អាហារ
បង្កងសាច់ដុំជួយសុខភាពខួរក្បាល និងសរសៃឈាម ពីកសិដ្ឋានខ្មែរចិញ្ចឹមបង្កងនៅកណ្ដាលស្ទឹង
Tror Sopheap
February 11 2025
143 views

ការហូបបង្កងអត់ដឹងពីប្រភពច្បាស់លាស់អាចប៉ះពាល់សុខភាពដោយអត់ខ្លួនទេព្រោះគេអាចលាយជាតិគីមីជាហេតុនាំឱ្យប៉ះពាល់ដល់ខួរក្បាលនិងជំងឺមួយចំនួនទៀត។ ថ្ងៃនេះ ក្រុមការងារចាបបៃតងបានមកកន្លែងពិភពបង្កងនៅស្រុកកណ្តាលស្ទឹងខេត្តកណ្តាលជាកន្លែងចិញ្ចឹមបង្កងដ៏ធំមួយ ចិញ្ចឹមបង្កងតាមបែបធម្មជាតិគិតពីសុខភាពជាចម្បង។ លោក ហៃ ជាម្ចាស់កន្លែងពិភពបង្កងបានប្រាប់ថា បង្កងមានសុខភាពល្អ អ្នកញ៉ាំបង្កងក៏សុខភាពល្អដែរ។ មានកត្តាមួយនាំឱ្យបង្កងសុខភាពល្អ ត្រូវការប្តូរទឹកកង្វក់ចេញក្នុងមួយសប្តាហ៍ម្តងនិងមួយខែជាច្រើនម្តង ដើម្បីបង្កើនបរិមាណខ្យល់អុកស៊ីសែនក្នុងស្រះហើយបញ្ចេញចោលឧស្ម័នពុលផ្សេងៗ ចេញ។ និយាយទៅបង្កងសាច់ដុំនេះត្រូវការបរិស្ថានស្អាត ទឹកស្អាត កុំឱ្យវាស្រ្តេស ទើបសាច់បង្កងមានរសជាតិឆ្ងាញ់ហើយល្អដល់សុខភាពណាស់។ 

តាមលោក ហៃ បានប្រាប់ថា បង្កងសាច់ជ្រាយៗ វាអាចប៉ះសុខភាព។ សាច់បង្កងមានគុណភាពរាងរឹងៗ ហើយការញ៉ាំបង្កងមានគុណប្រយោជន៍ដល់សុខភាពខួរក្បាលព្រោះវាមានសារធាតុ B12(វវាតួនាទីជួយខួរក្បាល ប្រព័ន្ធប្រសាទ និងដំណើការផលិតកោសិការគ្រាប់ឈាមក្រហម)។ និងមានសាធាតុ choline ព្រោះសារធាតុទាំងពីរនេះរក្សាសុខភាពមុខងារខួរក្បាលគិតបានលៀន។ ហើយបង្កងមានជាតិប្រតេអ៊ីនជួយសុខភាពរាងកាយដល់សាច់ដុំ កាត់បន្ថយការសម្រកគីឡូ ប៉ុន្តែសម្រាប់អ្នកលើសគីឡូ ក៏ហាមហូបខួរបង្កងដែរព្រោះវាមានជាតិខ្លាញ់ច្រើន តែគាត់អាចហូបសាច់បង្កងគ្មានបញ្ហាទេ។ សូម្បីតែសរសៃឈាមរបស់យើងក៏ដើរស្រួល។

គាត់បានបន្តថា បង្កងសាច់ដុំដែលយើងចិញ្ចឹមនៅពិភពបង្កងនេះ យើងគិតពីសុខភភាពទីមួយ ព្រោះនៅក្នុងបង្កងមិនមែនមានត្រឹមប្រូតេអ៊ីទេ វាទាំងមានជាតិអាស៊ីដខ្លាញ់អូមេហ្គា៣ ជាអាស៊ីដមានខ្លាញ់ដែលគុណភាពដល់សុខភាពខួរក្បាល និងបេះដូង។ តាមការស្រាវជ្រាវវិញក៏គេបានបញ្ជាក់ថា បង្កងជួយកាត់បន្ថយគ្រោះថ្នាក់ដាច់សរសឈាមខួរក្បាលរបស់មនុស្សចាស់មានប្រសិទ្ធភាពផងដែរ។ ហើយការប្រមូលផលបង្កងនេះយើងចាយពេលចាប់ពី៦ខែទៅ៨ខែឯណោះ ដើម្បីប្រមូលផលលក់លើទីផ្សារ។ នៅពិភពបង្កងនេះភាគច្រើនមានអ្នកទិញមកផ្ទាល់ដើម្បីបានស្រស់ៗ មានទំនុកចិត្តខ្លាំងណាស់។ អ្នកមានហូបគេមិនខ្លាចប៉ះពាល់ដល់សុខភាពទេ។

បើយោងតាមគេហទំព័រ webmd បានចុះផ្សាយថា បង្កងមានអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលមានសាធាតុចំនួនពីរបន្ថែមទៀតគឺអាស៊ីត eicosapentaenoic (EPA) និងអាស៊ីត docosahexaenoic (DHA) ដែលជួយការពារជំងឺបេះដូង រក្សាចង្វាក់បេះដូងលោតបានល្អក្នុងដំណើរផលិតឈាម កាត់បន្ថយសម្ពាធឈាម ហើយធ្វើឱ្យប្រសើរឡើងនូវមុខងារនៃសរសៃឈាមរបស់ខួរក្បាល៕ អត្ថបទដោយ៖ ទ្រ សុភាព

 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3074

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ប.ស.ស បានបញ្ចប់កិច្ចព្រមព្រៀងផ្តល់សេវាជាមួយមន្ទីរពេទ្យឯកជនចំនួន ២កន្លែងនេះ
Tror Sopheap
February 5 2026
4.8 K views

#ព័ត៌មាន

សូមប្រយ័ត្នជំងឺថ្មី! ក្រសួងសុខាភិបាលប្រកាសពីជំងឺចម្លង និងរោគសញ្ញាជំងឺស៊ីតាកូស៊ីស
Tror Sopheap
February 6 2026
2.1 K views

#ជំងឺ

តិចហូបលែងឆ្ងាញ់! នេះជារោគសញ្ញា និងមូលហេតុជំងឺច្រាលអាស៊ីតក្រពះធ្ងន់
Tror Sopheap
February 4 2026
2.1 K views

#ចិត្តសាស្ត្រ

គូស្នេហ៍ធ្វើរឿង ៥នេះភ្ជាប់ទំនាក់ទំនងរឹងមាំ មានក្តីសុខ ដែលមនុស្សភាគច្រើនមិនអើពើ
Tror Sopheap
February 4 2026
702 views

#ព័ត៌មាន

ពេលកូនអ្នកមាន ប.ស.ស មានអត្ថប្រយោជន៍ដល់អនាគតកូនៗ ជាច្រើន
Tror Sopheap
February 5 2026
591 views

#ជំងឺ

ដំណឹងល្អ! ស្រ្តីចាប់ពីអាយុនេះ ពិនិត្យជំងឺមហារីមាត់ស្បូនដោយមិនគិតថ្លៃនៅមន្ទីរពេទ្យហ្លួង ម៉ែ
Tror Sopheap
February 7 2026
572 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia