អាហារ
ប៊ូហ្វេដំបូងគេនៅកំពង់សោម នៅហាងញ៉ាំញ៉ាំ ម្នាក់អស់ ១ម៉ឺនរៀលជាង មាន ១៥មុខម្ហូប
Tror Sopheap
February 9 2025
162 views

នៅកំពងសោមជាខេត្តមួយមានភ្ញៀវទេសចរណ៍ច្រើនជាតំបន់សមុទ្រ។ ហើយនៅទីនោះក៏ល្បីដែរថាម្ហូបអាហាររាងថ្លៃដែរ។ មានហាងខ្លះម្ហូបមួយចានបីម៉ឺនទៅបួនម៉ឺនរៀលធ្វើឱ្យភ្លៀវទេសចរខ្មែរយើងខ្លះទៅដើរលេងអស់លុយច្រើន។ បើទៅជាមួយគ្រួសារការចំណាយលុយកាន់តែច្រើនឡើង។ ឥឡូវនេះ! អ្នកកុំពិបាកចិត្តពេលទៅហូបអាហារជួបជុំជាមួយគ្រួសារចំណាយតិចហើយបានហូបអាហារច្រើនថែមទៀតគឺហាង Yummy Yummy សាខាកំពង់សោម នេះឯង។ មានប៊ូហ្វេថ្ងៃត្រង់បែបសៀមរាបដំបូងគេនៅក្រុងព្រះសីហនុនៅក្នុងម្នាក់តម្លៃត្រឹមតែ១៨០០០រៀល។

បងប្រុសជាម្ចាស់ហាង Yummy Yummy បាននិយាយថា ខ្ញុំដាក់តម្លៃអាហារប៊ូហ្វេ ១៨០០០រៀលនេះដែលមានម្ហូប ១៥មុខ ខ្ញុំចង់ឱ្យអ្នកមកលេងនៅកំពង់សោមមានម្ហូបអាហារតម្លៃថោកដែរ។ កុំឱ្យគេនិយាយថា មកលេងកំពង់សោមមានតែម្ហូបអាហារថ្លៃៗ ពេក ចំណាយលើម្ហូបអស់ច្រើនណាស់។ នៅហាងយើងសម្រាប់មនុស្សចាស់ហូបអត់យលលុយទេ។ ខ្ញុំគិតថាម្តាយគេម្តាយយើងឱ្យគាត់ហូបឆ្ងាញ់បានបុណ្យណាស់។

គាត់បានបន្តថា សម្រាប់អាហារនៅហាង Yummy Yummy របស់ខ្ញុំគិតពីសុខភាពរបស់ភ្ញៀវជាចម្បងដូចជាបន្លែយើងទិញពីសៀមរាបជាបន្លែធម្មជាតិហើយស្រស់ៗ ហើយសូម្បីបង្អែមយើងធ្វើក៏មិនឱ្យផ្អែមដែរយើងគិតពីសុខភាព។ ខ្ញុំចង់ឱ្យអ្នកមកលេងកំពង់មានអារម្មណ៍ថា កំពង់សោមក៏មានហាងអាហារតម្លៃថោកដែរ។ នៅកំពង់សោមហាងប៊ូហ្វេតម្លៃ ១៨០០០រៀលជាហាងទីមួយហើយនៅក្រុងសីហនុនេះ។

បងប្រុសបានបន្ថែមចុងក្រោយថា ខ្ញុំលក់ក្នុងតម្លៃនេះចំណេញតិចក៏ដោយ តែខ្ញុំធ្វើវាដោយក្តីស្រឡាញ់។ ពេលខ្ញុំបានឃើញបងប្អូនខ្មែរយើងមកហូបអាហារនៅហាងរបស់ខ្ញុំ ខ្ញុំមានអារម្មណ៍សប្បាយចិត្ត។ អ៊ីចឹងហើយសម្រាប់អាហារចំនួន ១៥មុខ តម្លៃ១៨០០០រៀលនេះហើយមនុស្សចាស់ហូបអត់លុយនេះជាក្តីស្រឡាញ់់គ្រួសាររបស់ខ្ញុំ”។ នៅកន្លែងហាង Yummy Yummy សាខាកំពង់សោមនេះ មានបាញ់ឆែវមានរូបមន្តពីសៀមរាប បូកជាមួយឡតអ្នកបាត់ដំបង ហើយអ្នកអាចអង្គុយញ៉ាំនៅខេត្តព្រះសីហនុយ៉ាងឡូយផងដែរ។ ហើយនៅស៊ុបត្រីស្លាមទៀតផង៕ អត្ថបទដោយ៖ ទ្រ សុភាព

អ្នកអាចទាក់ទងតាមផេក៖ Yummy Yummy សាខាកំពង់សោម និងតាមលេខ៖ 015 66 96 06, 095 63 66 96

១៦

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia