លោក ដូណាល ត្រាំ ជាបុគ្គលមានមានសមត្ថភាពខ្ពស់ អាចធ្វើឱ្យពិភពលោកមានការផ្លាស់ប្តូរធំជារលកទីពីរ ក្នុងពេលគាត់ចូលកាន់តំណែងជាប្រធានាធិបតីទី ៤៧នេះ។ ខ្ញុំចង់ឱ្យអ្នកទាំងអស់គ្នា ងាកមកគិតពីចាប់អារម្មណ៍ពីសម្តីប៉ុន្មានប្រយោជន៍របស់លោក ត្រាំ មុនក្លាយជាប្រធិបតីសិន។ ជាសម្តីពេលគាត់ធ្វើជំនួញ។
១. ពេលអ្នកណាម្នាក់ជំទាស់ ឬប្រឆាំងនឹងអ្នក អ្នកត្រូវតែវាយតបទៅលើគេវិញ ធ្វើយ៉ាងឃោរឃៅ ហើយអ្នកត្រូវតែមានភាពរឹងមាំក្នុងការប្រយុទ្ធមួយនេះ។
២. ខ្ញុំព្យាយាមរៀនពីអតីតកាល ប៉ុន្តែខ្ញុំមានគម្រោងការណ៍សម្រាប់ពេលអនាគតដោយផ្ដោតតែទៅលើបច្ចុប្បន្នប៉ុណ្ណោះ។ ខ្ញុំជាបុគ្គលម្នាក់មិនចូលចិត្តធ្វើអ្វីមួយហើយចាញ់នោះទេ ខ្ញុំធ្វើហើយដឹងតែសម្រេចភាគច្រើនជាមិនខានឡើយ។ ផ្លូវឈ្នះគឺផ្តោតអារម្មណ៍នេះឯង។
៣. ខ្ញុំមានច្បាប់យ៉ាងសាមញ្ញមួយនៅពេលនិយាយដល់ការគ្រប់គ្រង: ជួលមនុស្សពូកែបំផុតពីដៃគូប្រកួតប្រជែងរបស់អ្នក ឱ្យប្រាក់ចំណូលទៅពួកគេច្រើនជាងមុន ហើយផ្តល់នូវរង្វាន់ឲ្យពួកគេ និងការលើកទឹកចិត្តដោយផ្អែកលើការអនុវត្តរបស់ពួកគេ។ នោះហើយជារបៀបដែលអ្នកកសាងប្រតិបត្ដិការថ្នាក់កំពូល។
៤. ខ្ញុំមិនជួលអ្នកវិភាគច្រើនទេ ហើយខ្ញុំមិនជឿទុកចិត្តលើការស្ទាបស្ទង់ទីផ្សាររបស់ពួកគេទេ។ ខ្ញុំធ្វើការស្ទង់មតិដោយខ្លួនឯង ហើយនិងធ្វើការសន្និដ្ឋានគំនិតដោយខ្លួនឯង។
៥. ខ្ញុំចូលចិត្តប្រគួតប្រជែងជាមួយពួកគេដែលធ្វើជំនួញនៅទីក្រុងញ៉ូវយ៉ក ហើយសម្រាប់ខ្ញុំគឺចូលចិត្តឈ្នះពួកគេ។
៦. មានមនុស្សជាច្រើនគិតខុសឆ្គងថា ការមានទីតាំងល្អ ជាគន្លឹះសំខាន់នាំទៅរកភាពជោគជ័យ។ សម្រាប់ខ្ញុំ អ្នកមិនចាំបាច់មានទីតាំងល្អបំផុតនោះទេ គឺអ្នកត្រូវមានជំនួញដែលល្អបំផុត ដែលធ្វើឲ្យអ្នកអាចបង្កើតចំណុចមានបៀបដោយខ្លួនឯង និងជាទីតាំងមានទំនាក់ទំនង ដែលត្រូវប្រើជំនាញផ្នែកចិត្តវិទ្យាដើម្បីទាក់ទាញចិត្តមនុស្ស។
៧. មនុស្សដែលចាំតែរិះគន់គេ ខ្ញុំហៅថា ជាមនុស្សបរាជ័យ ហើយចាំតែបង្អាក់គេ ចំពោះខ្ញុំគិតថា បើពួកគេមានសមត្ថភាពយ៉ាងពិតប្រាកដមែននោះ គឺមិនមករករឿងខ្ញុំទេ ពួកគេនឹងទៅធ្វើអ្វីម្យ៉ាងដែលមានប្រយោជន៍ជាងហ្នឹង៕ អត្ថបទដោយ៖ ទ្រ សុភាព