កុមារ
ឪពុកម្តាយធ្វើរឿង ១នេះដូចជាលោក Bill Gates នាំឱ្យកូនចេះគិត មានសមត្ថភាព អនាគតអស្ចារ្យ
Tror Sopheap
February 21 2025
144 views

មានឪពុកម្តាយភាគច្រើនចិញ្ចឹមកូនគិតលើការលូតលាស់រាងកាយ ប៉ុន្តែខ្វះការយកចិត្តទុកដាក់ទៅលើខួរក្បាលនិងផ្លូវចិត្តកូនរបស់ខ្លួន។ ពេលកូនធំឡើង គេធំតែរាងកាយ ចំណែកចិត្តគំនិតបែរជាខ្វះជំនឿចិត្ត ខ្វះភាពក្លាហាន និងខ្វះការខំប្រឹងប្រែងតាំងពីនៅក្មេងមកម្ល៉េះ។ និយាយឱ្យខ្លីគឺថា លូតលាស់រាងកាយ តែខ្វះការអប់រំចិត្តគំនិតជាកត្តាធំមួយអាចឱ្យកូនពិការអនាគតក៏ថាបានដែរ។ ជាដំណោះស្រាយល្អបំផុតសម្រាប់ឪពុកម្តាយបណ្តុះពន្លឺអនាគតក្នុងខួរក្បាលលកូនតាំងពីតូចឱ្យហើយគឺបណ្តុះទម្លាប់អានសៀវភៅ។

ទោះបីសម័យនេះ ការអានជារឿងធម្មតា ជារឿងសាមញ្ញចំពោះឪពុកម្តាយមួយចំនួនក៏ពិតមែន តែវាជារឿងសំខាន់បំផុតក្នុងជីវិតនិងអនាគតកូនជារឿងមិនខ្វះបានឡើយ។ ការអានជាការកំណត់វាសនាកូនដែរ។

លោក Bill Gates ជាបុគ្គលមានខួរក្បាលខ្លាំងអាចដឹកនាំក្រុមហ៊ុន Microsoft បានព្រោះគាត់មានទម្លាប់ពិសេសមួយជាទម្លាប់អានសៀវភៅតាំងពីក្មេងជាទម្លាប់បណ្តុះបណ្តាលឡើងដោយលោកស្រីជាម្តាយ Mary Maxwell Gates និងលោកជាឪពុក William H. Gates។ ពួកគាត់យល់ឃើញថា សៀវភៅនឹងជួយអប់រំខួរក្បាលកូនគាត់ឱ្យចេះគិត ចេះពឹងលើខ្លួនមានអនាគតដោយមិនចាំបាច់មានឪពុកម្តាយនោះទេ។ នេះជាហើយជាការបញ្ជាក់ថា លោក Bill Gates ជាក្មេងម្នាក់ខំប្រឹងបង្កើតក្រុមហ៊ុន Microsoft ត្រឹមអាយុ ២០ឆ្នាំជាមួយលោក Paul Allen

ថ្មីៗ នេះលោក Gates បានបង្ហោះសារជាគំនិតមួយលើ LinkedIn ដោយសរសេរថា ដំបូន្មានរបស់ខ្ញុំសាមញ្ញទេគឺថា ចូរអានឱ្យបានច្រើន ហើយស្វែងរកជំនាញដែលអ្នកពេញចិត្ត ដើម្បីរៀនពីគាត់ ទើបអ្នកមានសមត្ថភាពពូកែមានឥទ្ធិពលលើអនាគត។ លោកបានបន្តថា ការអានសៀវភៅបានបង្រៀនឱ្យខ្ញុំចេះរឿងថ្មីៗ ហើយអាចគិតឃើញនៅអ្វីដែលប្លែកៗ ពីគេ។ ហើយនៅក្នុងជីវិតរបស់ខ្ញុំ ខ្ញុំពិតជាមានសំណាងណាស់ដែលមានឪពុកម្តាយចាំជួយលើកទឹកចិត្តខ្ញុំឱ្យអានគ្រប់ពេល។ ព្រោះការអានជាកត្តាជម្រុញឱ្យខួរក្បាលខ្ញុំយល់ដឹងអំពីពិភពលោកមួយនេះ។ ខ្ញុំគិតថា កត្តាអានជាកម្លាំងចលកររុញជីវិតរបស់ខ្ញុំឆ្ពោះទៅកាន់អនាគតក្នុងមុខជំនួញ និងការងាររបស់ខ្ញុំឱ្យមានលទ្ធផលអស្ចារ្យ។ ឥឡូវនេះ! ការអានសៀវភៅជាមូលដ្ឋានគ្រឹះក្នុងជីវិតរបស់ខ្ញុំយ៉ាងរឹងមាំ។

វាគ្មានអ្វីចម្លែកនោះទេថា លោក Gates មានសមត្ថភាពនិងខួរក្បាលអស្ចារ្យដែលធ្វើឱ្យជីវិតគាត់មិនចេះជាប់គាំង និងបាក់ស្បាត់ពេលមានបញ្ហាធំៗ នៅក្នុងជីវិតមុខជំនួញនោះទេ មកពីខួរក្បាលគាត់មិនជាប់គាំងនោះឯង។ គាត់ដាក់ប្រេងមាស៊ីនរហូតកុំឱ្យខួរក្បាលគាំងគឺបញ្ចូលចំណេះដឹងតាមរយៈការអានជាប្រចាំថ្ងៃទើបគាត់មានទិន្នន័យល្អៗ សម្រាប់គិតដើម្បីបំបែកបញ្ហា ឱ្យជីវិតនិងការងាររលូនទៅមុខជានិច្ច។ នេះជាការបញ្ជាក់ថា ពេលកូនស្រឡាញ់សៀវភៅ ស្រឡាញ់ការអានពីក្មេងហើយនោះ កូនរបស់អ្នកនឹងចេះអប់រំខ្លួនឯងដោយខ្លួនឯង។

បើនិយាយពីអានវិញ គាត់អាននៅគ្រប់ទីកន្លែងដែលអាចអានបានដូចជា កន្លែងធ្វើការ អានតាមឡាន និងមុនចូលគេងមួយម៉ោងគាត់អាន ដើម្បីគេងលក់ស្រួល។ តាមអ្នកវិទ្យាសាស្រ្តក៏ទទួលស្គាល់ថា ការអានជាវិធីបណ្តុះខួរក្បាលឱ្យមានសម្បូរគំនិតច្នៃប្រឌិតល្អៗ និងខួរក្បាលរីករាយផងដែរ។ លោក Bill Gates អានសៀវភៅប្រហែល ៥០ក្បាលជាងក្នុងមួយឆ្នាំ។ គាត់តែងនិយាយថា ខ្ញុំចំណាយពេលអានច្រើនណាស់ វាមិនខាតតម្លៃជីវិតរបស់ខ្ញុំនោះទេ។

ឪពុកម្តាយត្រូវចាំគំនិតមួយនេះថា អ្នកគ្មានពេលអប់រំកូនអស់មួយជីវិតទេ ប៉ុន្តែមានផ្លូវមួយ អ្នកអាចអប់រំកូនអស់មួយជីវិត ទោះបីគ្មានវត្តមានរូបអ្នកក៏ដោយ គឺបណ្តុះទម្លាប់កូនឱ្យអានសៀវភៅតាំងពីតូចនេះឯង។ ពេលកូនអ្នកអានសៀវភៅជាប្រចាំថ្ងៃនោះ សៀវភៅនេះជាចំណេះដឹង ជាអ្នកអប់រំកូនលោកអ្នកឱ្យចេះគិត ចេះប្រើខួរក្បាលដើម្បីបណ្តុះអនាគតដោយខ្លួនឯងយ៉ាងរឹងមាំជាមិនខានឡើយ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2391

អត្ថបទទាក់ទង

#កុមារ

ឪពុកម្តាយធ្វើរឿង ១នេះដូចជាលោក Bill Gates នាំឱ្យកូនចេះគិត មានសមត្ថភាព អនាគតអស្ចារ្យ
Tror Sopheap
February 21 2025
144 views

#កុមារ

Elon Musk ខ្វះភាពកក់ក្ដៅពីឪពុក តែម្ដាយគាត់ប្រើក្បួន២នេះ ធ្វើឱ្យគាត់ក្លាយជាមនុស្សឯករាជ្យ
Tror Sopheap
February 20 2025
66 views

#កុមារ

កូនមិនហ៊ាន ចេះតែខ្លាច នេះជាវិធីសាស្ត្របង្រៀនកូនមានជំនឿចិត្តលើខ្លួនឯង
Tror Sopheap
February 16 2025
514 views

#កុមារ

ឪពុកម្តាយប្រើភាសា ៦បែបនេះ ប៉ូវផ្លូវចិត្តកូនឱ្យមានក្តីស្រឡាញ់ក្នុងគ្រួសារ
Tror Sopheap
February 8 2025
992 views

#កុមារ

កាលអាយុ២ឆ្នាំ បុរសម្នាក់ចេះធ្វើរឿងទាំង២នេះ ដែលធ្វើឱ្យជីវិតជោគជ័យតាំងពីមិនទាន់ធំដឹងក្ដី
Vuthea Morn
February 6 2025
50 views

#កុមារ

វិធីនេះឱ្យឪពុកម្តាយចិញ្ចឹមកូនកុំឱ្យមានបញ្ហាផ្លូវចិត្ត ការពារអនាគត
Tror Sopheap
February 2 2025
570 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សូមប្រយ័ត្ន! ខេត្ត ១នេះឈានដល់ខ្យល់ពុលពណ៌ក្រហមហើយ
Tror Sopheap
February 12 2025
12 K views

#អាហារ

ខ្សោយរួមភេ.ទ! ផ្លែឈើ ៤នេះជួយកើនថាមពល ឱ្យមេជីវិតមានគុណភាព ដៃគូពេញចិត្ត
Tror Sopheap
February 17 2025
10.7 K views

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.9 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
7.3 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.8 K views
អត្ថបទថ្មីៗ
#កីឡាFebruary 22 2025
ប្រភពចំណូលធំៗ៤របស់ Ronaldo ដែលធ្វើឱ្យគាត់ក្លាយជាកីឡាករមានចំណូលច្រើនជាងគេ
#កុមារFebruary 21 2025
ឪពុកម្តាយធ្វើរឿង ១នេះដូចជាលោក Bill Gates នាំឱ្យកូនចេះគិត មានសមត្ថភាព អនាគតអស្ចារ្យ
#អត្ថបទ PRFebruary 21 2025
មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់វ៉េ (ម៉ាឡេស៊ី) មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ (កម្ពុជា) និងមន្ទីរពហុព្យាបាល ស៊ីង-ស្ពេសឹលីស (កម្ពុជា) បានធ្វើការរួមគ្នាដើម្បីបម្រើសហគមន៍នៅប្រទេសកម្ពុជា។
#អាហារFebruary 21 2025
ទោះកូវីដក្ដីទំនិញ២ប្រភេទនេះនៅតែលក់កើនឡើងរហូតដល់សព្វថ្ងៃនៅប្រទេសចិន
#កុមារFebruary 20 2025
Elon Musk ខ្វះភាពកក់ក្ដៅពីឪពុក តែម្ដាយគាត់ប្រើក្បួន២នេះ ធ្វើឱ្យគាត់ក្លាយជាមនុស្សឯករាជ្យ
#ចិត្តសាស្ត្រFebruary 20 2025
សម្តីមាសលោក ត្រាំ មុនក្លាយជាប្រធិបតីអាម៉េរិក មានសមត្ថភាពមិនធម្មតាទេ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia