បរិស្ថានខ្យល់នេះពិតជាសំខាន់ដល់សុខភាពរបស់មនុស្សគ្រប់រូប។ កុំធ្វេសប្រហែសកុំប្រមាថថាមិនអី មានការពារទុកជាមុនទេ ទើបការពារសុខភាពបានល្អ។ តាមក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥៤.០២ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “មធ្យម”។
១.ពណ៌ទឹកក្រូចៈ ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ និងខេត្តព្រះវិហារ
២. -ពណ៌លឿងៈ ខេត្តកំពង់ធំ ខេត្តកណ្តាល ខេត្តកោះកុង ខេត្តសៀមរាប ខេត្តស្ទឹងត្រែង ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន
៣. -ពណ៌បៃតងៈ គុណភាពខ្យល់ល្អមានខេត្តកំពង់ឆ្នាំង រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តក្រចេះ ខេត្តព្រៃវែង ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តរតនគិរី និងខេត្តកែប
៤. ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មានខេត្តកំពត ខេត្តស្វាយរៀង ខេត្តមណ្ឌលគីរី និងខេត្តត្បូងឃ្មុំ