កុមារ
៤ស្នៀតពិសេស កំណត់យកភេទកូនប្រុសឬស្រី គូស្វាមីថ្មោងថ្មីអាចសាកល្បងបាន
Senghong Kong
September 19 2022
1.4 K views

គ្រប់គូស្វាមីភរិយាទាំងអស់ តែងតែមានគម្រងក្នុងការយកកូន ខ្លះចង់បានកូនប្រុស ខ្លះចង់បានកូនស្រី។ ទោះបីជាការកំណត់ភេទកូនមានការសិក្សាមិនសូវច្រើន ប៉ុន្តែក៏នៅតែមានអំណះអំណាងមួយចំនួន បានលើកឡើងថាអាចធ្វើការកំណត់យកភេទកូនប្រុសឬស្រីបាន មានភាគរយច្រើន ប្រសិនបើគូស្វាមីមានគម្រងច្បាស់លាស់។ ការកំណត់ភេទ គេអាចធ្វើបានដោយវិធីធម្មជាតិ និងសុប្បនិម្មិត។ ប្រសិនបើលោកអ្នកចង់កំណត់ភេទកូន ដោយធម្មជាតិតម្រូវការដៃគូទាំង២រៀបចំផែនការឱ្យបានមុនហោចណាស់រយៈពេល៣ខែ។

មុននឹងបង្កើតកូនបាន អ្នកត្រូវយល់ដឹងជាមុនសិន ជាទូទៅបុរសជាអ្នកកំណត់ភេទកូន ព្រោះស្ត្រីមានក្រូម៉ូសូមXនិងX ហើយបុរសមានក្រូម៉ូសូម Xនិង Y ប្រសិនចង់បានកូនត្រូវរងចាំស្ត្រីធ្លាក់ស៊ុតបង្កកំណើតជាមុនសិន។ នៅពេលដែលមេជីវិតX ជួបជាមួយនឹងមេជីវិតX នោះអ្នកនឹងទទួលបានកូនស្រី។ ផ្ទុយទៅវិញទៅពេលដែលមេជីវិតY ជួបជាមួយមេជីវិត X បានមុន នោះអ្នកនឹងទទួលបានកូនប្រុស បើផ្អែកតាមការចែករំលែករបស់គេហទ័រ huggies

វីធីដែលអាចកំណត់ភេទកូនបាន គេបានបែងចែកជា៤វិធីរួមមាន៖

១ ពេលវេលាក្នុងការរួមភេទ៖ ដើម្បីកំណត់ភេទត្បិតតែវាមិនអាចជាក់លាក់សម្រេចបាន១០០ភាគរយ ប៉ុន្តែវាអាចបង្កើតឱកាសកំណត់យកភេទប្រុសឬស្រ្តីបាន បើផ្អែកតាមលោកវេជ្ជបណ្ឌិត Landrum Shettles ដែលជាអ្នកស្រាវជ្រាវពីមេជីវិត ក្នុងទស្សវត្តន៍១៩៦០។ យុទ្ធសាស្ត្រលោកវេជ្ជបណ្ឌិតបានបែងចែកដូចខាងក្រោម៖

-     ចង់បានកូនស្រី ត្រូវរួមភេទមុនពី ២.៥ទៅ៤ថ្ងៃ មុនពេលស្ត្រីធ្លាក់មេជីវិត។ ព្រោះមេជីវិតX មានកម្លាំងខ្លាំងជាង ស៊ូជាង និងរស់នៅបានយូរជាង មេជីវិតYរបស់បុរស។ មេជីវិតY ត្បិតតែវារត់លឿនជាង ប៉ុន្តែវាខ្សោយនឹងឆាប់ស្លាប់មុន ហេតុនេះ ការរួមភេទមុនថ្ងៃស្ត្រីធ្លាប់មេជីវិត ដើម្បីឱ្យមេជីវិតXរបស់បុរសទៅរងចាំមេជីវិតXរបស់ស្ត្រី មុនអាចបង្កើនឱកាសមានកូនស្រីបានច្រើន។

-     ចង់បានកូនប្រុសត្រូវ រួមភេទឱ្យចំថ្ងៃស្ត្រីធ្លាក់មេជីវិត។ មេជីវិតY រត់បានលឿនជាង មេជីវិតX ហេតុនេះការរួមភេទនៅថ្ងៃដែលស្រ្តីធ្លាក់មេជីវិត វានឹងបង្កើនឱកាសក្នុងការឱ្យYជួបជាមួយXបានមុន ដែលងាយនឹងបង្កើតបានកូនប្រុស។

ចំណាំ៖ ជាធម្មតាស្រ្តីតែងធ្លាប់មេជីវិតក្នុងថ្ងៃទី១៤ បន្ទាប់ពីមករដូវ។ ឧទាហរណ៍ បើស្ត្រីមករដូវថ្ងៃទី១ នោះគាត់នឹងធ្លាក់មេជីវិតនៅថ្ងៃទី១៤។ បើគាត់មករដូវថ្ងៃទី៥ នោះមេជីវិតនឹងធ្លាក់នៅថ្ងៃទី១៨។ ដោយសារស្ត្រីតែងមករដូវមិនទៀងទាត់ ហេតុនេះវីធីមួយទៀត គេអាចដឹងថ្ងៃធ្លាក់មេជីវិតបានតាមរយៈឧបករណ៍តេស្តមេជីវិតដែលអាចរកទិញតាមឱសថស្ថាននានាបាន(អាចសួររបៀបប្រើពីពួកគាត់)។

២ ទម្រង់នៅក្នុងការរួមភេទ៖ ផ្អែកតាមប្រភពដដែល គេបានណែនាំថា ដោយសារតែមេជីវិតYរត់បានលឿនជាង ហេតុប្រសិនបើអ្នកចង់បានកូនប្រុសគួររើសទម្រង់រួមភេទដែលអាចបាញ់បញ្ចូលមេជីវិតចូលជ្រៅ។ ផ្ទុះទៅវិញ បើចង់បានកូនស្រី គួររើសយកទម្រង់រួមភេទដែល បាញ់បញ្ចូលមេជីវិតរាក់ៗ ដែលវាផ្ដល់អាទិភាពឱ្យមេជីវិតX បានជួបX ភាគរយច្រើនជាង។

៣ រៀបចំមជ្ឈដ្ឋានទ្វារមាស៖ រួមភេទ នៅពេលមុនធ្លាក់មេជីវិត ទ្វារមាសរបស់ស្ត្រីនឹងមានស្ថានភាពស្ងួតដែលហៅថាអាស៊ីត ជាតិជូរច្រើន ហេតុនេះវានឹងសម្លាប់មេជីវិតឈ្មោលY ច្រើន​ ដែលមានន័យថាសម្របសម្រួលមេជីវិតX បានជួបX បានច្រើនជាង បង្កើនឱកាសមានកូនស្រី។ ផ្ទុយទៅវិញ ការរួមភេទចំថ្ងៃធ្លាប់មេជីវិត ទ្វារមាសស្ត្រីនឹងមានរំអិល ឬសើមដែលហៅថាបាស វានឹងសម្របសម្រួលឱ្យមេជីវិតឈ្មោលY ចូលទៅជួបមេជីវិតXបានមុន បង្កើនឱកាសមានកូនប្រុស។ នេះបើផ្អែកតាមប្រភព huggies។  

៤ កត្តាចំណីអាហារ ៖ ត្រូវតែអនុវត្តទាំងបុរសនិងស្ត្រី។

-     សម្រាប់កូនស្រី ដៃគូទាំងសងខាង គួរទទួលទានត្រូវទទួលទានអាហារឱ្យម៉ាញេស្យូមច្រើន បន្លែ ផ្លៃឈើ ត្រី សាច់តិចតួច ហើយទទួលទានអាហាររសជាតិសាប។

-     សម្រាប់កូនប្រុស គួរទទួលទានអាហារសម្បូរជាតិប៉ូតាស្យូម ទទួលទានសាច់ឱ្យបានច្រើន និងអាហាររសជាតិប្រៃបន្តិច។

ជាថ្មីម្ដងទៀតការកំណត់ភេទកូននេះ ទារទាមឱ្យមានកំណត់ផែនការឱ្យបានច្បាស់លាស់រយៈហោចណាស់២ទៅ៣ខែមុន មិនមែនអនុវត្តភ្លាមអាចមានកូនបានភ្លាមនោះទេ។ មួយវិញទៀតគូស្វាមីភរិយាប្រសិន បើចង់កំណត់យកភេទកូន អាចស្វែងរកការប្រឹក្សាណែនាំបន្ថែមជាមួយគ្រូពេទ្យជំនាញ ព្រមទាំងគួរតែពិនិត្យសុខភាពជាមុន មុនសម្រេចចិត្តយកកូនចៀសវាងសុខភាពឳពុកម្ដាយមិនល្អ អាចប៉ះពាល់ដល់សុខភាពរបស់កូន ដោយប្រការណាមួយ៕

ប្រភពបន្ថែម ៖ medicalnewstoday

អត្ថបទដោយ៖ Senghong

 

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#កុមារ

កូនៗ! ញ៉ាំអាហារមានសារជាតិ ១នេះ ប៉ូវខួរក្បាល រាងកាយលូតលាស់លឿន ហើយរឹងមាំ
Tror Sopheap
March 31 2025
3.1 K views

#កុមារ

កុមារអាយុ ៨ឆ្នាំកើតជំងឺធ្លា.ក់ទឹកចិ.ត្ត នេះជារោគសញ្ញាកុមារមានបញ្ហា
Tror Sopheap
March 24 2025
2.2 K views

#កុមារ

ឱ្យកូនចាយលុយមិនគិត អនាគតក្រខ្លួន គួរបង្រៀន ១វិធីនេះឱ្យកូនស្គាល់ពីតម្លៃលុយ
Tror Sopheap
March 21 2025
378 views

#កុមារ

ប្រយ័ត្នកូនផង! មានក្មេងម្នាក់អាយុ ១៣ឆ្នាំ មានជំងឺដាច់សរសៃឈាមខួរក្បាល
Tror Sopheap
March 16 2025
1.5 K views

#កុមារ

អប់រំកូនបែបសម័យទំនើប ឪពុកម្តាយលែងឈឺក្បាល កូនលែងក្បាលរឹង ហើយកូនគិតទៀត
Tror Sopheap
March 13 2025
1.6 K views

#កុមារ

អាហារ ៦មុខសម្បូរជាតិខ្លាញ់ល្អៗ ចិញ្ចឹមខួរក្បាលកុមា ពូកែចងចាំ មិនឈឺច្រើន
Tror Sopheap
March 4 2025
2.3 K views
អត្ថបទថ្មីៗ
#ព័ត៌មានApril 18 2025
ខេត្ត ១នេះ បានលេខ២ មានអ្នកចូលរួមសង្ក្រាន្តរយៈពេល ៣ថ្ងៃគឺ ២លាននាក់ជាង
#ព័ត៌មានApril 18 2025
អបអរសាទរ! រាជធានីជើងខ្លាំង ១នេះមានអ្នកចូលរួមលេងសង្ក្រាន្តឆ្នាំ២០២៥ ច្រើនជាងគេ
#ចិត្តសាស្ត្រApril 17 2025
៤ចំណុចជួយអ្នកកាត់កាត់ស្រ្តេស កាត់បញ្ហាបាក់ទឹកចិត្ត ឱ្យអ្នករស់នៅបានយូរ
#អាហារApril 17 2025
អាហារទាំង ៤មុខនេះ សម្បូរវីតាមីន D ជួយប៉ូវឆ្អឹងរឹងមាំដល់ចាស់
#ព័ត៌មានApril 13 2025
នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យក្រើនរម្លឹកពលរដ្ឋឱ្យប្រយ័ត្នអគ្គិភ័យថ្ងៃចូលឆ្នាំ ៣ថ្ងៃនេះ
#អាហារApril 13 2025
អ្នកមើលទូរស័ព្ទច្រើន ញ៉ាំអាហារបែបនេះ ការពារព្រិលភ្នែក ម្ញូប និងឈឺភ្នែក

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia