អាហារ
អស្ចារ្យកូនខ្មែរ! ផលិតប្រេងសណ្តែកដីជួយបំបាត់ការឈឺសន្លាក់ កាត់ខ្លាញ់អាក្រក់ពីបេះដូង
Tror Sopheap
February 12 2025
56 views

ការប្រើប្រាស់ប្រេងឆាដែលខ្វះគុណភាពលាយនិងសារធាតុគីមីនាំឱ្យប៉ះពាល់សុខភាពបេះដូង លើសគីឡូ និងខ្លាញ់រំថ្លើមណាស់។ បញ្ហាមួយទៀតគឺការប្រើប្រាសផលិផលចំណីអាហារដោយមិនដឹងពីប្រភពនាំឱ្យកើតជំងឺដោយអត់ដឹងខ្លួនទេ។ ការប្រើប្រេងឆាមានចំនួនកើនឡើងដោយសារវាជាតម្រូវការប្រចាំថ្ងៃក្នុងការចម្អិនអាហាររបស់ប្រជាពលរដ្ឋ។ ថ្ងៃនេះ ក្រុមការងារចាបបៃតងបានចុះមកផ្ទាល់នៅសិប្បកម្មផលិតប្រេងសណ្តែកដីមួយកន្លែងដោយឃើញថា ប្រេងសណ្តែកដីនេះគឺជាផលិតចេញពីសណ្តែកដីធម្មជាតិ មួយរយភាគរយមិនមានលាយសារធាតុគីមី រឺ សារធាតុរក្សាទុកអ្វីទាំងអស់។

ខ្ញុំបានសួរបុគ្គលិកស្រីម្នាក់ជាអ្នកធ្វើការនៅទីនោះ ថាតើប្អូនធ្លាប់ប្រើប្រាស់ប្រេងសណ្តែកដីចម្អិនអាហារទេ? គាត់បានឆ្លើយតបថា ខ្ញុំប្រើឆាហូបជាប្រចាំថ្ងៃដែរ។ ហើយខ្ញុំសួរបន្តថា តើមានគុណប្រយោជន៍បែបណាដែរពេលដែលប្អូនបានប្រើរួច? បុគ្គលិកស្រីស្រស់នោះគាត់បានញញឹមបន្តិចហើយតបថា ប្រេងសណ្តែកដីនេះ ខ្ញុំគិតថាល្អ ជាពិសេសម្តាយខ្ញុំប្រើទៅជួយបំបាត់ការឈឺសន្លាក់យ៉ាងមានប្រសិទ្ធភាព។ ហើយខ្ញុំបាន អរគុណគាត់!

ហើយលោក ខេង ឆេកូ ជាអ្នកគ្រប់គ្រងសិប្បកម្មកែច្នៃថាយហ្គើរ ផៅវើរ បាននិយាយថា ប្រេងសណ្តែកដីយើងផលិតដើម្បីសុខភាព យើងអត់លាយជាតិគីមីទេ យើងបានលីងគ្រាប់សណ្តែកដីហើយដាក់ចូលម៉ាស៊ីនដើម្បីគាបចេញជាប្រេងសណ្តែកដីភ្លាមៗ។ គ្រាប់សណ្ដែកដី ១០គីឡូក្រាមយើងអាចគាបបានប្រេង ២លីត្រជាង។ អ្នកអាចយកប្រេងសណ្ដែកដីនេះទៅប្រឡាក់ជាមួយសាច់ ចៀនឆា និងចម្អិនអាហារផ្សេងៗ ដើម្បីទទួលបាន អាហារឆ្ងាញ់គ្រប់មុខម្ហូបទាំងអស់។ប្រេងសណ្តែកដីសុទ្ធមានគុណប្រយោជន៍ជួយបំបាត់ការឈឺសន្លាក់ ការពារបញ្ហាបេះដូង និងការពារមហារីក ប្រយុទ្ធប្រឆាំងនឹងជំងឺលើសឈាម ជំនួយស្បែកអោយស្រស់ថ្លា និង សរសៃសក់អោយរលើបរលោង ពោលគឺវាមានគុណប្រយោជន៏ចំពោះសុខភាពអ្នកប្រើប្រាស់ខ្លាំងណាស់។ ប្រេងសណ្តែកដីខ្មែរ១០០%ជាផលិតផលប្រេងសណ្តែកដី ១០០%

គាត់បានបន្តថា ប្រេងសណ្តែងដីចំពោះសុខភាពបេះដូងគឺល្អណាស់។ វាកាត់បន្ថយជាតិខ្លាញ់អាក្រក់ឱ្យចេញពីសរសៃឈាម សូម្បីតែអ្នកម្តាយគាត់ក៏ប្រើប្រាស់ប្រេងសណ្តែកដីនេះហើយជាលទ្ធផលម្តាយគាត់ទទួលបានសុខភាពល្អ ជំងឺសន្លាក់ដែលធ្លាប់មានក៏ជាបាត់ជាស្ថាពរដែរ។ តាមការសិក្សាមួយ  British Journal of Nutrition បានបញ្ជាក់ថា ការញ៉ាំសណ្តែកដីឬប្រេងសណ្តែកដីចាប់ពី ១ដងទៅ ៤ ដងក្នុងមួយអាទិត្យមានអត្រាការស្លាប់ដោយសារជំងឺបេះដូងបានថយចុះពី ១១% ទៅ ១៩%។ មានការសិក្សាផ្សេងទៀតក៏បានបញ្ជាក់ដែរថា សារធាតុក្នុងសណ្តែកដីដែលអ្នកហូប ៤ដងក្នុងមួយអាទិត្យជួយបន្ថយហានិភ័យពីជំងឺបេះដូងចំនួន ៣៧%ឯណោះ។

ព្រោះតែប្រេងសណ្តែកដីសម្បូរខ្លាញ់ monounsaturated និង polyunsaturated fats ដែលជួយបន្ថយកូឡេស្តេរ៉ុលអាក្រក់ និងការពារជំងឺបេះដូងយ៉ាងមានប្រសិទ្ធភាព។ បើយោងតាមគេហទំព័រ Care Health Insurance Ltd. បានចុះផ្សាយពីប្រេងសណ្តែកដីថា ការប្រើប្រាស់ប្រេងសណ្តែកដីនេះវាមានផ្ទុកសារធាតុ arginine ជាអាស៊ីតអាមីណូ និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលធ្វើឱ្យលំហូរឈាមក្នុងសរសៃឈាមមានសុវត្ថិភាពហើយការពារជំងឺបេះដូង។ ដូច្នេះហើយ! អ្នកអាចប្រើប្រេងសណ្តែកដីជាប្រចាំថ្ងៃឬមួយអាទិត្យប្រើ ៤ដងក្នុងម្ហូបអាហារក៏បានដែរដើម្បីជួយពង្រឹងសុខភាពល្អឱ្យជីវិតរបស់អ្នកកាន់តែរីករាយពេលគ្មានជំងឺហើយអ្នកអាយុវែងថែមទៀត៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2362

អត្ថបទទាក់ទង

#អាហារ

បើមិនចង់ឱ្យជំងឺលើសឈាមកាន់តែធ្ងន់ធ្ងរ គួរទទួលទានរបបអាហារទាំងនេះ
Tror Sopheap
February 12 2025
165 views

#អាហារ

អស្ចារ្យកូនខ្មែរ! ផលិតប្រេងសណ្តែកដីជួយបំបាត់ការឈឺសន្លាក់ កាត់ខ្លាញ់អាក្រក់ពីបេះដូង
Tror Sopheap
February 12 2025
56 views

#អាហារ

បង្កងសាច់ដុំជួយសុខភាពខួរក្បាល និងសរសៃឈាម ពីកសិដ្ឋានខ្មែរចិញ្ចឹមបង្កងនៅកណ្ដាលស្ទឹង
Tror Sopheap
February 11 2025
54 views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
5.5 K views

#អាហារ

ប៊ូហ្វេដំបូងគេនៅកំពង់សោម នៅហាងញ៉ាំញ៉ាំ ម្នាក់អស់ ១ម៉ឺនរៀលជាង មាន ១៥មុខម្ហូប
Tror Sopheap
February 9 2025
139 views

#អាហារ

វេជ្ជ.ជំនាញប្រាប់ថាញ៉ាំទឹកឃ្មុំកាត់បន្ថយទឹកនោមផ្អែមហើយបំបាត់ស្រ្តេស
Tror Sopheap
February 7 2025
1.1 K views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia