ចិត្តសាស្ត្រ
វេជ្ជបណ្ឌិតជប៉ុនអាយុ ៩១ឆ្នាំប្រាប់ពីក្បួននាំផ្លូវចិត្តមានសន្តិភាពក្នុងជីវិតទោះបីមានបញ្ហាធំក៏ដោយ
Tror Sopheap
February 20 2025
1.2 K views

អាយុវែង មានសុខភាពមាំទាំ និងការរស់នៅរីករាយមានសំខាន់មួយគឺកត្តាផ្លូវចិត្តនេះឯង។ លោកវេជ្ជបណ្ឌិត Makoto Suzuki ចាប់ផ្តើមនិយាយអំពីអាយុវែង វាជាការលំបាកសម្រាប់គាត់ក្នុងការប្រាប់ការពិតបែបវិទ្យាសាស្រ្តណាស់ ប៉ុន្តែកត្តាមួយឱ្យគាត់រស់នៅដល់អាយុ ៩១ឆ្នាំគ្មានបញ្ហាសុខភាពគឺចិត្តរបស់គាត់ស្ងប់មានសន្តិភាព។ លោកវេជ្ជបណ្ឌិត Suzuki មកពីមជ្ឈមណ្ឌលស្រាវជ្រាវអូគីណាវ៉ារបស់វិទ្យាសាស្ត្រអាយុយឺនយូរប្រទេសជប៉ុនបានប្រាប់ថា “អាយុវែងមិនមែនគ្រាន់តែជាការបន្ថែមរបៀបរស់នៅនោះទេ តែយើងចេះអបអរសាទរឱ្យជីវិតនេះជាប្រចាំថ្ងៃ”។ នៅខាងក្រោមនេះជាក្បួនឱ្យគាត់រស់នៅមានអាយុវែង និងអ្នកផ្សេងទៀត៖

១. ភាពរឹងមាំ មាំនឹងបញ្ហាមិនចុះចាញ់៖ លោកវេជ្ជបណ្ឌិត Suzuki បានប្រាប់ថា ប្រជាជននៅអូគីណាវ៉ាមានអាយុវែង ព្រោះតែពួកយើងមានភាពរឹងមាំក្នុងចិត្ត ដែលវាមានការទាក់ទងជាមួយការប្រារព្ធពិធីបុណ្យក្នុងប្រណៃ។ ការធ្វើបុណ្យបែបនេះ ជួយឱ្យស្រ្តីម្នាក់នៅកោះអូគីណាវ៉ាមានអាយុ ១១០ឆ្នាំ ទោះបីគាត់ឆ្លងកាត់សមរភូមិអូគីណាវ៉ា និងភ្លើងសង្គ្រាមលោកលើកទីពីរក៏ដោយ ក៏គាត់មានសមត្ថភាពរក្សាចិត្តរឹងមាំ មានភាពស្ងប់ស្ងាត់ ដើម្បីបង្កើតជីវិតអាយុវែងបែបនេះឯង។

២. រស់ព្រោះតែអ៊ីគីហ្គី ikigai” មានន័យថា រស់ក្នុងបុព្វហេតុ ឬរស់តាមក្តីស្រមៃ ឬរស់តាមគោលបំណងក្នុងជីវិតតែមួយ។ នៅពេលសួរអំពី 'ikigai' វេជ្ជបណ្ឌិត Suzuki បានពន្យល់ថាវាជាអារម្មណ៍រស់ក្នុងគោលបំណងរបស់ខ្ញុំឱ្យបន្តធ្វើការរហូតដល់សព្វថ្ងៃនេះ ទោះបីគាត់មានអាយុ ៩១ឆ្នាំហើយក៏ដោយ គាត់មានក្តីសុខក្នុងចិត្តដែរ។ ការររស់នៅរបៀបនេះហើយធ្វើឱ្យគាត់មានការភ្ញាប់ទំនាក់ទំនងជាមួយគ្នាមិនថាក្មេងឬចាស់នោះទេនៅកោះអូគីណាវ៉ា។ គាត់មានភាពសកម្មណាស់ ចេញទៅដើរលេងជាមួយឆ្កែរបស់គាត់ បន្តធ្វើចំការតិចតួច... គាត់រីករាយជាមួយកិច្ចការស្រាវជ្រាវរបស់ខ្លួនណាស់ ហើយសត្វឆ្កែទាំងពីរក្បាលតែងនាំចិត្តគាត់ចាកចេញពីអារម្មណ៍ភាពតានតឹងពេលល្ងាចបានល្អណាស់។ យើងនៅទីនេះយើងរីករាយជាមួយគ្នាគឺកោះអូគីណាវ៉ា។

៣. ពាក្យថា Nankurunaisa ជាពាក្យ Okinawan មានន័យថា “ចូរយកជីវិតដូចវាមកចឹងដែរ”។ គឺថា ជីវិតកើតមកលើផែនដីជាការពិត ពេលយើងរស់នៅមានបញ្ហាតូចធំក៏ដោយ ចូរយើងត្រូវតែទទួលស្គាល់ការពិតដូចជាពេលយើងកើតមកចឹងដែរ។ ទើបជីវិតយើងអាចបន្តដំណើរទៅមុខយ៉ាងរឹងមាំ។ ពាក្យនេះក៏សម្តៅដែរថា យើងត្រូវតែឆ្ពោះទៅមុខជានិច្ចក្នុងជីវិត ទោះបីជាមានអ្វីកើតឡើងក៏ដោយ។ អ្នករស់នៅក្នុងកោះអូគីណាវ៉ាមិនសូវមានភាពតានតឹងផ្នែកផ្លូវចិត្តនោះទេ។ មានកត្តាសំខាន់មួយដែរគឺពួកគេមានចិត្តគំនិតវិជ្ជមានក្នុងបញ្ហានេះឯង។ ពេលគេសួរលោក​វេជ្ជបណ្ឌិត Suzuki ​អំពី​សេចក្តី​ស្លាប់ គាត់​បានឆ្លើយតបថា អ្នកអូគីណាវ៉ានិងខ្ញុំ​ចូល​ចិត្តនៅទីនេះ ហើយស្លាប់​នៅ​ទី​កន្លែងនេះដោយមានអារម្មណ៍សន្តិភាពឬស្ងប់ក្នុងអារម្មណ៍ពាស់៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2390

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

សម្តីមាសលោក ត្រាំ មុនក្លាយជាប្រធិបតីអាម៉េរិក មានសមត្ថភាពមិនធម្មតាទេ
Tror Sopheap
February 20 2025
120 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតជប៉ុនអាយុ ៩១ឆ្នាំប្រាប់ពីក្បួននាំផ្លូវចិត្តមានសន្តិភាពក្នុងជីវិតទោះបីមានបញ្ហាធំក៏ដោយ
Tror Sopheap
February 20 2025
1.2 K views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតថា អ្នកមានអាយុវែង គ្មានជំងឺក្នុងខ្លួន រស់ក្នុងក្តីសុខ មានទម្លាប់អស្ចារ្យទាំង ៣នេះ
Tror Sopheap
February 19 2025
1 K views

#ចិត្តសាស្ត្រ

ចិត្តសាស្រ្តពិសេស! ចង់ឱ្យអ្នកដទៃធ្វើអ្វីមួយតាមខ្លួន អ្នកត្រូវធ្វើរឿង ១នេះជាមុន
Tror Sopheap
February 19 2025
437 views

#ចិត្តសាស្ត្រ

អ្នកធ្វើរឿងនេះ ជាថ្នាំប៉ូវផ្លូវចិត្តរឹងមាំ មានក្តីស្រឡាញ់ និងសន្តិភាព
Tror Sopheap
February 19 2025
72 views

#ចិត្តសាស្ត្រ

អ្នកមានសញ្ញាទាំង ២នេះជាបុគ្គលចេះមិនក្បត់ មិនចេះលួចលាក់ដៃគូពីក្រោយខ្នងទេ
Tror Sopheap
February 17 2025
595 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សូមប្រយ័ត្ន! ខេត្ត ១នេះឈានដល់ខ្យល់ពុលពណ៌ក្រហមហើយ
Tror Sopheap
February 12 2025
12 K views

#អាហារ

ខ្សោយរួមភេ.ទ! ផ្លែឈើ ៤នេះជួយកើនថាមពល ឱ្យមេជីវិតមានគុណភាព ដៃគូពេញចិត្ត
Tror Sopheap
February 17 2025
10.7 K views

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.9 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
6.6 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.8 K views
អត្ថបទថ្មីៗ
#កុមារFebruary 21 2025
ឪពុកម្តាយធ្វើរឿង ១នេះដូចជាលោក Bill Gates នាំឱ្យកូនចេះគិត មានសមត្ថភាព អនាគតអស្ចារ្យ
#អត្ថបទ PRFebruary 21 2025
មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់វ៉េ (ម៉ាឡេស៊ី) មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ (កម្ពុជា) និងមន្ទីរពហុព្យាបាល ស៊ីង-ស្ពេសឹលីស (កម្ពុជា) បានធ្វើការរួមគ្នាដើម្បីបម្រើសហគមន៍នៅប្រទេសកម្ពុជា។
#អាហារFebruary 21 2025
ទោះកូវីដក្ដីទំនិញ២ប្រភេទនេះនៅតែលក់កើនឡើងរហូតដល់សព្វថ្ងៃនៅប្រទេសចិន
#កុមារFebruary 20 2025
Elon Musk ខ្វះភាពកក់ក្ដៅពីឪពុក តែម្ដាយគាត់ប្រើក្បួន២នេះ ធ្វើឱ្យគាត់ក្លាយជាមនុស្សឯករាជ្យ
#ចិត្តសាស្ត្រFebruary 20 2025
សម្តីមាសលោក ត្រាំ មុនក្លាយជាប្រធិបតីអាម៉េរិក មានសមត្ថភាពមិនធម្មតាទេ
#ចិត្តសាស្ត្រFebruary 20 2025
វេជ្ជបណ្ឌិតជប៉ុនអាយុ ៩១ឆ្នាំប្រាប់ពីក្បួននាំផ្លូវចិត្តមានសន្តិភាពក្នុងជីវិតទោះបីមានបញ្ហាធំក៏ដោយ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia