ព័ត៌មាន
សូមប្រយ័ត្ន! ខេត្ត ១នេះឈានដល់ខ្យល់ពុលពណ៌ក្រហមហើយ
Tror Sopheap
February 12 2025
4.6 K views

បរិស្ថានខ្យល់នេះពិតជាសំខាន់ដល់សុខភាពរបស់មនុស្សគ្រប់រូប។ កុំធ្វេសប្រហែសកុំប្រមាថថាមិនអី មានការពារទុកជាមុនទេ ទើបការពារសុខភាពបានល្អ។ តាមក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី១២ ខែកុម្ភៈ...មានគុណភាពខ្យល់ គឺ “មធ្យម”។

១. ពណ៌ក្រហមៈ ខេត្តពោធិ៍សាត់៖ សញ្ញាខ្យល់ពណ៌ក្រហមនេះ មនុស្សគ្រប់គ្នាគួរតែជៀសវាងសកម្មភាពខាងក្រៅ; ជៀសវាង តំបន់ដែលមានការបំពុលខ្យល់ខ្ពស់ ឬប្រើប្រាស់ឧបករណ៍ ការពារផ្លូវដង្ហើមប្រសិនបើចាំបាច់។ ប្រសិនបើមានរោគសញ្ញា សុខភាពនោះ គួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិត

២. ពណ៌ទឹកក្រូចៈ ខេត្តកោះកុង ៣. ពណ៌លឿងៈ ​ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តប៉ៃលិន

៤. ពណ៌បៃតងៈគុណភាពខ្យល់ល្អមានខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកំពត រាជធានីភ្នំពេញ​ ខេត្តស្ទឹងត្រែង ខេត្តស្វាយរៀង​ និងខេត្តតាកែវ

៥. ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មាន ខេត្តកំពង់ឆ្នាំង ​ខេត្តក្រចេះ ខេត្តព្រៃវែង ខេត្តរតនគិរី​ ខេត្តឧត្តរមានជ័យ ខេត្តមណ្ឌលគីរី និងខេត្តត្បូងឃ្មុំ។

០០១២

476123233 942349311419888 9003133726282615753 N

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2362

អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia