត្រូវ ក៏គួរតែ ឧស្សាហ៍ញុំាផ្លែឈើ៣មុខនេះផង ព្រោះមានប្រយោជន៍ច្រើនជួយសុខភាពទ្វារមាសនិងសុខភាពទូទៅដូចគ្នា៕

 ប្រភព៖ pharmeasy

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1140

អត្ថបទទាក់ទង

#ជំងឺ

មិនទាន់ចាស់ផង កើតជំងឺបាត់! ៣ទម្លាប់ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម
Tror Sopheap
July 2 2024
259 views

#ជំងឺ

សមាគមបេះដូងអាមេរិកប្រាប់ថា មនុស្ស២ប្រភេទនេះមិនគួរហាត់ប្រាណ២ពេលនេះ អាចនឹងអាយុខ្លី
Daddy_Rath (ប៉ាប៉ារតន៍)
July 1 2024
1.8 K views

#ជំងឺ

បញ្ហាគេងស្រម៉ុក អាចប៉ះពាល់ផលគុណភាពជីវិត ប្រឈមមុខទៅនឹងជំងឺមួយចំនួនបន្ថែមទៀត
Pheakdey Pao
July 1 2024
44 views

#ជំងឺ

ញុំា៥មុខនេះ ជួយស្រូបជំងឺមហារីក ថែមទាំងការពារតម្រងនោមឱ្យអ្នករីករាយបានទៀត
Thida Pet
July 1 2024
868 views

#ជំងឺ

ទម្លាប់អាក្រក់៣ ធ្វើរាល់ថ្ងៃ បេះដូងងាយខូច ប្រឈមនឹងជំងឺលើសឈា.មទៀត
Thida Pet
June 29 2024
380 views

#ជំងឺ

ភេសជ្ជៈ៣ ផឹករាល់ថ្ងៃ ជួយជម្រុញមុខងារថ្លើម និងបឺតជាតិពុលចេញពីថ្លើមគ្មានសល់
Thida Pet
June 29 2024
4.3 K views
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

សមាគមបេះដូងអាមេរិកប្រាប់ថា មនុស្ស២ប្រភេទនេះមិនគួរហាត់ប្រាណ២ពេលនេះ អាចនឹងអាយុខ្លី
Daddy_Rath (ប៉ាប៉ារតន៍)
July 1 2024
1.8 K views

#ជំងឺ

ញុំា៥មុខនេះ ជួយស្រូបជំងឺមហារីក ថែមទាំងការពារតម្រងនោមឱ្យអ្នករីករាយបានទៀត
Thida Pet
July 1 2024
868 views

#អាហារ

អាហារទាំង ៤នេះ ជួយបណ្ដុះអារម្មណ៍អ្នកឱ្យចេះរីករាយ ស្រស់ថ្លាចេញពីស្រ្តេស
Tror Sopheap
July 1 2024
791 views

#អាហារ

ផ្លែឈើធម្មតាៗ ញុំាប្រចាំថ្ងៃ ការពារជំងឺលើសសម្ពាធឈា.ម និងជំងឺបេះដូង
Thida Pet
July 1 2024
405 views

#ជំងឺ

មិនទាន់ចាស់ផង កើតជំងឺបាត់! ៣ទម្លាប់ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម
Tror Sopheap
July 2 2024
259 views

#ជំងឺ

បញ្ហាគេងស្រម៉ុក អាចប៉ះពាល់ផលគុណភាពជីវិត ប្រឈមមុខទៅនឹងជំងឺមួយចំនួនបន្ថែមទៀត
Pheakdey Pao
July 1 2024
44 views
អត្ថបទថ្មីៗ
#សម្រស់July 2 2024
វេជ្ជបណ្ឌិត ឯកទេសកែសម្ពស្ស​ប្រាប់ ផលិតផល4ប្រភេទ ហាមយកមកប្រើលើមុខ បើមិនចង់ខ្ទេចមុខមុនបានស្អាត
#ជំងឺJuly 2 2024
មិនទាន់ចាស់ផង កើតជំងឺបាត់! ៣ទម្លាប់ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម
#ជំងឺJuly 1 2024
សមាគមបេះដូងអាមេរិកប្រាប់ថា មនុស្ស២ប្រភេទនេះមិនគួរហាត់ប្រាណ២ពេលនេះ អាចនឹងអាយុខ្លី
#ជំងឺJuly 1 2024
បញ្ហាគេងស្រម៉ុក អាចប៉ះពាល់ផលគុណភាពជីវិត ប្រឈមមុខទៅនឹងជំងឺមួយចំនួនបន្ថែមទៀត
#ចិត្តសាស្ត្រJuly 1 2024
ចង់បានសុភមង្គល និងក្តីសុខក្នុងគ្រួសារ ប្តីប្រពន្ធត្រូវតែចៀសឲ្យឆ្ងាយនៅរឿង ៤ចំណុចនេះ
#អាហារJuly 1 2024
ផ្លែឈើធម្មតាៗ ញុំាប្រចាំថ្ងៃ ការពារជំងឺលើសសម្ពាធឈា.ម និងជំងឺបេះដូង
ទំនាក់ទំនងផ្សព្វផ្សាយនៅទីនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

sam.businesscambodia@gmail.com

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia