សម្រស់
រូបមន្តស្បែកស្អាត! ញ៉ាំខូឡាជែនធម្មជាតិរាល់ថ្ងៃ ជម្រុះកោសិកាចាស់បន្តឹងស្បែក សាច់ចាំមិនងាយចាស់
Mourn Kunthea
July 11 2023
7.4 K views

អាយុកាន់តែច្រើនវ័យកាន់តែចាស់ ស្បែករបស់យើងនឹងកាត់បន្ថយការផលិតខូឡាជែនខ្សោយទៅៗ នៅពេលដែលស្បែកបាត់បង់ខូឡាជែន គឺវានឹងប្រែប្រួលសភាពលក្ខណៈទៅជា ស្ងួត ឡើងស្នាមអុចខ្មៅៗ ស្បែកប្រែជាជ្រីវជ្រួញ ជាពិសេសត្រង់កន្ទុយភ្នែក ថ្ងាស ម្រាមដៃ និងប្រអប់ដៃជាដើម។

ជាការពិតណាស់ យោងតាមការបញ្ជាក់កេហទំព័រ Healthline បានបញ្ជាក់ថា ដើម្បីទប់ស្កាត់ភាពចាស់ជ្រីវជ្រួញនៅលើស្បែក និងជួយរក្សាសុខភាពស្បែកឱ្យសភ្លឺរលោងពីខាងក្នុង អ្នកត្រូវញ៉ាំអាហារដែលផ្ទុកជាតិខូឡាជែនឱ្យបានរាល់ថ្ងៃ ញ៉ាំឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ អាហារដែលផ្ទុកជាតិខូឡាចែនច្រើនបំផុតមានដូចជា៖

-ការញុំាត្រីទាំងស្បែក៖ មនុស្សភាគច្រើនពេលញុំាត្រី ពួកគេយកស្បែកត្រីចេញ​ ក៏ប៉ុន្តែអ្នកជំនាញបាននិយាយថា មួយតួខ្លួនរបស់ត្រីសុទ្ធតែជាកន្លែងដែលសម្បូរអាមីណូអាស៊ីត ដែលជួយជំរុញដល់ការផលិតខូឡាជែន។ ជាពិសេស ការញុំាត្រីសាល់ម៉ុន ក៏ប៉ុន្តែដោយសាត្រីសាល់ម៉ុនមានតម្លៃរាងថ្លៃបន្តិច ដូច្នេះលោកអ្នកអាចញុំាត្រីដែលសម្បូរក្នុងស្រុកខ្មែរបានដូចគ្នា ដូចជាត្រីរ៉ស់ ត្រីដៀប និងប្រភេទកូនត្រីផ្សេងៗទៀត។

-សាច់គោ និងសាច់ទ្រូងមាន់៖ ចំពោះសាច់២ប្រភេទនេះ គឺអាចនិយាយបានថាជាប្រភពវីតាមីនដ៏ល្អបំផុតក្នុងការជួយទ្រទ្រង់ការផលិតខូឡាជែន ជួយជំរុញនឹងថែរក្សាខូឡាជែនក្នុងសរីរាង្គកាយ។

-ផ្លែឈើនិងបន្លែពណ៌បៃតង៖ ដូចជាប៉េងប៉ោះ ចេក ក្រូច ក្រូចឆ្មា ស្ត្រប៊ឺរី ប៉ោមខៀវ ម្នាស់ ត្របែក ស្វាយទុំ ម្ទេសហាហ្វៃ ដែលពពួកអាហារទាំងនេះ គឺជាប្រភពវីតាមីនស៊ី។ អ្នកជំនាញនិយាយថា វីតាមីនស៊ី គឺបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញការផលិតខូឡាជែន ជួយឱ្យស្បែកភ្លឺរលោង ស្រស់ថ្លាពីខាងក្នុង។ រូបមន្តញ៉ាំ៖ អ្នកអាចយកចេកមួយផ្លែ ប៉ោមខៀវ១ផ្លែ ស្លឹកបន្លែពណ៌បៃតង ក្រឡុកចូលគ្នាញ៉ាំរាល់ព្រឹកឱ្យបាន១ខែជាប់មុនអាហារអ្នកនឹងឃើញស្បែកប្លែកលើសលាបឡេ។

Spinach & Apple Detox Smoothie - Life is but a Dish

-សណ្ដែកសៀង ៖ សំបូរទៅដោយភាពល្អនៃអាស៊ីតអាមីណូ សណ្តែកមានប្រូតេអ៊ីនខ្ពស់ដែលជួយក្នុងការសំយោគខូឡាជែន។

-ផ្លែក្រូចពណ៌លឿង៖ វីតាមីន C ដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតប្រូខូឡាជែន។ ដូច្នេះការ​ទទួល​បាន​វីតាមីន C គ្រប់គ្រាន់​គឺ​សំខាន់​ណាស់​។ ពពួកផ្លែប៊ឺរី និងផ្លែក្រូចផ្សេងទៀតក៏ផ្តល់អត្ថប្រយោជន៍ដូចគ្នាផងដែរ។

អាហារខូឡាជែននេះមិនមែនចេះតែញ៉ាំតាមចិត្តចង់នោះទេ បើចង់ឆាប់ឃើញផលលុះត្រាតែញ៉ាំតាមការណែនាំ “ នៅពេលមនុស្សម្នាក់ដាក់ចិត្តញ៉ាំអាហារខូឡាជែនគឺគេហាមមិនញ៉ាំផ្អែម និងជាខ្លាញ់ច្រើនពេកនោះទេ ពីព្រោះថានៅពេលដែលរាងកាយរបស់យើងផ្ទុកទៅដោយសារធាតុស្ករ និងខ្លាញ់លើសចំនួន គឺធ្វើឱ្យរាងកាយរបស់យើងបាត់បង់សមត្ថភាពក្នុងការផលិតខូឡាជែន ជាហេតុធ្វើឱ្យអាហារដែលយើងខំព្យាយាមញ៉ាំទាំងប៉ុន្មានគឺគ្មានន័យទេ៕

អត្ថបទដោយ៖ គន្ធា

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 909

អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

រួមភេ.ទបែបគុណភាព! ៣ទម្លាប់ធ្វើឱ្យដៃគូ ឬស្វាមីភរិយារួមភេ.ទពេញចិត្តមានក្តីស្រឡាញ់
Tror Sopheap
November 1 2024
8.1 K views

#អាហារ

មុនរួមភេ.ទ! អ្នកញ៉ាំអាហារទាំង ៥ ប៉ូវកម្លាំង ដុតអារម្មណ៍ផ្លូវភេ.ទ
Tror Sopheap
November 3 2024
3.2 K views

#ជំងឺ

រួមភេ.ទពេលយប់ ធ្វើឱ្យអ្នកទទួលគុណសម្បត្តិធំៗ ទាំង ៣យ៉ាងឱ្យដៃគូពេញចិត្តណាស់
Tror Sopheap
November 5 2024
1.3 K views

#អាហារ

រំលាយខ្លាញ់! អ្នកញ៉ាំអាហារ ៥នេះ ស្រកទាំងខ្លាញ់ ថែសម្រស់ឱ្យស្អាត ឱ្យក្មេងជាងវ័យ
Tror Sopheap
November 18 2024
694 views

#អាហារ

វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%
Tror Sopheap
November 11 2024
675 views

#អាហារ

អាហារពេលព្រឹក ៤មុខជួយការពារស្បែកពីការខូច ឱ្យក្មេងជាងវ័យ ហើយស្រកគីឡូ
Tror Sopheap
November 3 2024
544 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រNovember 21 2024
អ្នកជំនាញប្រាប់ថា ប្រើក្បួនពិសេសនេះ ជួយស្រាយបញ្ហាចេញទ្រូងឱ្យស្រឡះចិត្ត ឱ្យចិត្តរឹងមាំ
#អត្ថបទ PRNovember 20 2024
ក្រុមហ៊ុន បច្ចេកវិទ្យាធំមួយរបស់ថៃ រៀបចំកម្មវិធីសិក្ខាសាលាស្ដីអំពី “ការបង្កើតសហគ្រាសដ៏ឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហា បច្ចេកវិទ្យាជូនសហគ្រិន
#ចិត្តសាស្ត្រNovember 20 2024
អាហារ ៤មុខ ជួយកាត់ស្រ្តេស ឱ្យផ្លូវចិត្តរីករាយ ស្រស់ថ្លា
#អាហារNovember 18 2024
រំលាយខ្លាញ់! អ្នកញ៉ាំអាហារ ៥នេះ ស្រកទាំងខ្លាញ់ ថែសម្រស់ឱ្យស្អាត ឱ្យក្មេងជាងវ័យ
#ចិត្តសាស្ត្រNovember 12 2024
បញ្ហាចិត្តមែនទេ? មានផ្នត់គំនិតបែបនេះ ជួយអ្នកគ្រប់គ្រងចិត្ត និងជីវិតឱ្យមានក្តីសុខ
#អាហារNovember 11 2024
វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia