កុមារ
កាលអាយុ២ឆ្នាំ បុរសម្នាក់ចេះធ្វើរឿងទាំង២នេះ ដែលធ្វើឱ្យជីវិតជោគជ័យតាំងពីមិនទាន់ធំដឹងក្ដី
Vuthea Morn
February 6 2025
69 views

លោក Terence Tao គឺជាគណិតវិទូដ៏ល្បីល្បាញមួយរូប ដែលគាត់អាចបង្រៀនអក្សរនិងគិតលេខទៅកាន់មិត្តភក្ដិដែលមានអាយុលើសគាត់កាលពីគាត់មានអាយុទើបតែ២ឆ្នាំ ទាំងដែលគាត់មិនទាន់នឹងបានចូលរៀនទាល់តែសោះ។ គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ គាត់ស្ថិតនៅលំដាប់ទី២នៅលើពិភពលោក ដែលជាអ្នកនៅរស់នៅរានមានជីវិត ជាមួយនឹងការមាន IQ ខ្ពស់បំផុតចំនួន២៣០។ នេះបើយោងតាមប្រភពព័ត៌មាន Times of India។

 គណិតវិទូ Terence Tao បានកើតនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៧៥ ក្នុងគ្រួសារអ្នកមានចំណោះដឹងខ្ពស់ ដែលមានឪពុកជាវេជ្ជបណ្ឌិត និងម្ដាយជាគ្រូបង្រៀន។ គាត់មានសញ្ជាតិអូស្ត្រាលី-អាមេរិក ខណៈឪពុកម្ដាយរបស់គាត់បានធ្វើចំណាកស្រុកពីទីក្រុងហុងកុង ចូលប្រទេសអូស្ត្រាលី។ ឪពុកម្ដាយរបស់គាត់ បានសង្កេតឃើញពីសមត្ថភាពពិសេសរបស់គាត់ទាំងការអានអក្សរនិងគិតលេខ នៅពេលគាត់មានអាយុត្រឹមតែ២ឆ្នាំ។ កាលនោះដែរ គាត់មិនត្រូវបានបង្រៀនដោយនរណាម្នាក់ឡើយ តែគាត់បានរៀនសូត្រដោយខ្លួនឯងតាមរយៈការមើលកម្មវិធីទូរទស្សន៍។

ប្រភពព័ត៌មាន New York Times បានឱ្យដឹងដែរថា ទោះបីជាដឹងថាគាត់ជាក្មេងមានទេពកោសល្យក៏ដោយ ក៏ឪពុកម្ដាយរបស់គាត់មិនបានបង្ខំឱ្យគាត់ចូលរៀនឆាប់នោះទេ។ តែដោយសារគាត់មានការយល់ដឹងលឿនខុសពីក្មេងដទៃពេក ទើបធ្វើឱ្យនៅពេលអាយុ៩ឆ្នាំ គាត់បានចាប់ផ្ដើមចូលរៀនថ្នាក់មហាវិទ្យាល័យ។ ទន្ទឹមនឹងនោះ គាត់ទទួលបានពិន្ទុ៧៦០/៨០០ លើការប្រលង SAT គណិតវិទ្យា។ នៅអាយុ១០ឆ្នាំ គាត់បានឈ្នះមេដាយសំរឹទ្ធនៅអូឡាំពិកគណិតវិទ្យាអន្តរជាតិ។ លុះ១ឆ្នាំបន្ទាប់ គាត់បានឈ្នះមេដាយប្រាក់ និងនៅអាយុ១៣ឆ្នាំ គាត់ជាបេក្ខភាពវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រ ដែលឈ្នះមេដាយមាស។

បន្ទាប់ពីការឈ្នះមេដាយអូឡាំពិក គាត់បានក្លាយជានិស្សិតនៅសកលវិទ្យាល័យ Flinders ក្នុងអាយុទើប១៤ឆ្នាំ ហើយបានបញ្ចប់ការសិក្សាដោយកិត្តិយស បន្ទាប់ពីសិក្សាបានរយៈពេល២ឆ្នាំ។ គិតត្រឹមឆ្នាំ ២០១៦ គាត់បានបោះពុម្ពជាង 300 អត្ថបទ និងសៀវភៅចំនួន ១៧ ក្បាលដែលមានតម្លៃដល់សហគមន៍សិក្សា។ យ៉ាងណាមិញ គាត់បានរៀបការជាមួយប្រពន្ធ Laura Tao ដែលជាវិស្វករអគ្គិសនីនៅមន្ទីរពិសោធន៍ Jet Propulsion របស់ NASA និងមានកូនប្រុសស្រីចំនួន០២នាក់។ សព្វថ្ងៃនេះ គាត់ជាសាស្រ្តាចារ្យផ្នែកគណិតវិទ្យានៅសាកលវិទ្យាល័យ University of California ស្របពេលមានមនុស្សជាច្រើនធ្វើបានកោតសរសើរគាត់ចំពោះជីវិតដ៏ជោគជ័យរបស់គាត់៕

 

 

 

Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1484

អត្ថបទទាក់ទង

#កុមារ

អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
Tror Sopheap
July 21 2026
231 views

#កុមារ

ឪពុកម្តាយកុំនិយាយពាក្យ ៥នេះដាក់កូន ធ្វើឱ្យកូនបាក់ទឹកចិត្ត ខូចអនាគតទៀត
Tror Sopheap
July 20 2026
1.1 K views

#កុមារ

ឪពុកម្តាយឈប់ធ្វើទង្វើ ៣នេះជាបន្ទា.ន់ ទើបកូនគ្មានសម្ពាធ មានក្តីស្រឡាញ់
Tror Sopheap
July 16 2026
1.1 K views

#កុមារ

ម្សៅទឹកដោះគោ Suffy មានគុណភាពខ្ពស់ ប៉ូវឆ្អឹងកុមាររឹងមាំ ហើយបង្កើនការចងចាំ
Tror Sopheap
July 14 2026
887 views

#កុមារ

កូនឆ្លាត! ឪពុកម្តាយធ្វើរឿង ៣នេះ ឱ្យកូនមានផ្លូវចិត្តល្អ ហើយឆ្លាតវៃ
Tror Sopheap
July 1 2026
780 views

#កុមារ

ឪពុកម្តាយច្រឡំមាត់ស្រែកដាក់កូន គួរធ្វើរឿងនេះ កុំឱ្យកូនភ័យខ្លាច
Tror Sopheap
June 23 2026
209 views
អត្ថបទថ្មីៗ
#អត្ថបទ PRNovember 10 2026
មោទនភាព!មន្ទីរពិសោធន៍វេជ្ជសាស្ត្រ កូនខ្មែរ ដំបូងគេបង្អស់ ទទួលបាន ការទទួលស្គាល់គុណភាពតាមស្តង់ដាអន្តរជាតិ 𝐈𝐒𝐎 15189:2022
#អត្ថបទ PRNovember 4 2026
គុណភាពទឹកនៅដដែល ប្លាស្ទិកតិចជាងមុន ជំហានកាន់តែធំឆ្ពោះទៅអនាគតបៃតង
#ព័ត៌មានOctober 26 2026
From Surplus to Something Special: A fund-raising event
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia