អាហារ
ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
7.7 K views

មានប្រជាជនខ្មែរយើងមួយចំនួនមានការពេញនិយមផឹកភេសជ្ជៈផ្អែមៗ ដូចជាកាហ្វេ និងភេសជ្ជៈលើទីផ្សារដូចជាស្រាជាដើម។ ចំណែកអាហារវិញភាគច្រើនគឺរាងប្រៃនិងផ្អែម។ ការមានទម្លាប់ហូបបែបនេះ មិនយូរទេយើងនឹងបានរង្វាន់ជំងឺធាត់និងទឹកនោមផ្អែមជាមិនខាន។ យោងតាមគេហទំព័រ Telegrafi បានចុះផ្សាយថា អ្នកវិទ្យាសាស្ត្របានធ្វើការសិក្សាបានរកឃើញសារធាតុចំនួន ៨ នៅក្នុងផ្លែឈើអស្ចារ្យមួយគឺផ្លែក្រូចនេះឯង។ ព្រោះសារធាតុទាំងនេះជួយកាត់បន្ថយជាតិស្ករក្នុងអាហារនិងភេសជ្ជៈដើម្បីការពារអ្នកចេញឱ្យឆ្ងាយពីជំងឺទឹកនោមផ្អែមផងដែរ។

នៅក្នុងសារធាតុចំនួន ៨នោះ មានសារធាតុចំនួន ៧ថ្មីដែលគេបានរកឃើញមានឈ្មោះដូចជាសារធាតុ eriodictyl, សារធាតុ hesperetin, សារធាតុ ADMF, សារធាតុ DAME, សារធាតុ hernandulcine, សារធាតុ 4B-hydroxyhernandulcine និងសារធាតុ perillaldehyde ។ តាមក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Florida បានបញ្ជាក់បន្ថែមថា ពួកគេបានរកឃើញសមាសធាតុទាំងប្រាំពីរខាងលើនេះ បន្ទាប់ពីការធ្វើតេស្តលើក្រូចថ្លុង ក្រូចឃ្វិច និងក្រូចផ្អែម (sweet oranges)។

តាមលោកស្រីវេជ្ជបណ្ឌិត Yu Wang ជាអ្នកវិទ្យាសាស្ត្រផ្នែកចំណីអាហារបានដឹកនាំការស្រាវជ្រាវនេះបានប្រាប់កាសែត Telegrafi ថា ផ្លែក្រូចនេះមានជាតិផ្អែមបែបធម្មជាតិ មានជាតិសរសៃរជា "ឱកាសដ៏ប្រសើរ" ដើម្បីបន្ថយកម្រិតជាតិស្ករនៅក្នុងភេសជ្ជៈផ្សេងៗ ដើម្បីបន្ថយការសម្រកគីឡូនិងជំងឺទឹកនោមផ្អែម។ ការហូបផ្លែក្រូចស្រស់ទៀងទាត់ជួយបង្ការជំងឺតម្រងនោម ហើយកាត់បន្ថយការប្រឈមនឹងការផ្តុំជាតិកាល់ស្យូមជាហេតុបង្កឱ្យកើតបញ្ហាគ្រួសក្នុងតម្រងនោម។ ជាពិសេសនៅក្នុងផ្លែក្រូចមានជាតិ​ដែក មាន​វីតាមីន B6 ​ជួយ​ឱ្យមាន​ការផលិត​អេ​ម៉ូ​គ្លូ​បី​ន និង​បង្កើន​សមត្ថភាព​ដល់​ការដឹកនាំ​អុក​ស៊ីន​កាន់តែច្រើនជួយ​សម្អាតជាតិពុលក្នុងសរសៃ​ឈាម​បាន​យ៉ាង​ល្អ​។​​

ចំណុចពិសេសមួយទៀតការហូបផ្លែក្រូច និងផឹកទឹកក្រូចក្រឡុក មានអត្ថប្រយោជន៍ខុសគ្នាឆ្ងាយ។ បើផឹកទឹកក្រូចក្រឡុកច្រើននាំឱ្យជាតិស្ករកើនឡើងក្នុងខ្លួនរបស់អ្នក(អ្នកចង់ផឹកបន្ត)។ ពេលអ្នកហូបផ្លែក្រូចបកពីសំបកមានគុណប្រយោជន៍ជួយដល់សុខភាពព្រោះវាជួយឱ្យអារម្មណ៍ហូបទៅឆាប់ឆ្អែត(អ្នកហូបផ្លែក្រូចពីរនិងបីផ្លែមានអារម្មណ៍ឆ្អែតហើយ)។ ព្រោះវាមានជាតិសរសៃ មានជាតិ​វីតាមីន C និងមាន​ផ្ទុក​នៅ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម Polyphenols ជួយ​ការពារ​កោសិកា​ពី​ការ​ខូចខាត​ពី​រ៉ា​ឌី​កាល់​សេរីបានយ៉ាងល្អបំផុត​៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3133

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.3 K views

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
Tror Sopheap
March 13 2026
5.6 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
5.5 K views

#ព័ត៌មាន

ក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពេទ្យ ១នេះ មកពីប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ
Tror Sopheap
March 12 2026
5.1 K views

#ព័ត៌មាន

ដំណឹងល្អ! ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ទទួលអត្ថប្រយោជន៍ ៣នេះ
Tror Sopheap
March 5 2026
4.6 K views

#អាហារ

ផ្លែឈើខ្មែរ ៥នេះ ពូកែដុតបំផ្លាញជាតិខ្លាញ់ក្នុងពោះលឿន មានរាងស្អាត
Tror Sopheap
March 10 2026
3.6 K views
អត្ថបទថ្មីៗ
#ព័ត៌មានMarch 13 2026
ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
#ព័ត៌មានMarch 13 2026
អ្នកបង់ប.ស.ស គ្មានសមត្ថភាពការងារ គ្រួសារទទួលបានប្រាក់សោធន តែត្រូវគ្រប់លក្ខខណ្ឌ ៣នេះសិន
#អាហារMarch 12 2026
អ្នកផឹកស្រាពូកែលើកដាច់ៗ មិនយូរទេត្រៀមខ្លួនកើតជំងឺកាច ១នេះ
#ព័ត៌មានMarch 12 2026
ក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពេទ្យ ១នេះ មកពីប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ
#ព័ត៌មានMarch 11 2026
តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
#ជំងឺMarch 11 2026
នេះជារបបអាហារអ្នកជំងឺតម្រងនោម ចាំបាច់ត្រូវប្រុងប្រយ័ត្នបំផុត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia