សម្រស់
ញ៉ាំបាយឡើងគីឡូមែនទេ? នេះជាតិចនិកថ្មី ទោះញ៉ាំបាយ១ថ្ងៃ៣ដងក៏មិនធ្វើឱ្យឡើងគីឡូដែរ

ជឿថាបងប្អូនប្រាកដជាធ្លាប់បានដឹងហើយថា ការញ៉ាំបាយ គឺអាចធ្វើឱ្យយើងឡើងគីឡូបានដោយមិនដឹងខ្លួន ព្រោះបាយសម្បូរទៅដោយជាតិកាឡូរី និងកាបូនអ៊ីដ្រាត។ ប៉ុន្តែបងប្អូនមានដឹងឬអត់ តើយើងគួរញ៉ាំបាយតាមវិធីបែបណាដើម្បីកុំឱ្យឡើងគីឡូ? ចង់ដឹងច្បាស់តោះអានអត្ថបទខាងក្រោម។

យោងតាមប្រភពដែលបានចុះផ្សាយដោយគេហទំព័រ food.ndtv បាននិយាយថា តិចនិកក្នុងការញ៉ាំបាយដើម្បីកុំឱ្យឡើងគីឡូ ទីមួយគឺយើងត្រូវចេះជ្រើសរើសប្រភេទអង្ករ។ អង្កដែលល្អ យើងអាចយកមកចម្អិនញ៉ាំបាន និងមិនធ្វើឱ្យឡើងគីឡូមាន ៣ប្រភេទគឺ អង្ករសំរូប អង្ករក្រហម និងអង្ករខ្មៅ។

១.អង្ករសំរូប៖ ជាប្រភេទអង្ករដែលសម្រាប់ញ៉ាំក្នុងគោលបំណងសម្រកទម្ងន់ និងមិនធ្វើឱ្យឡើងគីឡូ។ ព្រោះវាសម្បូរទៅដោយជាតិសរសៃអាហារ ដែលជួយបង្កើន ការរំលាយអាហាររបស់អ្នកបានលឿន។ អង្ករសំរូប ១០០ ក្រាមមានកម្រិតកាឡូរីប្រហែល ១១១ ប៉ុណ្ណោះ ខុសពីអង្ករសធម្មតា ១០០ក្រាម មានកម្រិតកាឡូរីរហូតដល់ ១៥០។

២.អង្ករក្រហម៖ អង្ករក្រហម វាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មហៅថា anthocyanin ។ សារធាតុនេះត្រូវបានគេរកឃើញថាវា អាចជួយក្នុងការគ្រប់គ្រងទម្ងន់របស់យើងឱ្យនៅថេរបាន។ លើសពីនេះទៀត អង្ករក្រហម ជួយពង្រឹងការរំលាយអាហាររបស់ឱ្យកាន់តែរហ័សផងដែរ។

៣.អង្ករខ្មៅ៖ អង្ករពណ៌រាងក្រម៉ៅនេះ ត្រូវបានគេរកឃើញថាវាសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្មច្រើន។ អង្ករខ្មៅ ឬគេហៅថាអង្ករព្រៃនេះវាផ្ទុកជាមួយសារធាតុមួយចំនួនដូចជា វីតាមីន B6 ស័ង្កសី ផូស្វ័រ និងនីយ៉ាស៊ីន ដែលមាននាទីធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានស្រួល និងមានកម្រិតកាឡូរីទាប។

ទន្ទឹមនឹងនេះដែរ បន្ទាប់ពីអ្នកដឹងតិចនិកក្នុងការជ្រើសរើសអង្ករហើយ អ្នកត្រូវដឹងពីក្បួនក្នុងការចម្អិន និងរបៀបនៃការញ៉ាំឱ្យបានត្រឹមត្រូវផងដែរ។ ចំពោះការចម្អិន អ្នកត្រូវយកអង្ករ ក្នុងបរិមាណសមសបមួយដែលអ្នកធ្លាប់ញ៉ាំ ទៅត្រាំក្នុងទឹករយៈពេល ១-២ នាទី​​ ​រួច​យកមកលាង​ទឹក​ ៣-៤ ដង​ដើម្បី​ឱ្យជ្រះម្សៅ​របស់អង្ករ ។ នៅពេលដាន់ចម្អិន អ្នក​​ត្រូវដាក់​​ទឹកឱ្យ​ច្រើន ដើម្បី​ឱ្យ​កម្រិត​ម្សៅ​ថយចុះយកាន់តែតិច។ បើអាចអ្នកគួរចម្អិនបានជាមួយទឹកដូង ព្រោះទឹកដូងមានសមត្ថភាពកាត់ជាតិម្សៅរបស់អង្ករបានល្អជាងទឹកស។ គន្លឹះចុងក្រោយគឺការញ៉ាំ អ្នកគួរតែមានបន្លែញ៉ាំជាមួយដូចជា សាឡាដ ម្ទេសប្លោក ឬបន្លែដែលអ្នកចូលចិត្ត៕

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 910

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សូមប្រយ័ត្ន! ខេត្ត ១នេះឈានដល់ខ្យល់ពុលពណ៌ក្រហមហើយ
Tror Sopheap
February 12 2025
12 K views

#អាហារ

ខ្សោយរួមភេ.ទ! ផ្លែឈើ ៤នេះជួយកើនថាមពល ឱ្យមេជីវិតមានគុណភាព ដៃគូពេញចិត្ត
Tror Sopheap
February 17 2025
10.7 K views

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.9 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
7.6 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.8 K views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រFebruary 23 2025
អ្នកចិត្តសាស្រ្តថា ធ្វើរឿង ៣នេះ ការរស់នៅរបស់មានសុភមង្គល មានក្តីរីករាយ
#កីឡាFebruary 22 2025
ប្រភពចំណូលធំៗ៤របស់ Ronaldo ដែលធ្វើឱ្យគាត់ក្លាយជាកីឡាករមានចំណូលច្រើនជាងគេ
#កុមារFebruary 21 2025
ឪពុកម្តាយធ្វើរឿង ១នេះដូចជាលោក Bill Gates នាំឱ្យកូនចេះគិត មានសមត្ថភាព អនាគតអស្ចារ្យ
#អត្ថបទ PRFebruary 21 2025
មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់វ៉េ (ម៉ាឡេស៊ី) មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ (កម្ពុជា) និងមន្ទីរពហុព្យាបាល ស៊ីង-ស្ពេសឹលីស (កម្ពុជា) បានធ្វើការរួមគ្នាដើម្បីបម្រើសហគមន៍នៅប្រទេសកម្ពុជា។
#អាហារFebruary 21 2025
ទោះកូវីដក្ដីទំនិញ២ប្រភេទនេះនៅតែលក់កើនឡើងរហូតដល់សព្វថ្ងៃនៅប្រទេសចិន
#កុមារFebruary 20 2025
Elon Musk ខ្វះភាពកក់ក្ដៅពីឪពុក តែម្ដាយគាត់ប្រើក្បួន២នេះ ធ្វើឱ្យគាត់ក្លាយជាមនុស្សឯករាជ្យ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia