អាហារ
បើមិនចង់ឱ្យជំងឺលើសឈាមកាន់តែធ្ងន់ធ្ងរ គួរទទួលទានរបបអាហារទាំងនេះ
Tror Sopheap
February 12 2025
610 views

សម្រាប់អ្នកមានជំងឺលើសឈាម របបអាហារដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយរក្សាលំនឹងសម្ពាធឈាម។ ដូច្នេះការជ្រើសរើសរបបអាហារដែលមានសុខភាពល្អ និងមានតុល្យភាព អាចជួយគ្រប់គ្រងសម្ពាធឈាម ចៀសវាងធ្វើឱ្យសម្ពាធឈាមខ្ពស់យូរ អាចបំផ្លាញសរសៃឈាម និងបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺខ្សោយតម្រងនោម ជំងឺសរសៃឈាមបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។

យោងតាមវេបសាយសុខភាព Healthhub បានឱ្យដឹងថា ការធ្វើលំហាត់ប្រាណទៀងទាត់ និងរបបអាហារដែលមានសុខភាពល្អ អាចជួយគ្រប់គ្រងសម្ពាធឈាមតាមបែបធម្មជាតិ។ ចំពោះរបបអាហារដែលអ្នកជំងឺលើសឈាមគួរទទួលទានរួមមាន 

. អាហារសម្បូរជាតិសរសៃ៖ គ្រាប់ធញ្ញជាតិ ផ្លែឈើ និងបន្លែមានជាតិសរសៃខ្ពស់ រួមទាំងម៉ាញ៉េស្យូម និងប៉ូតាស្យូម ដែលជាអាហារមានអត្ថប្រយោជន៍កាត់បន្ថយសម្ពាធឈាម។

. ជាតិខ្លាញ់របស់ត្រី៖ ត្រីដែលសម្បូរជាតិខ្លាញ់រួមមានត្រីសាម៉ុង ត្រីធូណា និងត្រីសាឌីនជាដើម។ ពួកវាមានប្រភពសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា៣ ដែលអាចជួយបន្ថយការរលាក និងសម្ពាធឈាម។ សូម្បីតែអាហារបំប៉នដែលចម្រាញ់ចេញពីខ្លាញ់ត្រី ក៏មានប្រសិទ្ធភាពផងដែរ។

. សាច់គ្មានជាតិខ្លាញ់៖ ខ្លាញ់សត្វ បង្កើនហានិភ័យនៃជំងឺសរសៃឈាម ដែលរួមចំណែកដល់សម្ពាធឈាមខ្ពស់។ ចំពោះសាច់មានជាតិខ្លាញ់ទាប នឹងជួយកាត់បន្ថយជាតិខ្លាញ់ឆ្អែត និងកូលេស្តេរ៉ុល។

. ទឹកដោះគោ ការ​ផឹក​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​តិច ឬ​គ្មាន​ជាតិ​ខ្លាញ់ អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម។ ទឹកដោះគោមានសារធាតុចិញ្ចឹមដូចជា កាល់ស្យូម ម៉ាញេស្យូម និងប៉ូតាស្យូម ដែលអាចជួយរក្សាសម្ពាធឈាមឱ្យមានសុខភាពល្អ។

. កម្រិតជាតិខ្លាញ់៖ ជាតិខ្លាញ់ បានរួមចំណែកដល់ការលើសសម្ពាធឈាម។ ចូរជ្រើសរើសប្រេងដែលសម្បូរទៅដោយខ្លាញ់មិនឆ្អែត ដូចជាប្រេងអូលីវ ប្រេងផ្លែបឺរ ឬប្រេងកាណូឡាក្នុងកម្រិតមធ្យម៕

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2933

អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់
Pov Saru
November 3 2025
3.6 K views

#សម្រស់

អាយុច្រើន មុខក្មេង! ញ៉ាំផ្លែឈើ ៤នេះដាស់រាងកាយបង្កើនកូឡាជែនការពារភាពចាស់
Tror Sopheap
November 3 2025
1.4 K views

#ចិត្តសាស្ត្រ

ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចក្លាយជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់
Pov Saru
November 3 2025
1 K views

#អាហារ

ផ្លែឈើខ្មែរ ១នេះ ការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
November 3 2025
693 views

#ជំងឺ

ទម្លាប់ប្រចាំថ្ងៃ ៤ បើមិនបញ្ឍប់ ប្រយ័ត្នខូចតម្រងនោមមិនដឹងខ្លួន
Pov Saru
November 2 2025
474 views

#សម្រស់

អ្នកជំនាញចែករំលែកកន្លឹះ ៥ ជួយឱ្យសក់វែងលឿន ស្អាត សសៃសក់រឹងមាំ
Pov Saru
November 1 2025
284 views
អត្ថបទថ្មីៗ
#អត្ថបទ PRNovember 4 2025
ក្រុមប្រឹក្សាទឹកដោះគោកាលីហ្វ័រញ៉ា បានរៀបចំពិធីសម្ភោធផលិតផលទឹកដោះគោ Challenge នៅកម្ពុជា ដោយនាំយករសជាតិឆ្ងាញ់ស្រស់ដូចថ្ងៃផលិតដំបូង ពីកាលីហ្វ័រញ៉ាមកដល់គ្រួសារកម្ពុជា
#ចិត្តសាស្ត្រNovember 3 2025
ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចក្លាយជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់
#ចិត្តសាស្ត្រNovember 3 2025
មិនចង់កន្លះជីវិតក្រោយឥតន័យ! គួរគិតឡើងវិញមុនសម្រេចិត្តរៀបការជាមួយបុរស ៤ ប្រភេទនេះ
#អាហារNovember 3 2025
ផ្លែឈើខ្មែរ ១នេះ ការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
#សម្រស់November 3 2025
អាយុច្រើន មុខក្មេង! ញ៉ាំផ្លែឈើ ៤នេះដាស់រាងកាយបង្កើនកូឡាជែនការពារភាពចាស់
#ចិត្តសាស្ត្រNovember 3 2025
អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia