Han So Hee មានទម្លាប់ថែស្បែកតាម4ជំហានសំខាន់ៗនេះសោះ ទើបធ្វើឱ្យស្បែកនាងស្អាត មានសំណើនភ្លឺថ្លាដូចកញ្ចក់
សម្រាប់អ្នកមិនទាន់បានស្គាល់ Han So Hee គឺជាតារាសម្ដែង មានប្រជាប្រិយ១រូបក្នុងប្រទេសកូរ៉េខាងត្បូង ដែលនៅក្នុង Instargram របស់នាងមានអ្នកចុចតាមដានរហូតដល់១៧លាននាក់ជាង។ មិនត្រឹមតែមានទេពកោសល្យខាងសម្ដែង នោះទេសម្រស់រូបរាងរបស់តារារូបនេះក៏ស្អាតខ្លាំងណាស់ផងដែរ។
បែបនេះហើយបងប្អូនជាពិសេសតាមដានរបស់គាត់ច្បាស់ជាដឹងដឹងហើយ ថាគាត់មានទម្លាប់ថែរក្សាស្បែកថែរក្សាសម្រស់របស់គាត់ដូចម្ដចខ្លះ?ពីព្រោះថាក្នុងអត្ថបទនេះគឺមិនបានលើកនិយាយពីផលិតផលដែលគាត់ប្រើប្រាស់ថាមានប្រភេទប្រេនមកពីខាងណានោះទេតែយើងមកលើក៤ជំហាននៃការថែរក្សាសម្រស់របស់គាត់នេះបើយោងតាមរយៈប្រភពeditorji។
ខាងក្រោមនេះគឺជា៤ជំហានសំខាន់ៗកញ្ញា Han So Hee បានចែករំលែក៖
ទី១ការសម្អាតមុខ៖ ជាការពិតណាស់ Han So Hee គឺមានទម្លាប់សម្អាតស្បែកមុខរបស់គាត់ឱ្យបានស្អាតល្អ ពីព្រោះថា ការសម្អាតមុខ គឺជារឿង១សំខាន់ជាងគេ។មានន័យថាទោះអ្នកប្រើប្រាស់ផលិតផលល្អប៉ុណ្ណាក៏ដោយ បើអ្នកសម្អាតមុខមិនបានស្អាត មុខអ្នកច្បាស់ជាងាយឡើងរោល ឡើងមុន ដោយសារមេរោគ ធូលីដីផ្សេង ក៏ធ្វើឱ្យអ្នកងាយស្ទះរន្ធញើសបង្កជាបញ្ហាខាងលើឡើងមក ដូច្នេះទោះផលិតផលមិចក៏ទប់មិនឈ្នះដែរ។ ក៏ប៉ុន្ដែមិនត្រូវស្អាតច្រើនលើសកំណត់ពេកទេ អាចធ្វើឱ្យមុខស្ងួតវិញ៏មិនល្អសម្រាប់ស្បែក។
ទី២ Han So Heeប្រើប្រាស់Toner៖ Han So Hee គឺនាងជ្រើសរើសប្រើប្រាស់Toner ជាប្រចាំថ្ងៃ ដើម្បីជួយកម្ចាត់ជាតិពុលដែលនៅសេសសល់បន្ទាប់ពីស្អាតមុខ មួយវិញទៀតទឹក Toner ក៏មានប្រយោជន៍ជួយបង្រួមរន្ធញើស និងរក្សាស្បែករបស់នាងឱ្យក្មេងជាងវ័យផងដែរ។
ទី៣ Han So Hee ប្រើប្រាស់សេរ៉ូម៖ គឺនាងមានទម្លាប់ប្រើប្រាស់ សេរ៉ូមជាចាំបាច់ ព្រោះសេរ៉ូមនឹងជួយធ្វើឱ្យ ស្បែកភ្លឺថ្លាមាន ជួយក្នុងការកាត់បន្ថយទំហំរន្ធញើស ការគ្រប់គ្រងជាតិខ្លាញ់ ដែលរួមចំណែកដល់ការរក្សាបាននូវស្បែកស្អាត ជួយបំបាត់ស្នាមមុនជាដើម។
ទី៤ Han So Hee ប្រើប្រាស់ Moisturiser៖ ជាការពិតណាស់ ការប្រើប្រាស់ ប្រភេទឡេផ្ដល់សំណើម(Moisturiser) គឺ Han So Hee តែងតែបើជាចាំបាច់ព្រោះ(Moisturiser) គឺជួយផ្ដល់ជាតិសំណើមដល់ស្បែកធ្វើឱ្យស្បែកមានសុខភាពល្អ ភ្លឺថ្លាដូចកញ្ចក់។
ជាចុងក្រោយក្រៅពីផលិតផលថែស្បែក Han So Hee ក៏គិតគូរលើរបបអាហារ ការធ្វើលំហាត់ប្រាណទៀងទាត់ គឺជារឿងសំខាន់សម្រាប់ការថែសម្រស់របស់នាងដូចគ្នា។បន្ថែមលើសពីនេះបើតាមរយៈកិច្ចសម្ភាសន៍ 2018 ជាមួយ Arirang កញ្ញាHan So Hee ក៏បានលើកឡើងផងដែរថាការគេង៏ជាជម្រើសសំខាន់១សម្រាប់អ្នកក្នុងការថែរក្សាសម្រស់ដូចគ្នា៕