ចិត្តសាស្ត្រ
ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.8 K views

មនុស្សជាច្រើនសម្រកគីឡូចេះតែបរាជ័យច្រើនម្តងពេក ក៏សម្រេចបោះបង់។ ព្រោះតែអារម្មណ៍សម្រកគីឡូមានមួយពេលឬមួយឆាវតែប៉ុណ្ណោះ។ បើអ្នកចង់មានតាំងចិត្តខ្ពស់ដើម្បីកម្ចាត់ខ្លាញ់ចោល យករាងស្អាត មានភាពទាក់ទាញនោះ អ្នកមកដឹងពីសាច់រឿងរបស់កញ្ញាយ៉ាង ស៊ូប៊ីនបន្តិចសិន ដើម្បីធ្វើជាកម្លាំងចិត្តឱ្យអ្នកខំប្រឹងបានយូរ។

កញ្ញា យ៉ាង ស៊ូប៊ីន (Yang Soo Bin)ជាតារាដែលមានភាពល្បីល្បាញលើបណ្តាញសង្គម Facebook និង You Tube ខាងហូបចំណីអាហារ រហូតនាងគីឡូ ១៣១ គីឡូ ព្រោះតែបញ្ហាធាត់ពេកបណ្តាលឱ្យកើតជំងឺមហារីត្រង់បំពងក។ ហើយការសម្រកគីឡូនាងបានបរាជ័យរហូតអស់ទឹកចិត្ត ឈប់ម្តងហើយម្តង។ ហេតុអ្វីកញ្ញា ស៊ូប៊ីន អាចសម្រកគីឡូបាន? នាងបានប្រាប់ថា បើអ្នកបន្តធ្វើអ្វីមួយឱ្យមានភាពជាប់លាប់ចំពោះខ្លួនឯង វានឹងបង្កើតឱ្យអ្នកមានទំនុកចិត្តនិងមានតម្លៃផ្នែកអារម្មណ៍ចំពោះខ្លួនឯង។ ពេលអ្នកបន្តធ្វើបែបនេះ ទំនុកចិត្តលើខ្លួនឯងចេះកើនឡើង។ ខ្ញុំបានបរាជ័យក្នុងការសម្រកគីឡូច្រើនម្តង ព្រោះតែខ្ញុំគ្មានគោលដៅរឹងមាំ ម្តងធ្វើ ម្តងអត់។ ពេលខ្ញុំដាក់គោលដៅលើខ្លួនឯង ដើម្បីសម្រកគីឡូ ខ្ញុំបានព្យាយាមធ្វើរឿងតូចតាចក៏ខ្ញុំធ្វើវាដែរ ពេលខ្ញុំសម្រកគីឡូមានលទ្ធផល ខ្ញុំកាន់តែបន្តធ្វើវា ហើយខ្ញុំសប្បាយចិត្តពីការខំប្រឹងនេះ។ ខ្ញុំជឿជាក់ថា យើងទាំងអស់គ្នាអាចធ្វើបាន រាល់កិច្ចការអ្នកជឿជាក់។ ទោះបីយើង ដើរយឺតៗ ក៏ដោយ កុំឈប់ឱ្យសោះ។ នេះជាពាក្យសម្តីរបស់កញ្ញាយ៉ាង ស៊ូប៊ីន បានប្រាប់ថា ចង់សម្រកគីឡូកុំឱ្យចិត្តត្រឹមតែចង់ អ្នកព្យាយាមសម្រកគីឡូរហូតដល់មានលទ្ធផល អ្នកនឹងពេញចិត្តចំពោះខ្លួនឯង

ការធាត់បែបនេះ វាធ្វើឱ្យអារម្មណ៍នាងមិនល្អទេ។ នាងមានគោលដៅចង់បានរាងស្អាត តែវាមិនងាយស្រួលទេ នាងបានចំណាយពេលវេលាហាត់ប្រាណ តមអាហារ និងញ៉ាំអាហារល្មមៗ ត្រឹមតែ​ ៨០%នៃក្រពះតែប៉ុណ្ណោះ។ បើអ្នកចង់សម្រកគីឡូ អ្នកត្រូវតែហាត់ប្រាណ និងស៊ូទ្រាំនឹងរបបអាហារ កុំហូបអាហារមានជាតិខ្លាញ់ មានជាតិស្ករច្រើនលើសកម្រិតពេក។ ពេលអ្នកកាត់បន្ថយអាហារបែបនេះ ជាតិខ្លាញ់របស់អ្នកស្រកជាមិនខានឡើយ។

ជាពិសេសនាងចំអិនអាហារដោយខ្លួនឯង ហើយបានប្រកាន់ខ្ជាប់ខ្ជនតាមទម្លាប់ដូចជា កំណត់ម្សៅ ហូបបន្លែបៃតងដែលសម្បូរជាតិប្រូតេអ៊ីន​ មានគ្រប់ល្ង មានផ្លែប័រ និងផ្លែឈើផ្សេងៗ ជាច្រើនមុខទៀត។ មុខម្ហូបរបស់នាងច្រើនមាន​ត្រី ពងមាន់ សាច់មាន់គ្មានជាតិខ្លាញ់ ផ្សិត និងខ្ទឹមបារាំង។ ការសម្រេសជោគជ័យដ៏ធំរបស់កញ្ញាយ៉ាង ស៊ូប៊ីននេះ គឺនាងបានសម្រកគីឡូពីមនុស្សធាត់ ប្រែក្លាយជាមនុស្សមានរាងស្អាត ព្រោះតែនាងអាចសម្រកគីឡូបាន ៤៤ គីឡូប្រើរយៈពេល ៥០០ ថ្ងៃ។ ព្រោះតែនាងចាប់ផ្តើមម្តងបន្តិច ៗ ជាប្រចាំថ្ងៃ រហូតសម្រេចបានភាពជោគជ័យដល់ពេលនេះ។ ហើយនាងមិនបរិភោអាហារពេលយប់នោះទេ។ អ្នកឃើញទេ! ពេលអ្នកប្រកាន់គោលការណ៍បែបនេះ អ្នកនឹងមានកម្លាំងចិត្តសម្រកគីឡូ ហើយមានសុខភាពរឹងមាំថែមទៀត៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
Tror Sopheap
August 25 2026
189 views

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
294 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
946 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
622 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
327 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
776 views
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia