អត្ថបទ PR
មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់វ៉េ (ម៉ាឡេស៊ី) មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ (កម្ពុជា) និងមន្ទីរពហុព្យាបាល ស៊ីង-ស្ពេសឹលីស (កម្ពុជា) បានធ្វើការរួមគ្នាដើម្បីបម្រើសហគមន៍នៅប្រទេសកម្ពុជា។
Tror Sopheap
February 21 2025
43 views

ការចុះហត្ថលេខាកិច្ចព្រមព្រៀងភាពជាដៃគូដើម្បីភ្ជាប់ទំនាក់ទំនងការងារមិត្តភាពរវាង ៣ មន្ទីរពេទ្យ

ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ – មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់វ៉េ ទីក្រុងសាន់វ៉េ ដែលមកពីប្រទេសម៉ាឡេស៊ី បានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងភាពជាដៃគូជាមួយមន្ទីរពេទ្យកម្ពុជាចំនួនពីរ គឺមន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ និងមន្ទីរពហុព្យាបាល ស៊ីង-ស្ពេសឹលីស(SSMC) ដែលប្រារព្ធឡើងនៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ភាពជាដៃគូនេះផងដែរធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងទៅលើកិច្ចសហការក្នុងការព្យាបាលថែទាំសុខភាពរវាងស្ថាប័នទាំងបី។

៥

តាមរយៈកិច្ចព្រមព្រៀងនេះ អ្នកជំងឺដែលទទួលបានការពិគ្រោះ និងរោគវិនិច្ឆ័យដំបូងនៅមន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ​ និងមន្ទីរពហុព្យាបាលស៊ីង-ស្ពេសឹលីស(SSMC) នឹងទទួលបានឱកាសស្វែងរកការពិគ្រោះមតិទីពីរ និងការព្យាបាលបន្ថែមទៀតនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ សាន់វ៉េ ដ៏ល្បីល្បាញរបស់ Sunway Healthcare Group នៅទីក្រុង សាន់វ៉េ ប្រទេសម៉ាឡេស៊ី។ ក្នុងភាពជាដៃគូនេះក៏ធានាផងដែរថា បន្ទាប់ពីការព្យាបាល អ្នកជំងឺដែលត្រឡប់មកកម្ពុជាវិញនឹងទទួលបានការថែទាំតាមដានយ៉ាងត្រឹមត្រូវ និងយកចិត្តទុកដាក់ពីសំណាក់មន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ និងមន្ទីរពហុព្យាបាលស៊ីង-ស្ពេសឹលីស(SSMC)

៦

លើសពីនេះទៅទៀត កិច្ចសហការនេះក៏នឹងបង្ហាញពីជំនួបពិគ្រោះដ៏ញឹកញាប់ពីសំណាក់ក្រុមគ្រូពេទ្យឯកទេសរបស់ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ សាន់វ៉េ ទៅកាន់ មន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ និងមន្ទីរពហុព្យាបាលស៊ីង-ស្ពេសឹលីស(SSMC) ដែលនាំមកនូវការពិគ្រោះយោបល់ ដែលពោរពេញទៅដោយជំនាញ និងឯកទេស ផ្ទាល់ទៅដល់ប្រជាជនកម្ពុជា។ ក្រុមគ្រូពេទ្យឯកទេសផ្នែកជំងឺកុមារ សរសៃប្រសាទ សម្ភព និងរោគស្ត្រី រោគក្រពះ និងពោះវៀន នឹងបើកដំណើរការគ្លីនិកប្រចាំសប្តាហ៍ក្នុងមន្ទីរពេទ្យទាំងពីរក្នុងពេលឆាប់ៗនេះ ដើម្បីបង្កើននូវការចូលប្រើប្រាស់និងការទទួលបានការថែទាំវេជ្ជសាស្រ្តឯកទេស។

ក្នុងកម្មវិធីនេះផងដែរ ពិធីចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងភាពជាដៃគូនេះ មានការអញ្ជើញចូលរួមជាសាក្សីដោយ ឯកឧត្តម លោក Shaharuddin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា និងជាតំណាងរដ្ឋាភិបាលម៉ាឡេស៊ី។

 ៧

លោកវេជ្ជបណ្ឌិត Khoo Chow Huat នាយកគ្រប់គ្រងនៃមន្ទីរពេទ្យ និងប្រតិបត្តិការថែទាំសុខភាព Sunway Healthcare Group បានមានប្រសាសន៍ថា "មជ្ឈមណ្ឌលវេជ្ជសាស្ត្រ សាន់វ៉េ មានមោទនភាពជាខ្លាំងក្នុងការក្លាយជាដៃគូថែទាំសុខភាពដ៏គួរឱ្យទុកចិត្តសម្រាប់ប្រជាជនកម្ពុជា និងការធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកពាក់ព័ន្ធផ្នែកសុខភាពទាំងអស់ដើម្បីបង្កើនសេវាវេជ្ជសាស្រ្ត និងផ្តល់ជាមួយនឹងបទពិសោធន៍នៃការព្យាបាលប្រកបដោយសុវត្ថិភាព និងអាចទុកចិត្តបានជាមួយមជ្ឈមណ្ឌលវេជ្ជសាស្ត្រ សាន់វ៉េ "។

៩

លោកវេជ្ជបណ្ឌិត Khoo ក៏បានកត់សម្គាល់ថា តាមរយៈប្រព័ន្ធសារពត៌មាន Newsweek មន្ទីរពេទ្យសាន់វ៉េ បានទទួលចំណាត់ថ្នាក់នៅក្នុងចំណោមមន្ទីរពេទ្យកំពូលចំនួន ២៥០ នៅទូទាំងពិភពលោកក្នុងឆ្នាំ ២០២៤ និងជាប់ចំណាត់ថ្នាក់ផ្នែកឯកទេសពេទ្យកុមារ (កំពូលនៅប្រទេសម៉ាឡេស៊ី) ក៏ដូចជាចំណាត់ថ្នាក់ជាមន្ទីរពេទ្យឯកទេសល្អបំផុតប្រចាំអាស៊ីប៉ាស៊ីហ្វិក ២០២៤ ក្នុងប្រព័ន្ធសារពត៌មានNewsweek ផ្នែកវះកាត់ប្តូរជង្គង់ និងត្រគាក ក៏ដូចជាផ្នែកវះកាត់ភ្នែកឡើងបាយ និងភ្នែកឆ្លុះក្នុង និងជាចំណាត់ថ្នាក់មន្ទីរពេទ្យឯកជនកំពូលរបស់អាស៊ី ក្នុងឆ្នាំ ២០២៥ បន្តបន្ទាប់គ្នា។

១០

ចាប់តាំងពីការបង្កើតឡើងរយៈពេល ២៥ ឆ្នាំកន្លងមក ដើម្បីបំពេញតម្រូវការថែទាំសុខភាពដែលកំពុងរីកចម្រើនរបស់សហគមន៍ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ សាន់វ៉េ បានពង្រឹងភាពរីកចម្រើនរបស់ខ្លួន និងក្លាយទៅជាមន្ទីរពេទ្យឯកជនដ៏ធំបំផុតរបស់ប្រទេសម៉ាឡេស៊ី ជាមួយនឹងគ្រែដែលមានអាជ្ញាប័ណ្ណចំនួន ៨១០ មជ្ឈមណ្ឌល (Centres of Excellence )ចំនួន ២៨ និងឯកទេសវេជ្ជសាស្ត្រជាង ៦០។

១១

គម្រោងក្នុងការបើកអគារ F ក្នុងឆ្នាំ ២០២៦ - ប្លុកទីប្រាំមួយរបស់មន្ទីរពេទ្យនឹងក្លាយជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រកុមារ ដែលនឹងមានទំហំអាចផ្ទុកប្រហែល ១,១០០ គ្រែ។

១២

លើសពីនេះ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ សាន់វ៉េ ក៏បានក្លាយជាមន្ទីរពេទ្យឯកជនដំបូងគេក្នុងប្រទេសដែលមានការទទួលស្គាល់ទូទាំងមន្ទីរពេទ្យធំៗចំនួនបី គឺពីគណៈកម្មការចម្រុះអន្តរជាតិ (JCI) Gold Seal of Approval (USA) ក្រុមប្រឹក្សាប្រទេសអូស្ត្រាលីដែលស្តីពីស្តង់ដារថែទាំសុខភាព the Australian Council on Healthcare Standards (ACHS) និងសង្គមម៉ាឡេស៊ីដើម្បីគុណភាពសុខភាព the Malaysian Society for Quality in Health (MSQH) ផងដែរ។

ប្រព័ន្ធផ្សព្វផ្សាយ SUNWAY MEDICAL CENTER

/var/folders/nl/2trtz4jx45qg7x7xxbbdbmxhpcbb3b/T/com.microsoft.Word/Content.MSO/296A6593.tmp

https://www.facebook.com/sunwaymedicalinternational/

/var/folders/nl/2trtz4jx45qg7x7xxbbdbmxhpcbb3b/T/com.microsoft.Word/Content.MSO/FF4819.tmp

https://www.instagram.com/sunwaymedicalinternational/

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3080

អត្ថបទទាក់ទង

#អត្ថបទ PR

ដំណឹងល្អ! មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ ចុះអនុស្សរណៈយោគយល់គ្នាទទួលយក វ៉ាក់សាំងការពារមេរោគ HPV នាំចូលដោយក្រុមហ៊ុន Mitosis Bioscience មានបញ្ជិកា និងផលិតនៅអាមេរិក សម្រាប់អតិថិជន
Kaochou Ly
January 30 2026
33 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពី អត្ថប្រយោជន៍នៃម្សៅប្រូតេអ៊ីន និងរបៀបរៀបចំអាហារក្រឡុកដែលមានជីវជាតិ
Sreymom Cha
January 27 2026
232 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពី ការស្ទង់មតិរបស់ក្រុមហ៊ុន Herbalife បានរកឃើញថា សហគ្រិន ៣ ក្នុងចំណោម ៤ នាក់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រំពឹងទុកថានឹងមានការកើនឡើងនូវសេដ្ឋកិច្ចក្នុងឆ្នាំ 2026
Sreymom Cha
January 21 2026
96 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife កម្ពុជា រៀបចំកម្មវិធីអាហារូបត្ថម្ភលើកទី៣ នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់របៀបរស់នៅដែលមានសុខភាពល្អ
Sreymom Cha
December 11 2025
173 views

#អត្ថបទ PR

មូលនិធិគ្រួសារ Herbalife ផ្តល់ជំនួយសរុបចំនួន 184,500 ដុល្លារ ដល់អង្គការមិនស្វែងរកប្រាក់ចំណេញចំនួន 3 នៅក្នុងប្រទេសកម្ពុជា
Sreymom Cha
December 5 2025
322 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពី វិធីសាស្រ្តក្នុងការកសាងសាច់ដុំប្រកបដោយប្រសិទ្ធភាព
Sreymom Cha
November 25 2025
70 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia