សម្រស់
ចង់បានរោមចិញ្ចើមស្អាត សាកបាន! រូបមន្តធម្មជាតិ៣បណ្ដុះរោមចិញ្លើមឱ្យដុះក្រាស់ មានទម្រង់ស្អាតដូចគូស
Senghong Kong
August 4 2023
2.4 K views

ពេលដែលយើងមានចិញ្ចើមស្អាត រោមចិញ្ចើមក្រាស់ហាស ធ្វើឱ្យទម្រង់មុខរបស់យើងបង្កើនភាពទាក់ទាញថែមមួយកម្រិត ផ្ទុយពីពេលអត់សូវមានរោមចិញ្ចើម ពីទៅរាងស្រលះ ទូលាយៗដូចខ្វះរសជាតិអីម្យ៉ាងលើមុខយើងចឹង។ ដោយសារដឹងងហាស បានស្រីៗពួកគាត់តែគូសចិញ្ចើមជាប្រចាំ អ្នកខ្លះទៀតក៏ទៅសាក ទៅផ្លុំអីចឹងទៅ ដើម្បីឱ្យមើលទៅចិញ្ចើមគាត់មានទម្រង់ លើកទម្រង់មុខឱ្យកាន់ស្រស់ស្អាត ជឿជាក់ និងមានភាពទាក់ទាញជាងមុន។

រោមចិញ្ចើមអាចស្តើរពីធម្មជាតិ អ្នកខ្លះទៀតអាចបញ្ហាពីមានបញ្ហាស្បែក ដូចជាផ្សិត និងជំងឺសើរស្បែកផ្សេងៗទៀត ដែលធ្វើឱ្យខូចខាតទម្រង់ចិញ្ចើមរបស់ពួកគាត់ នេះបើផ្អែកតាមការពន្យល់ពីបណ្ឌិត Sarita Sanke ឯកទេសរោគសើស្បែក និងគ្រឿងសំអាង តាមរយៈប្រភព emedihealth។  

អ៊ីចឹងហើយ បើបងប្អូនមានរោមចិញ្ចើមស្ដើងៗ ខ្លីៗ ពណ៌ស្រាលមិនសូវមានទម្រង់ ហើយមិនចង់ទៅសាក ទៅបាក់ នៅឡើយទេ ហើយចង់បានរោមចិញ្ជើមឱ្យដុះក្រាស់បែបធម្មជាតិ វេជ្ជបណ្ឌិតបានណែនាំថា អាចសាករូបមន្តធម្មជាតិទាំង៣ខាងក្រោមនេះបាន៖

រូបមន្តទី១៖  ប្រេងដូង ជួយប្រេងធម្មជាតិដែលមានអត្ថប្រយោជន៍ខ្ពស់ នឹងអាចជួយបណ្ដុះសក់ ហេតុនេះហើយទើបគេប្រើប្រាស់ប្រេងដូងធ្វើឱ្យសារធាតុផ្សំក្នុងសាប៊ូកក់សក់ជាច្រើនប្រភេទ។ ប្រេងដូងក៏មានវីតាមីE ប្រូតេអ៊ី និងជាតិដែក ដែលជួយឱ្យឫសគល់នៃសក់រឹងមាំ ហេតុនេះហើយអ្នកទាំងអស់គ្នាក៏អាចយកប្រេងដូងលាបបណ្ដុះរោមចិញ្ចើមបានផងដែរ។

វិធីប្រើ គ្រាន់តែយកប្រេង២ទៅ៣ដំណក់ ម៉ាស្សាថ្មមៗលើចិញ្ចើម រយៈពេល២ទៅ៣នាទី ហើយទុកចិត្តមួយយប់ ព្រឹកឡើងចាំលាងចេញ។ ព្យាយាមម៉ាស្សាបែបនេះឱ្យបានរាល់ថ្ងៃ រយៈ៣ខែ អ្នកឃើញលទ្ធផលហើយ។

រូបមន្តទី២៖ ទឹកដោះគោ ដូចដែលបងប្អូនបានដឹងហើយ ទឹកដោះគោស្រស់សម្បូរទៅដោយវីតាមីនD ប្រូតេអ៊ីន ជាតិកាល់ស្យូមខ្ពស់ ដែលអាចធ្វើឱ្យសក់ដុះក្រាស់ និងមិនងាយជ្រុះ។

វិធីប្រើ ដើម្បីយកទឹកដោះគោមកបណ្ដុះរោមចញ្ចើមបាន គ្រាន់តែប្រើសំឡីកប្បាយជ្រលក់ក្នុងទឹកដោះគោ ហើយលាបលើចិញ្ចើម អាចធ្វើជារាងរាល់យប់មុនចូលគេបានដូចគ្នា។

រូបមន្តទី៣៖ ប្រេងអូលីវ និងទឹកឃ្មុំ។ របៀបលាយ ប្រើប្រេងអូលីវ ៤ទៅ៥ដំណក់ លាយជាមួយទឹកឃ្មុំ ៣ដំណក់ កូរចូលគ្នាឱ្យសព្វ ហើយលាបម៉ាហ្សាលើចិញ្ចើមល្មម អាចធ្វើរាល់យប់មុនគេងបានដូចគ្នា។

ជារួមមក ទាំង៣រូបមន្តនេះ សុទ្ធតែជារូបមន្តធម្មជាតិ អាចជួយឱ្យរោមចញ្ចើមរបស់អ្នកទាំងអស់គ្នាដុះក្រាស់ តាមបែបធម្មជាតិបាន អាចជ្រើសរើសសាកល្បងរូបមន្តមួយណាក៏បានដែរគិតថាងាយស្រួលសម្រាប់ខ្លួនឯង៕

អត្ថបទដោយ៖ Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia